លោកឧកញ៉ា គីម ហ៊ាង ប្រកាសផ្តល់រង្វាន់ដល់ក្រុមយុវជនជម្រើសជាតិកម្ពុជា(U22)
ភ្នំពេញ ៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានប្រកាសឧបត្ថម្ភដល់ក្រុមជម្រើសជាតិ យុវជនកម្ពុជា(U22)ក្រោយពីប្រកួតឈ្នះក្រុម(U22)ម៉ាឡេស៊ីដោយលទ្ធផល៣-១ នាល្ងាចថ្ងៃទី០៤ខែធ្នូនេះ។
ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជាបានយកឈ្នះ U22 ម៉ាឡេស៊ីក្នុងលទ្ធផល(CAMBODIA 3:1 MALAYSIA) ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេស ហ្វីលីពីនដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា KW Cambodia ពិតជាមានមោទនៈភាពចំពោះការឧបត្ថម្ភនេះ ជាមិនច្រើនតែយើងចង់បង្ហាញពីការគាំទ្ររបស់យើងចំពោះវិស័យបាល់ទាត់នៅកម្ពុជានិងទៅអនាគត។ លោកបន្ថែមទៀតថា«ខ្ញុំ Fan បាល់ទាត់កម្ពុជាជាង៣០ឆ្នាំមកហើយ ខ្ញុំមិនដែលឃើញជម្រើសជាតិយើងល្អដូចឆ្នាំនេះទេ។ ខ្ញុំនឹងឧបត្ថម្ភលើកទឹកចិត្ដដល់ពួកគាត់ដែលបង្ហាញ ពីការលេងតំណាងជាតិពិតៗ។ នេះគ្រាន់តែជាការចាប់ផ្ដើម ប៉ុន្ដែន...








