ទិវាសេរីភាពសារព័ត៌មានក្នុងបរិបទផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ
នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកថ្ងៃទី៣ឧសភាឆ្នាំ២០២៥នេះ ប្រមុខរដ្ឋាភិបាលបានអំពាវនាវឱ្យអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ រួមមានអ្នកសារព័ត៌មាន អ្នកផលិតមាតិកាជាដើម ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនល្អនូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន ពោលគឺការធានាបានសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ។
ការអំពាវនាវនេះបានធ្វើនៅក្នុងសារលិខិតប្រមុខរដ្ឋាភិបាលក្នុងឱកាសក្នុងឱកាសទិវាសេរីភាព សារព័ត៌មានពិភពលោកលើកទី៣២ថ្ងៃទី៣ឧសភាឆ្នាំ២០២៥នេះ ដោយសម្តេចបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី បានលើកអំពីបរិបទនៃការរីកចម្រើន ផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលបណ្តាលឱ្យមានការប្រែប្រួលនៃប្រតិបត្តិការផ្នែកកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយ។
សម្តេចបវរធិបតីបានណែនាំដល់បងប្អូនអ្នកសារព័ត៌មានអោយបន្តពង្រឹងសមត្ថភាព ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសធ្វើអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មា...








