ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា​និងពន្ធដារផ្សព្វផ្សាយ អំពីការបង់ពន្ធលើវិស័យសំណង់ និងអចលនទ្រព្យ

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា​និងពន្ធដារផ្សព្វផ្សាយ អំពីការបង់ពន្ធលើវិស័យសំណង់ និងអចលនទ្រព្យ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានរៀបចំកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្សព្វផ្សាយអំពីការបង់ពន្ធ លើវិស័យសំណង់ និងអចលនទ្រព្យ ។ លោក ឧកញ៉ា លី ហួរ ប្រធាន សមាគម អ្នកអភិវឌ្ឍន៍ លំនៅឋាន កម្ពុជា និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជា អគ្គនាយនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្សព្វផ្សាយអំពីការបង់ពន្ធលើ វិស័យ សំណង់ និងអចលនទ្រព្យ ។ លោក ឧកញ៉ា លី ហួរ បានឲ្យដឹងថា សមាគមក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកសាង សង់ កម្ពុជា សមាគម អ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ កម្ពុជាសមាគមអចលទ្រព្យចិន សមាគមអចលទ្រព្យសឹង្ហបុរីការជួបជុំ អ្នកវិនិយោគ ប្រទេស ជប៉ុន ចូលរួមវេទិកាតាំងពិព័រណ៍ ទាំងក្នុងស្រុកនិងក្រៅស្រុកមានប្រទេសភូមាថៃនិងប្រទេសសឹង្ហបុរីជាដើម ។ លោកឧកញ៉ាបានបញ្ជាក់បន្ថែមថា នៅពេលខាងមុខនេះ សមាគមនឹងធ្វើកិច្ចសហប្រតិបត្តិការ និងចុះអនុសារណៈជាមួយ សមាគមអចលទ្រព្យចិន។មិនត្...
តម្លៃប្រេងឥន្ធនៈធ្លាក់ចុះបន្តិច ក្រោយអារ៉ាប៊ី អាអូឌីត បញ្ចេញប្រេងក្នុងស្តុកបំពេញចន្លោះ

តម្លៃប្រេងឥន្ធនៈធ្លាក់ចុះបន្តិច ក្រោយអារ៉ាប៊ី អាអូឌីត បញ្ចេញប្រេងក្នុងស្តុកបំពេញចន្លោះ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះបន្តិចវិញ កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញានេះ ក្រោយពីមេដឹកនាំរបស់ប្រទេសអារ៉ាប៊ី សាអូឌីត បានប្រកាសបញ្ចេញប្រេងក្នុងស្តុកទៅបំពេញបរិមាណប្រេងដែលខ្វះខាត ។ សូមបញ្ជាក់ថា ក្រោយពីស្ថានីយ៍បូមប្រេងចំនួនពីរកន្លែងរបស់អារ៉ាប៊ី សាអូឌីត បានទទួលរងការវាយប្រហារដោយយានដ្រូន និងមីស៊ីល ប្រទេសនេះបានបាត់បង់ទិន្នផលប្រេងប្រចាំថ្ងៃ ចំនួន ៥លាន៧សែនបារ៉ែលក្នុងមួយថ្ងៃ និងរុញច្រានតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិឲ្យកើនឡើងខ្លាំង ។ កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញានេះ តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បានកើនឡើងក្នុងរង្វង់២% ដែលជាកំណើនធ្លាក់ចុះទៅក្នុងកម្រិតទាប ក្រោយពីតម្លៃប្រេងបានកើនឡើងក្នុងរង្វង់១០% ៕...
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាអាស៊ី-អឺរ៉ុបលើកទី៨ នៅខេត្តសៀមរាប

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាអាស៊ី-អឺរ៉ុបលើកទី៨ នៅខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ លោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញជាអធិបតីថ្លែងបើកកិច្ចសន្ទនាអាស៊ី-អឺរ៉ុប លើកទី៨ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូទឹក ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរីកចម្រើនសម្រាប់ទាំងអស់គ្នា” ។ ពិធីនេះប្រារព្វធ្វើនៅថ្ងៃទី ១៩-២០ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដោយមានមន្រ្តីចូលរួមចំនួន១២០នាក់ មកពីប្រទេសចំនួន១៥ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ។ លោករដ្ឋមន្រ្តី បានជម្រាបអំពីសក្តានុពលធនធានទឹកនៅកម្ពុជា និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក ដែលជាវិស័យជាអាទិភាពមួយសំខាន់ក្នុងការទ្រទ្រង់ និងជម្រុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ លោករដ្ឋមន្រ្តី  បានសង្កត់ធ្ងន់ថា ក...
អាមេរិកត្រូវការយន្តហោះចម្បាំង២២៥គ្រឿងសម្រាប់ទប់ទល់នឹងឥទ្ធិពលគូប្រជែង

អាមេរិកត្រូវការយន្តហោះចម្បាំង២២៥គ្រឿងសម្រាប់ទប់ទល់នឹងឥទ្ធិពលគូប្រជែង

ព័ត៌មានទាន់ហេតុការណ៍
ឧត្តមសេនីយ៍ Gen.Timothy Ray មេបញ្ជាការនៃទីបញ្ជាការយុទ្ធសាស្ត្រ និងប្រយុទ្ធ សកល (Global Strike Command and Strategic Command) របស់សហរដ្ឋអាមេរិក បានលើកឡើង កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញានេះថា កងទ័ពអាកាសអាមេរិក ត្រូវការយន្តហោះចម្បាំងចំនួន២២៥គ្រឿងបន្ថែមទៀត ដើម្បីទប់ទល់នឹងឥទ្ធិពលផ្លូវអាកាសរបស់គូប្រជែង ។ ឧត្តមសេនីយ៍ Gen.Timothy Ray បានបន្តថា យន្តហោះចម្បាំងមួយចំនួនរបស់កងទ័ពអាកាសអាមេរិក គឺហួសសម័យ និងមានលក្ខណៈទ្រុឌទ្រោមកាន់តែខ្លាំង ដែលមិនអាចប្រជែងជាមួយយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ី ចិន និងប្រទេសមួយចំនួនទៀត ។ យន្តហោះចម្បាំងអាមេរិកប្រភេទ B-1s B-2s និងB-52 គឺជាប្រភេទយន្តហោះចម្បាំងចាស់ និងមិនអាចប្រកួតប្រជែងជាមួយយន្តហោះចម្បាំងជំនាន់ថ្មីរបស់រុស្ស៊ី និងចិន បានទេ ៕...
គសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជាថា៖ ការវិនិយោគដីឡូត៍ល្អជាងយកលុយទៅដាក់ធនាគារ

គសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជាថា៖ ការវិនិយោគដីឡូត៍ល្អជាងយកលុយទៅដាក់ធនាគារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយ តម្លៃអចលនវត្ថុកម្ពុជា ថ្លែងក្នុងវេទិការស្តីពីស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្ន និងទៅថ្ងៃអនាគត នៅថ្ងៃទី១៩ខែ កញ្ញានេះ ឆ្នាំ២០១៩ ។ លោក ម៉ាន់ ច័ន្ទឌី បានឲ្យដឹងថា ការវិនិយោគដីឡូត៍ល្អជាង យកលុយទៅដាក់ធនាគារដើម្បីបាន ការប្រាក់ ។ ប៉ុន្តែវិស័យដីឡូត៍មិនត្រូឹមតែកម្ពុជាទេគឺនៅសាហ្គាតា ឬប្រទេសផ្សេងក៏មានការវិវត្តន៍ល្អដែរ ដូច្នេះសុំកុំមើលរំលង ហើយមុនទិញមើលឲ្យបានច្បាស់ជាងមុនសិន។ លោកបានលើកឡើងទៀតថា កន្លងទៅធ្លាប់មានលក់ដីខ្យល់ ដូចនេះ គួរប្រុងប្រយ័ត្នខ្ពស់ផងដែរ ហើយសុំលើកទឹកចិត្តវិនិយោគលើវិស័យដីធ្លីនេះ ដើម្បីបានផលចំណេញ។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចនវត្ថុកម្ពុជា បានឲ្យដឹងថា កម្ពុជាជាប្រទេសមួយដូចកូនក្រមុំ ធៀបនិងប្រទេសក្នុងតំបន់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនបានធ្វើវិស័យអចនវត្ថុមានការរីកចម្រើនខេត្ត ៥ មាន កំពត កោះកុង ព្រះសីហនុ សៀមរាប និងបាត...
គម្រោងសាងសង់លំនៅឋាន ភូមិគ្រឹះ កំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នឹងនាំមុខជាងគម្រោងផ្សេងៗ

គម្រោងសាងសង់លំនៅឋាន ភូមិគ្រឹះ កំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នឹងនាំមុខជាងគម្រោងផ្សេងៗ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ ៖លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងនគរូបនីយកម្ម រៀបចំដែនដី និងសំណង់ បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍លើ វិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង មានអគារខ្ពស់ៗជាច្រើន កំពុងរីកដុះដាល រួមជាមួយការរចនាម៉ូតយ៉ាងល្អប្រណិត និងទាន់សម័យ ជាពិសេសគម្រោងសាងសង់លំនៅឋាន កំពុងឈានមុខគេ សម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋ ដែលបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ លោក រដ្ឋលេខាធិការថ្លែងលើកឡើងបែបនេះក្នុងពិធីតាំងពិព័រណ៌ វិស័យអគារ សំណង់ និងឧស្សាហកម្មផ្នែកមេកានិច និងអេឡិចត្រូនិចខ្នាតអន្តរជាតិលំដាប់ថ្នាក់លេខ១ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។ នៅក្របខណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍន៍ក្នុងតំបន់រាជធានី ក្រុង និងទីប្រជុំជន ក្នុងនោះគម្រោងសាងសង់លំនៅឋាន និងភូមិគ្រឹះ រួមជាមួយសំណង់លើវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម កំពុងសាងសង់លេចធ្លោជាងគេលើគម្រោងផ្សេងៗ ។ សូមបញ្ជាក់ថា  គិ...
សង្គ្រាមពាណិជ្ជកម្មចាប់ផ្តើមប៉ះពាល់ដល់ប្រជាកសិករអាមេរិក

សង្គ្រាមពាណិជ្ជកម្មចាប់ផ្តើមប៉ះពាល់ដល់ប្រជាកសិករអាមេរិក

ព័ត៌មានទាន់ហេតុការណ៍
ក្រុមប្រជាកសិករនៅសហរដ្ឋអាមេរិក បានទទួលរងផលប៉ះពាល់ហើយ ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក តាមរយៈការសងសឹកគ្នាដោយដំឡើងពន្ធនាំចូលរៀងៗខ្លួន ។នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post ដែលបានចុះផ្សាយនៅថ្ងៃពុធ ទី១៨ ខែកញ្ញានេះ ។ ប្រភពបានបន្តថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានភ្ញាក់ខ្លួនដោយយល់ពីការពិតថា ការបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន អាចនឹងធ្វើឲ្យប្រធានាធិបតីរូបនេះទទួលបានជ័យជំនះក្នុងអាណត្តិទីពីរនៅឆ្នាំ២០២០ខាងមុខ ។ ប្រភពដដែលបានបន្តថា ចិនបានសងសឹកក្នុងសង្គ្រាមពាណិជ្ជកម្មតបទៅអាមេរិកវិញ ដោយការដំឡើងពន្ធនាំចូលពីអាមេរិក ដែលផ្តោតសំខាន់លើការនាំចូលផលិតផលកសិកម្ម ហើយការសងសឹកនេះ បានធ្វើអោយប៉ះពាល់ដល់យ៉ាងខ្លាំងដល់ប្រជាកសិករអាមេរិក ។ សូមបញ្ជាក់ជូនថា ប្រជាកសិករអាមេរិកភាគច្រើន គាំទ្រនយោបាយរបស់លោក ត្រាំ លើការលើកកម្ពស់ផលិតផលកសិកម្ម ប៉ុន្...
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ​ ចែកម៉ូតូ២គ្រឿងដល់សិស្សជាប់និទ្ទេសA ២នាក់នៅស្រុកខ្សាច់កណ្តាល

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ​ ចែកម៉ូតូ២គ្រឿងដល់សិស្សជាប់និទ្ទេសA ២នាក់នៅស្រុកខ្សាច់កណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ លោកកៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជនកម្ពុជា ប្រចាំស្រុកខ្សាច់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩ និងប្រគល់រង្វាន់ម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៩ចំនួន២គ្រឿងដល់សិស្សនិទ្ទេសA ចំនួន២នាក់ និងប្រាក់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស B C D និងE ។ លោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានឱ្យដឹងថាទូទាំងស្រុកខ្សាច់កណ្តាល សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ មានចំនួនសរុប ៧៨៦នាក់ ក្នុងនោះស្រីមានចំនួន៤២៧នាក់ ដោយឡែកសិស្សបានប្រឡងជាប់មានចំនួន៥៩៩នាក់ ស្រីមាន៣៩១នាក់។ សិស្សប្រឡងជាប់និទ្ទេសA មានចំនួន...
ក្រសួងបរិស្ថានថា៖​ ដើម្បី​ជៀសវាង​ហានិភ័យជាយថាហេតុមុននឹងសម្រេចចិត្ត​ទិញ​ដីឡូត៍

ក្រសួងបរិស្ថានថា៖​ ដើម្បី​ជៀសវាង​ហានិភ័យជាយថាហេតុមុននឹងសម្រេចចិត្ត​ទិញ​ដីឡូត៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ​ ៖ ក្រសួងបរិស្ថាន បានប្រកាសថា ដើម្បី​ជៀសវាង​ហានិភ័យ ជាយថាហេតុ ដែល​បង្កឡើង​ដោយ​ជនខិលខូច មុននឹង​សម្រេចចិត្ត​ទិញ​ដីឡូត៍ សាធារណជន មេត្តា​យល់ដឹង​នូវ​ព័ត៌មាន​សំខាន់ៗ មួយចំនួន​។ យោងតាមសេចក្តីប្រកាស​ចុះថ្ងៃទី១៧ ខែកញ្ញានេះ បានប្រកាសថា ការរៀបចំ​ដីឡូត៍​តំបន់​អភិវឌ្ឍន៍ ឡុង វុទ្ធី ដែលមាន​ទំហំ​ផ្ទៃដី ៤៩៦០០ ម៉ែត្រការ៉េ មាន​ទីតាំង នៅក្នុង​ភូមិ​ភ្នំ​ដំបង ឃុំ​សន្តិភាព ស្រុក​សំឡូត ខេត្តបាត់ដំបង ជា​តំបន់​ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ ដែលជា​ដី​រដ្ឋ មិន​អនុញ្ញាត​ឲ្យ​កាប់​រាន ទន្ទ្រាន​កាន់កាប់ លក់ដូរ​បានឡើយ​។​ ក្រសួងបរិស្ថាន បានបញ្ជាក់ទៀតថា ការចាត់ចែង លក់ដូរ​ដី​សាធារណៈ​របស់​រដ្ឋ​នៃ​តំបន់ការពារធម្មជាតិ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដោយ​​អ្នកប្រព្រឹត្ត នឹង​អ្នក​ជាប់​ពាក់ព័ន្ធ ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ និង​ត្រូវបាន​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី ការប្រឆាំង​សម្អា...
ក្រសួងសុខាភិបាល ប្រកាស​ពី​ការបង្ការ​បញ្ហា​សុខភាព៩ចំណុចក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ

ក្រសួងសុខាភិបាល ប្រកាស​ពី​ការបង្ការ​បញ្ហា​សុខភាព៩ចំណុចក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ឲ្យ​ចូលរួម អនុវត្ត​វិធានការ​បង្ការ ដើម្បី​សុខភាព​ល្អ ចៀស​ផុតពី​បញ្ហា​សុខភាព​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ ដែល​នាំ​ឲ្យ​ក្អួត រាក និង​ការ​ពិសា​ស្រា ព្រមទាំង​ជំងឺឆ្លង​ផ្សេងៗ ដែល​បង្កឡើង​ដោយ​ចំណីអាហារ​គ្មាន​អនាម័យ ឬ​ទឹក​កខ្វក់ ដែលមាន​មេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ​សារ​ធាតុគីមី​។​ ដើម្បី​ចូលរួម​បង្ការ​សុខភាព ដែល​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ និង​ផឹកស្រា ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​១៤-២៨ ខែកញ្ញា ឆ្នាំ​២០១៩ ។ ក្រសួងសុខាភិបាល ក៏បាន​ណែនាំ​ចំពោះ​មនុស្សពេញវ័យ​ទាំងអស់ សូម​ពិសា​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច និង​ហាម​ពិសា​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ ឬ​បញ្ជា​គ្រឿង​ម៉ាស៊ីន​។ បើ​មាន​រោគសញ្ញា​នៃ​ការពុល​ស្រា សូម​ស្វែងរក​ដំបូន្មាន​ជាបន្ទាន់ នៅ​មណ្ឌល​សុខ​ភា ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក ។  ...