លោក ភិន សុផលថា«ការវិនិយោគសង់ផ្ទះល្វែងនៅទីក្រុងបាវិតនឹងផ្តល់ជូនតម្លៃពិសេសដល់អតិថិជន»»
លោក ភិន សុផល នាយកប្រតិបត្តិ ក្រុមហ៊ុន បញ្ញាវ័ន្តលែន ឌីវេឡុបម៉ិន ឯ.ក បានមានប្រសាសន៍កាលពីថ្ងៃទី២៩ខែធ្នូនេះថា ការវិនិយោគសង់ផ្ទះល្វែងនៅទីក្រុងបាវិតផ្តល់ជូនតម្លៃពិសេសនិងផ្ទះមានស្តង់ដារ ហើយការវិនិយោគសង់ផ្ទះល្វែងនៅទីក្រុងបាវិតនេះ ដោយសារតែកន្លងមកទីក្រុងបាវិតមានអ្នកវិនិយោគជាច្រើនផ្តោតលើតែដីឡូតិ៍នោះទេ។
លោកបានលើកឡើងថា នៅឆ្នាំ២០២០នេះ ក្រុមហ៊ុនលោកគឺ ផ្តោតលើផ្ទះល្វែងដែលមានផ្តល់ជូនតម្លៃសមរម្យ និងផ្ទះមានស្តង់ដារ ហើយគម្រោងបើកលក់ពីថ្ងៃទី២ ខែមករាឆ្នាំ២០២០ទៅដែលមានប្រមាណ៤០ ល្វែង បងប្អូនប្រជាពលរដ្ឋនៅក្រុងបាវិតអាចមានលទ្ធភាពទិញបាននិងមានលំនៅឋានសមរម្យ។
លោកបានមានប្រសាសន៍ទៀតថា«គម្រោងទីក្រុងបាវិតនេះជា គម្រោងទី៣ ដែលវិនិយោគទឹកប្រាក់ជិត ១លានដុល្លារ អាមេរិករបស់ក្រុមហ៊ុនបញ្ញាវ័ន្តលែន ឌីវេឡុបម៉ិន ឯ.កដែលបានវិនិយោគនៅទីក្រុងបាវិតជិត២ឆ្នាំនេះគឺ ជាគម្រោងទី៣ ដែលគម្រោងបើកលក់ផ្ទះល្វែងទំនើបនាទីក្រុងបាវិតនេះតែម...







