ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ជាការគាំទ្រគោលនយោបាយបើកចំហរទីផ្សារ និងពង្រីកសកលភាវូពាណិជ្ជកម្ម
សៀងហៃ- ចិន៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ ជាការបង្ហាញនូវការគាំទ្ររបស់កម្ពុជា ចំពោះគោលនយោបាយបើកចំហរទីផ្សារលើទំនិញនាំចូលពីបរទេស មកទីផ្សារចិន ជាការជំរុញចលនាទៅមុខនៃសកលភាវូពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច នៅក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូពាណិជ្ជកម្មកម្ពុជា ទៅចូលរួមពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្ម នាំចូលអន្តរជាតិចិនលើកទី២ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតនៅទីក្រុងសៀងហៃ ប្រទេសចិន។
លោករដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម កម្ពុជា បានបញ្ជាក់ប្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងពិធីនេះថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិន គឺជាវេទិកាដ៏សំខាន់បំផុតមួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាអន្ត...








