ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងទតការតាំងបង្ហាញផលិតផលកសិកម្ម កសិឧស្សាហកម្ម និងសិប្បកម្ម ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងទតការតាំងបង្ហាញផលិតផលកសិកម្ម កសិឧស្សាហកម្ម និងសិប្បកម្ម ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី១៥ខែឧសភាឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតការតាំងបង្ហាញផលិតផលកសិកម្ម កសិឧហ្សាកម្ម និងសិប្បកម្ម នៅក្នុងការតាំងបង្ហាញក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលត្រូវបានធ្វើឡើងនៅទីព្រះស្រែ ក្នុងខេត្តកំពង់ឆ្នាំង។ ព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម...
លទ្ធផលនៃកិច្ចប្រជុំចរចាជុំទី១លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥

លទ្ធផលនៃកិច្ចប្រជុំចរចាជុំទី១លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman បានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។...
សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនលោកជុំវុទ្ធី”ហៅធីកាប៉ូ”ខណ:រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងដែលបានក្រឡាប់ព្រមទាំងឈើគឺជារបស់ឈ្មួញឈើធំមួយនេះ!

សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនលោកជុំវុទ្ធី”ហៅធីកាប៉ូ”ខណ:រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងដែលបានក្រឡាប់ព្រមទាំងឈើគឺជារបស់ឈ្មួញឈើធំមួយនេះ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តក្រចេះ ៖ សមត្ថកិច្ចចម្រុះចុះរឹបអូសរថយន្តសាំយ៉ុង និងឈើខុសច្បាប់របស់ឈ្មូញឈើធំលោកជុំវុទ្ធី"ហៅធីកាប៉ូ"នៅព្រឹកថ្ងៃទី១៣ ខែឧសភានេះ នៅចំណុចភូមិ-ឃុំសំបុក ស្រុកចិត្តបូរី ខេត្តក្រចេះ ខណៈក្រុមឈ្មួញបើបរក្នុងល្បឿនៗបានបណ្តាលឱ្យជ្រុលចង្កូតធ្លាក់ផ្លូវចុះចង្អូរទឹកផ្នែកខាងស្តាំរួមទាំងឈើនៅក្នុងរថយន្តពេញប្រៀប។ ក្នុងហេតុការណ៍ដែលក្រឡាប់រថយន្តដឹកឈើល្មើសច្បាប់របស់លោកជុំវុទ្ធី ១គ្រឿងនេះ នៅវេលាម៉ោងប្រមាណជា ១ និង៣០នាទីរំលងអាទ្រាធនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ។នៅក្នុងហេតុការនោះដែរគេបានឃើញរថយន្តដឹកឈើខុសច្បាប់ ជាច្រើនគ្រឿងទៀត បាននឹងកំពុងធ្វើចរាចរណ៍ទៅមុខបន្តទៀតនៅលើផ្លូវជាតិលេខ7A នេះស្ថិតនៅចំណុចភូមិ -ឃុំសំបុក ស្រុកចិត្តបូរី ខេត្តក្រចេះនេះ។ បន្សទាប់មកខាង មត្ថកិច្ចជំនាញក្រោយការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ កម្លាំងជំនាញបាននាំគ្នាប្រមូលឈើទាំងនោះ ជូនទៅសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ ដើម្បីយកទៅរក្សាទុកនិងចាត់វិធានការ...
ឃាត់ចាប់រថយន្តមួយគ្រឿងម៉ាកSSANGYONG ISTANA ដឹកស៊ុតសត្វមាន់ចំនួន ៨០ដុំជាង២ម៉ឺនគ្រាប់លើផ្លូវជាតិលេខ១សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញ

ឃាត់ចាប់រថយន្តមួយគ្រឿងម៉ាកSSANGYONG ISTANA ដឹកស៊ុតសត្វមាន់ចំនួន ៨០ដុំជាង២ម៉ឺនគ្រាប់លើផ្លូវជាតិលេខ១សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៅថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៥នេះបានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាលរាជធានីភ្នំពេញចុះឃាត់ចាប់រថយន្តមួយគ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតសត្វមាន់ចំនួន ៨០ដុំ ស្មើនឹង២៤,០០០គ្រាប់ លើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រថយន្តខាងលើបានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រករបៀងមួយកន្លែង ដែលស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង (តាមការឆ្លើយពីម្ចាស់បើកបររថយន្តដឹកស៊ុតមាន់) ដឹកមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសយ៉ាងនេះទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធី។...
សពពលករខ្មែរប្តីប្រពន្ធ២រូប ត្រូវបានដឹកមកដល់កម្ពុជាហើយ ដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី នាយប់ថ្ងៃទី១៤នេះ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

សពពលករខ្មែរប្តីប្រពន្ធ២រូប ត្រូវបានដឹកមកដល់កម្ពុជាហើយ ដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី នាយប់ថ្ងៃទី១៤នេះ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(បន្ទាយមានជ័យ)៖ សពពលករ សាន់ សឿន អាយុ៣៨ឆ្នាំដែលជាប្តី និងពលការិនី សុខ គិមសី អាយុ៣១ឆ្នាំ ដែលជាប្រពន្ធ ត្រូវបានបញ្ជូនមកដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតហើយ នាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមការជួយខ្នះខ្នែងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ រួមទាំងអ្នកពាក់ព័ន្ធគ្រប់កម្រិត។ តាំងពីក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថានវេជ្ជសាស្ត្ររបស់ប្រទេសថៃ នៅព្រឹកថ្ងៃទី១៤ ខែឧសភានេះ ដែលអះអាងថា ពលករទាំងពីរពិតជាបានទទួលមរណភាព ក្នុងគ្រោះរញ្ជួយដីនៅថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយអាជ្ញាធរថៃ ក្...
ដំណើរទស្សនកិច្ចគណៈប្រតិភូកំពង់ផែអាប៊ូដាប៊ីប្រទេសអារ៉ាប់រួមអេមីរេត មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដំណើរទស្សនកិច្ចគណៈប្រតិភូកំពង់ផែអាប៊ូដាប៊ីប្រទេសអារ៉ាប់រួមអេមីរេត មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃអង្គារទី១៣ ខែឧសភា ឆ្នាំ២០២៥នៅសាលប្រជុំតូចកសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច គណៈប្រតិភូកំពង់ផែអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួមអេមីរេត ក្នុងគោលបំណងស្វែងយល់ អំពីសក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស រួមទាំងប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា ។...
នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងកាន់ដំណែងថ្មីរងការចោទថា បណ្តោយឲ្យឈ្មួញតូចធំដឹកទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចូលពីប្រទេសវៀតណាមទាំងថ្ងៃទាំងយប់

នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងកាន់ដំណែងថ្មីរងការចោទថា បណ្តោយឲ្យឈ្មួញតូចធំដឹកទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចូលពីប្រទេសវៀតណាមទាំងថ្ងៃទាំងយប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយរៀង ៖យោងតាមសេចក្តីរាយការណ៍ពីមន្រ្តីពាក់ព័ន្ធ នៅច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀងបានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមឈ្មួញ តូច ធំអាជីវករ និងប្រជាពលរដ្ឋនៅតែនាំចូលទំនិញគេចពន្ធច្រើនប្រភេទពីប្រទេសវៀតណាមយ៉ាងពេញបន្ទុក ដោយមានការបើកដៃពីសំណាក់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ ព្រំដែនដូងចូលកាន់ដំណែងថ្មីល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ ចំណែកលោក ឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ប៉េង ពោធិ័សា អភិបាលខេត្តស្វាយរៀង មិនចាត់វិធានការទប់ស្កាត់នូវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោកនាយប៉ុស្តិថ្មីនិងបក្សពួកនោះទេ បែបណ្តោយអោយធ្វើអ្វីៗតាមអំពើចិត្ត។ សេចក្តីរាយការណ៍លើកឡើងថា ហេតដូច្នេះហើយទើបលោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងថ្មីប្រើតួនាទី អំណាច បើកបារ៉ាស់ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ...
ទូលព្រះបង្គំជាខ្ញុំ បណ្ឌិត កៅ​ ថាច សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា

ទូលព្រះបង្គំជាខ្ញុំ បណ្ឌិត កៅ​ ថាច សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ទូលព្រះបង្គំជាខ្ញុំ បណ្ឌិត កៅ​ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)​ សូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់បំផុតអំពី ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវ ព្រះសព្ទសាធុការពរ បវរសួស្ដី សិរីមង្គលមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជ្យសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ ភាពចម្រុងចម្រើនសម្បូរសប្បាយ ថ្កុំថ្កើន រុងរឿងដល់ជាតិ មាតុភូមិ និងប្រជារាស្ត្រជានិច្ចនិរន្តរ៍តរៀងទៅ។ ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ៍លើលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីទេវតាឆ្នាំថ្មី ...
រដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលេីសំណេីសុំកិច្ចសហការសិក្សាស្រាវជ្រាវការចិញ្ចឹមគោ របស់ក្រុមហ៊ុន​ អាយ7 រ៉េនច៍​ (ខេមបូឌា​) ឯ.ក

រដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលេីសំណេីសុំកិច្ចសហការសិក្សាស្រាវជ្រាវការចិញ្ចឹមគោ របស់ក្រុមហ៊ុន​ អាយ7 រ៉េនច៍​ (ខេមបូឌា​) ឯ.ក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០២៥ រដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលេីសំណេីសុំកិច្ចសហការសិក្សាស្រាវជ្រាវការចិញ្ចឹមគោសាច់​ គោពូជ​ និងគោទឹកដោះ​ជាមួយមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ខេត្តកំពង់ស្ពឺ​ ពីសំណាក់ក្រុមហ៊ុន​ អាយ7 រ៉េនច៍​ (ខេមបូឌា​) ឯ.ក​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ ក្រោយពីបានទទួលស្តាប់ការធ្វេីបទបង្ហាញរបស់ក្រុមហ៊ុនរួច​ រដ្ឋមន្ត្រី​ បានណែនាំដល់លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ​ សហការជាមួយក្រុមហ៊ុន សិក្សានិងរៀបចំផែនការអភិវឌ្ឍឱ្យបានជាក់លាក់​និងច្បាស់លាស់​ ធ្វើយ៉ាងណាឱ្យការវិនិយោគនេះ ផ្ដល់ផលចំណេញ និងបង្កើនចំណូលដល់វិស័យកសិកម្ម ព្រមទាំងជួយបង្កើតការងារដល់ប្រជាជននៅក្នុងមូលដ្ឋាន៕...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញរបស់កម្ពុជា និងបង្កើនការទាក់ទាញវិនិយោគិន

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញរបស់កម្ពុជា និងបង្កើនការទាក់ទាញវិនិយោគិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាព រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សាទូតទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន Jiangsu Huibo Robotics Technology រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ ថ្លែងទៅកាន់អង្គពិធី រដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា សមិទ្ធផលរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិតនេះ នឹងធ្វើឱ្យយុវជនកម្ពុជា និយាយជារួម និងសិស្ស-និស្សិតដែលសិក្សានៅវិទ្យាស្ថាន NPIC និយាយដោយឡែក កាន់តែមានសមត្ថភាពជំនាញកាន់តែខ្ពស់បន្ថែមទៀត ដែលស្របទៅតាមតម្រូវការទីផ្សារការងារដែលកំពុងសម្បូរបែបក្នុងបរិបទបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ ការខិតខំ...