អាមេរិកអាចនាំចេញទៅកាន់ទីផ្សារចិនក្នុងបរិមាណច្រើនជាងពីរដងនៅឆ្នាំក្រោយ
លោក រ៉ូបឺត ឡាយធីស័រ (Robert Lightizer) តំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូនេះថា សហរដ្ឋអាមេរិកអាចនាំចេញទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សាររបស់ប្រទេសចិន ក្នុងបរិមាណច្រើនជាងពីរដង បើប្រៀបធៀបនឹងឆ្នាំ២០១៩នេះ ចាប់ពីឆ្នាំ២០២០ ខាងមុខ តទៅ ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។
លោក រ៉ូបឺត ឡាយធីស័រ បានបន្តថា កំណើនពីរដងនៃបរិមាណទំនិញអាមេរិក ដែលនឹងនាំចេញទៅកាន់ទីផ្សារចិន គឺភាគច្រើនជាងផលិតផលកសិកម្ម មានសណ្តែងសៀង សាច់គោ សាច់ជ្រូក និងផលិត ផល កសិកម្មជាច្រើនមុខផ្សេងទៀត ដែលអាចជួយពង្រីកទីផ្សាររបស់ប្រជាកសិករអាមេរិកបានយ៉ាងច្រើន ។
សូមបញ្ជាក់ថា នៅចុងឆ្នាំ២០១៩នេះ ស្ថានភាពសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសចិន និងសហរដ្ឋអា មេរិក ហាក់ដូចជាធូរស្រាលបន្តិច ក្រោយពីប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ១ និងលេខ២លើពិភពលោក បានផ្តល់សម្បទានឲ្យគ្នាទៅវិញទៅមក ដោយចិនបានសម្រេចទទួលទិញផលិតផលកសិកម្ម ពីប្រជាកសិក...








