
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃពីថ្ងៃទី០២-០៤កញ្ញា
ភ្នំពេញ៖ ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោក មហាធា មហាម៉ាត់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ម៉ាឡេស៊ី មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ០៣ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០១៩។
លោកបណ្ឌិត មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។
ក្នុងក្នុងអំឡុងទស្សនកិច្ចនេះលោកនាយករដ្ឋមន្ត្រីម៉ាឡាស៊ី នឹងជួបសំដែងការគួរ...