
កម្ពុជា-ម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងស្តីពីពន្ធគយ និងវិស័យទេសចរណ៍
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចំនួន ២។
ទី១-កិច្ចព្រមព្រៀង ស្ដីពី ការលុបបំបាត់យកពន្ធត្រួតស៊ីគ្នា ការលើកលែងពន្ធលើប្រាក់ចំណូល ព្រមទាំងការបង្ការការគេចវេសពន្ធ និងការជៀសវាងពន្ធ។ កិច្ចព្រមព្រៀងនេះ ចុះហត្ថលេខាដោយលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។
ទី២-កិច្ចព្រមព្រៀងមួយទៀត ជាអនុស្សារណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ ឯកសារនេះ ចុះហត្ថលេខាដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉...