ក្រុមជម្រើសជាតិកម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games ក្រោយឈ្នះម៉ាឡេស៊ី ៣-១
ម៉ានីល៖ ក្រុមជម្រើសជាតិ U22 កម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រឡើងវគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រលើកដំបូង ក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីនបន្ទាប់ពីឈ្នះក្រុម U22 ម៉ាឡេស៊ី ដោយលទ្ធផល ៣-១ ក្នុងជំនួបបញ្ចប់ពូល A នៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល។
សម្រាប់ជំនួប វគ្គទី១ ក្រុមទាំងពីរមិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ប៉ុន្ដែនៅវគ្គទី២ ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ ដោយរកបាន ៣គ្រាប់ផ្ទួនៗ ដោយកីឡាករ អ៊ិន សូដាវីត នៅនាទី៥៥, កីឡាករ សៀង ចន្ធា នៅនាទី៥៧ និងកីឡាករ កែវ សុខផេង នៅនាទី៦៨ ដែលធ្វើឲ្យចប់ការប្រកួតពេញម៉ោងក្រុម U22 កម្ពុជា យកឈ្នះក្រុម U22 ម៉ាឡេស៊ី ៣-១។
សម្រាប់ជ័យជម្នះខាងលើ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា បង្កើតនូវប្រវត្តិសាស្ដ្រថ្មី ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងក្នុងរយៈពេល ៦០ឆ្នាំ នៃព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ បន្ទាប់ពីក្រុម U22 កម...








