ឯកឧត្តមបណ្ឌិត កៅ អញ្ជើញផ្សព្វផ្សាយពីសមាគមបណ្ដាញកសិករតេជោនឹងជំរុញឲ្យកសិករពង្រឹងផលិតភាពក្នុងវិស័យកសិកម្ម
ក្រុងសំពៅពូន ខេត្កកណ្ដាល ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃសៅរ៍ ទី១៦ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញផ្សព្វផ្សាយពីសមាគមបណ្ដាញកសិករតេជោនឹងជំរុញឲ្យកសិករក្នុងក្រុងសំពៅពូន ខេត្តកណ្តាលត្រូវពង្រឹងផលិតភាពឲ្យបានខ្ពស់នៅក្នុងវិស័យកសិកម្ម។
ប្រសាសន៍លើកឡើងដូច្នេះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាក សិករនោះក៏មានការអញ្ជើញចូលរួមពី លោក មាន ដាវីន អភិបាល នៃគណៈអភិបាលរង ក្រុងសំពៅពូន មន្ត្រីរដ្ឋបាលក្រុង អធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង មន្ត្រីការិយាល័យ អង្គភាពចំណុះរដ្ឋបាលក្រុង ចៅសង្កាត់ និងមន្ត្រីកសិកម្មស្រុករួមទាំង ប្រជាកសិករមកពីសហគមន៍សរុបជាង ៥០០នាក់។
ឯកឧត្តមបណ្ឌិតប្រតិភូ បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបសំណេះសំណាលក្នុងថ្ង...








