ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

តើមានអីត្រូវនិយាយទៀតចំពោះសមរង្សុី!

តើមានអីត្រូវនិយាយទៀតចំពោះសមរង្សុី!

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លិខិតមិត្តអ្នកអាន:បច្ចុប្បន្នកាលនៅកម្ពុជា សម រង្សុី គឺជាអ្នកទោស ជាទណ្ឌិតរង់ចាំតែពេលវេលាអនុវត្តច្បាប់ចាប់ខ្លួនដាក់ពន្ធនាគារតែប៉ុណ្ណោះ។ សកម្មភាពទាំងឡាយដែល សម រង្សុី ធ្វើនៅក្រៅប្រទសគឺជាអំពើខុសច្បប់ឬហៅថាជាអំពើឧទ្ទាមកម្ម ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជាយ៉ាងពិតប្រកដ ។ បទល្មើសជាច្រើន ក្រៅពីបទល្មើសមានពាក្យបណ្តឹងទៅតុលាការដែលទណ្ឌិតសមរង្សុីបានធ្វើគឺពិតជាគ្រោះថ្នាក់បំផុតដល់ប្រទេសជាតិប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលាទេ ។ អ្វីដែលជាផែនការរបស់ទណ្ឌិតសមរង្សីថា ចូលមករំដោះប្រទេសដើម្បីមានការផ្លាស់ប្តូរដោយវិជ្ជមាន ហើយនិងចាប់សម្តេចហ៊ុន សែននោះតើគេធ្វើបាន ដោយរបៀបណាឬចង់ខ្ចីដៃសហរដ្ឋ អាមេរិក ដោយប្រើវៀតណាមមកសង្កត់រាជរដ្ឋាភិបាលស្របច្បាប់ តែទំនងជាមិនអាចទៅរួចទេ ព្រោះមហាអំណាចចិនដែលជាមិត្តកម្ពុជាមិនឈរអោបដៃមើលទេ ? អត្ថន័យចម្លើយនៃសំណួរនេះគឺ«ទាំងអស់នេះ គឺជាអំពើក្បត់ជាតិ » របស់ទណ្ឌិតសមរង្សុីពេញទី។ ដូច្នេះក្នុងហេតុផល...
កម្ពុជាបាន​​ផ្តល់លក្ខណៈគ្រប់បែបយ៉ាងដល់វិនិយោគិនបរទេស​​

កម្ពុជាបាន​​ផ្តល់លក្ខណៈគ្រប់បែបយ៉ាងដល់វិនិយោគិនបរទេស​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក សួន សុផល ប្រធាននាយកដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍ បានលើកឡើង​នៅក្នុងវេទិការធុរកិច្ចកម្ពុជា-ចិន នៃ ខេត្តក្វាងទុង នៅថ្ងៃទី៣០ ខែសីហានេះថា កម្ពុជាជាប្រទេសមានសក្តានុពលគ្រប់បែបយ៉ាង និងមានលក្ខណៈជាយុទ្ធសាស្ត្របំផុត ជាពិសេសនៅចំកណ្តាលបេះដូងអាស៊ាន ក្នុងការផ្តល់លក្ខណៈងាយស្រួល សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ។ លោក​បានមានប្រសាសន៍ថា«រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅយ៉ាងច្បាស់លាស់នៅក្នុងផែន​​​​​ការយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ជាក់ស្តែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ កម្ពុជាបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយយកមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ផ្នែកវិស័យឯកជនជាធំ ដើម្បីសម្រេចតាមគោលបំណងដ៏ពិសិដ្ឋនេះ »។ នៅក្នុងដំណាក់អភិវឌ្ឍន៍នេះ កម្ពុជាបានរៀបចំខ្លួនរួចជាស្រាច់ ដើម្បីទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យកាន់តែច្រ...
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នឹងមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​០២-០៤ ខែកញ្ញានេះ

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នឹងមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​០២-០៤ ខែកញ្ញានេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ ​នៅ​ថ្ងៃទី​៣០​សីហា​នេះ​បានប្រកាសថា ​តប​តាម​ការអញ្ជើញ​របស់​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា លោក​បណ្ឌិត មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ភរិយា  នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ០២-០៤ ខែកញ្ញា ឆ្នាំ​២០១៩ ។​ ក្រសួងការបរទេស បញ្ជាក់ថា «​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​បណ្ឌិត​មហា​ធា មហាម៉ាត់ នៅ​កម្ពុជា នឹង​​រួម​ចំណែក​​កាន់តែ​ប្រសើរ​ក្នុងការ​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ចំណង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​» សេចក្តីប្រកាស បានបញ្ជាក់ថា ក្នុងអំឡុង​ទស្សនកិច្ច​នេះលោកនាយករដ្ឋមន្ត្រី​ម៉ា​ឡា​ស៊ី ន...
ក្រុមហ៊ុនប្រាយវ៉េហ្វើនីឈ័រផ្តត់ផ្គង់​ក្តាបន្ទះ​​និង​​ផលិត​​​​​​​​​គ្រឿងសង្ហារឹមដល់​អតិ​​ថិជន​​​​​​​មានតម្រូវការ​​​​​​ដេគ័រគេ​​​ហដ្ឋាន​​

ក្រុមហ៊ុនប្រាយវ៉េហ្វើនីឈ័រផ្តត់ផ្គង់​ក្តាបន្ទះ​​និង​​ផលិត​​​​​​​​​គ្រឿងសង្ហារឹមដល់​អតិ​​ថិជន​​​​​​​មានតម្រូវការ​​​​​​ដេគ័រគេ​​​ហដ្ឋាន​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុនប្រាយវ៉េ ហ្វើនីឈ័រ បាន​​ផលិតក្តាបន្ទះនិង​ផលិតគ្រឿងសង្ហារឹមជាច្រើន​ប្រភេទ​​​មានភាពស្រស់​​​ស្អាត​ និងគុណភាពខ្ពស់​​ សម្រាប់ផ្គត់ផ្គង់​ជូនអតិថិជន​ ដែលមានតម្រូវការតុបតែង និង​​ដេគ័រគេហ​​ដ្ឋាន​​​​​ដល់​អតិថិជន​នៅក្នុង ប្រទេសកម្ពុជា​​​ ខណៈ​​​ដែល​​​សព្វថ្ងៃនេះ​​ ​តម្រូវការប្រើប្រាស់​​សម្ភារៈ​​​នៅក្នុង​​គេហ​​​ដ្ឋាន និងខុនដូ​​​​កំពុងតែមានតម្រូវការនោះ​។​​​ យោងតាម​​តំណាង ​​ក្រុមហ៊ុនប្រាយវ៉េ ហ្វើនីឈ័រ បានមានប្រសាសន៍បញ្ជាក់ប្រាប់ ដេលីខ្មែរឲ្យដឹង​ថា ដោយ​មើល​ពីតម្រូវគេហដ្ឋានរបស់ប្រជាពលរដ្ឋ និងតម្រូវការនៃការប្រើ​ប្រាស់​​​តាម​​ការិយាល័យនោះ​​​​ ទើប​​ក្រុមហ៊ុន ប្រាយវ៉េ ហ្វើនីឈ័រ យើងខ្ញុំគឺ​​ ​​មានផ្គត់ផ្គង់ក្តារបន្ទះឈើកៅស៊ូ លេខមួយ សំរាប់យកទៅ ដេគ័រគេហដ្ឋាន ហាង និង ដេគ័រផ្សេងៗទៀត​​​​ផងដែរ។ តំណាងក្រុមហ៊ុន​ខាងលើបាន​​​​​លើកឡើងបន្ថែម​​​ថា ​ អស់លោកអ្នក​អាចមានជម្រើសថែមទៀត​នៅ​ពេល​នេះបើសិនជាជ្រើសសម្ភារៈដែល...
កងទ័ពចិនមិននៅស្ងៀមទេចំពោះអំពើហិង្សារបស់ក្រុមបាតុករនៅទីក្រុងហុងកុង

កងទ័ពចិនមិននៅស្ងៀមទេចំពោះអំពើហិង្សារបស់ក្រុមបាតុករនៅទីក្រុងហុងកុង

ព័ត៌មានទាន់ហេតុការណ៍
កងទ័ពរំដោះប្រជាជនចិន (PLA) ដែលជាកងទ័ពប្តូរវេនប្រចាំទីក្រុងហុងកុង នឹងមិននៅស្ងៀមទេចំពោះអំពើហិង្សានៅទីក្រុងនេះ ពីសំណាក់ក្រុមបាតុករ ដែលប្រើអំពើហិង្សាក្នុងក្បូនបាតុកម្មរបស់ខ្លួននោះ ។​នេះយោងបើតាមការចុះផ្សាររបស់កាសែត China Daily ដែលបានចុះផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែសីហានេះ ។ កាសែត China Daily បានចុះផ្សាយបែបនេះក្រោយពីកងកម្លាំងយោធាប្តូរវេនរបស់រដ្ឋាភិបាលចិននៅទីក្រុងនេះ បានចល័តវេនថ្មី រួមទាំងបញ្ជូនគ្រឿងយុទ្ធោបករណ៍បន្ថែមទៅកាន់ទីក្រុងហុងកុង ខណៈកងអាវុធហត្ថជាច្រើនកងទៀត នៅប្រចាំការនៅជិតព្រំដែនហុងកុង ។ ក្បួនបាតុកម្មរបស់ប្រជាបាតុករនៅហុងកុង បានអូសបន្លាយអស់រយៈពេល១២សប្តាហ៍កន្លងមកហើយ ហើយក្បួនបាតុកម្មនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្ថិរភាពសន្តិសុខ និងសេដ្ឋកិច្ចនៅទីក្រុងនេះ ដែលធ្លាប់ទទួលបានកិត្តនាមថា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី និងពិភពលោក ៕...
ចិន និងហ្វីលីពីនរួមគ្នាអភិវឌ្ឍន៍ធនធានប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូង

ចិន និងហ្វីលីពីនរួមគ្នាអភិវឌ្ឍន៍ធនធានប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍
ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយថា ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង (Xi Jinping) បានទទួលជួបប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទែរតេ (Rodrigo Duterte) នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហានេះ ។ ក្នុងជំនួបនោះ លោក ស៊ី ជីនពីង បានឲ្យដឹងថា ចិន និងហ្វីលីពីន អាចបោះជំហានដ៏ធំមួយក្នុងការចូលរួមអភិវឌ្ឍន៍ធនធានប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូង ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសទាំងពីរ ។ សូមបញ្ជាក់ថា ហ្វីលីពីនគឺជាប្រទេសសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក្នុងរដ្ឋការរបស់លោកប្រធានាធិបតី ឌូទែរតេ ហ្វីលីពីនហាក់ដូចជាងាកទៅជិតស្និទ្ធយ៉ាងខ្លាំងជាមួយប្រទេសចិន ដោយទុកអាមេរិកឲ្យនៅមួយឡែក ៕...
មួយ​ទស្សវត្សរ៍​នេះ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់នៅ​តែ​​បន្ត​រីក​ចម្រើន​ជា​លំដាប់​

មួយ​ទស្សវត្សរ៍​នេះ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់នៅ​តែ​​បន្ត​រីក​ចម្រើន​ជា​លំដាប់​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​ភ្នំពេញ​៖​ លោក ផៃ​ ស៊ី​ផា​នអ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ​ បាន​បង្ហាញ​ពី​ខ្លឹមសារ​សង្ខេប​ លើ​វិស័យ​ចំណង់​ ដែល​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​លើក​មក​ពិភាក្សា​ ក្រោម​អធិបតីភាព​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ លោក ផៃ​ ស៊ី​ផា​ន​ បាន​បន្ត​ថា​ ​មួយ​ទស្សវត្សរ៍​ចុង​ក្រោយ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់នៅ​តែ​​បន្ត​រីក​ចម្រើន​ជា​លំដាប់​ ជា​ពិសេស​ការ​សាងសង់​សំណង់​ធំៗ​ ខ្ពស់ៗ​ ដូច​ជា​ អាគារ​ស្នាក់​នៅ​រួម​ អាគារ​លក់ទំនិញ​ ផ្សារ​ទំនើប​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អាគារ​ការិយាល័យ​ សណ្ឋាគារ​ អាគារ​ពហុមុខ​ងារ​ សំណង់​ទីក្រុង​រណប​ បុរី​លំនៅ​ឋាន​ ភូមិ​គ្រឹះ​ គ្រឹះស្ថានសិក្សា​ មន្ទីរពេទ្យ​ ធនាគារ​ រោងចក្រ​ ឃ្លាំង​ ស្ថានីយប្រេងឥន្ធនៈ​។​ល​។​ ​សន្ទុះ​នៃ​ការ​រីក​ចម្រើន​របស់​វិស័យ​សំណង់​ តម្រូវការ​នៃ​ការ​ពង្រឹង​ការ​គ្រប់គ្រង​រាល់​ដំណើរការ​ និង​ប្រតិបត្តិក...
តស៊ូ​​ក្នុងសមរភូមិ​​មិនស្តាយជីវិតស្រាប់​​​ពេលនេះធ្លាក់ខ្លួន​​ពិការហើយ​​​រងភាពអយុត្តិធម៌ទៀត

តស៊ូ​​ក្នុងសមរភូមិ​​មិនស្តាយជីវិតស្រាប់​​​ពេលនេះធ្លាក់ខ្លួន​​ពិការហើយ​​​រងភាពអយុត្តិធម៌ទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក មាស សុផាត អតីតយោធិនពិការ​​រស់​នៅក្នុងខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ដែលខំ​​​តស៊ូ​​ក្នុងសមរភូមិ ដើម្បីរំដោះជាតិ និង​​តស៊ូ​​​ប្តួលរលំពីរបរខ្មែរក្រម​ទាំង​​​​​​មិនស្តាយជីវិតផង រហូតដល់​ធ្លាក់ខ្លួន​ពិការទៀត​ ​​ស្រាប់​​​ពេលនេះ​​​រងនូវ​​​ភាពអយុត្តិធម៌ទៀតសម្រាប់គ្រួសាលោក ដោយមិនទាន់រកឃើញនូវពន្លឺយុត្តិធម៌នៅឡើយ​​ទេ​​​។​​​​​​ អតីតយោធិនពិការ​​រូបនេះ​​នៅតែបន្ត​​​​​ស្នើសុំឲ្យមានការអន្តរាគមន៍ពីលោក ឧបនាយករដ្ឋមន្ត្រី ​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាចៅហ្វាយនាយរបស់លោក កើត សារ៉េត ហើយ​​ត្រូវជា​ឪពុកមារ​​​ លោក មាស សុផាត​​​ ដែល​​បាន​​​ប្រើ​អំណាច​​ទាំង​​​​​​បំពានលួចធ្វើ​ប្លង់ដីរបស់​​​លោក​​​​ធ្វើ​ជាកម្មសិទ្ធិ​ស្រប​ច្បាប់​​​។​​​ លោក មាស សុផាត បានមានប្រសាសន៍​​​ថា «ខ្ញុំនឹងដុតសម្លាប់ខ្លួននៅលើដីខ្ញុំ ហើយព្រលឹងខ្ញុំនឹងតាមទាមទារយុត្តិធម៌ពីលោក កើត សារ៉េត ដែលប្រើអំណាចប្លន់យកដីខ្ញុំ...
 សម្តេចព្រះសង្ឃរាជ ទេព វង្ស ចេញលិខិតបញ្ចប់តួនាទីជាទីប្រឹក្សារបស់ចៅអធិការវត្តគោកបញ្ជាន់ក្រោយធ្លាយរឿងលួចដីវត្តលក់ជាច្រើនហិកតា

 សម្តេចព្រះសង្ឃរាជ ទេព វង្ស ចេញលិខិតបញ្ចប់តួនាទីជាទីប្រឹក្សារបស់ចៅអធិការវត្តគោកបញ្ជាន់ក្រោយធ្លាយរឿងលួចដីវត្តលក់ជាច្រើនហិកតា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេច បញ្ចប់តួនាទីជាទីប្រក្សារបស់ភិក្ខុ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ បន្ទាប់ពីផ្ទុះរឿងអាស្រូវលួចដីវត្តលក់។ យោងតាមសេចក្តីសម្រេច«ពិសេស» ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា សេចក្តីសម្រេចបញ្ចប់តួនាទីភិក្ខុ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ ពីទីប្រឹក្សា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដោយមូលហេតុថា ព្រះសង្ឃរូបនេះ មិនគោរពមន្ត្រីសង្ឃ អសមត្ថភាពគ្រប់គ្រងដឹកនាំវត្ត ពុទ្ធបរិស័ទបែកបាក់គ្នា វត្តមានអធិករណ៍កើតឡើង។ ព្រះអង្គ សេង ថង ទទួលតួនាទីជា ចៅអធិការវត្តគោកបញ្ជាន់ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានអធិករណ៍បានកើតឡើងក្នុងវត្ត គឺព្រះសង្ឃអង្គនេះ បានបើកកិច្ចសហប្រតិបត្តិការជាមួយ...
ក្រសួងការងារ សម្រេចផ្តល់យោបល់លើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០ខាងមុខ

ក្រសួងការងារ សម្រេចផ្តល់យោបល់លើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០ខាងមុខ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
    ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី១ ត្រូវបានបញ្ចប់នៅថ្ងៃទី២៩ សីហា ឆ្នាំ២០១៩។ កិច្ចប្រជុំជាលើកទី២ នឹងធ្វើនៅដើមខែកញ្ញាខាងមុខនេះបន្តទៀត ដើម្បីពិភាក្សា និងផ្តល់យោបល់បន្ថែមលើការកំណត់យកតួរលេខណាមួយពីភាគីនិយោជក និងសហជីព។ លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា របៀបវារៈសំខាន់នៃកិច្ចប្រជុំនេះ គឺការជ្រើសរើសអនុប្រធានមកពីខាងភាគីសហជីព (តំណាងឲ្យកម្មករនិយោជិត) និងភាគីនិយោជក ដើម្បីរៀបចំយន្តការឲ្យដំណើរការពេញលេញនូវភាគីនីមួយៗចំនួន ១៧រូប ដើម្បីបន្តកិច្ចពិភាក្សានិងកំណត់ផ្តល់យោបល់លើប្រាក់ឈ្នួលអប្បបរមាមកឲ្យក្រសួងការងារដើម្បីសម្រេចជាចុងក្រោយសម្រាប់ឆ្នាំ២០២០ខាងមុខ។ លោករដ្ឋមន្រ្តី បានអះអាងថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២០ខាងមុខ នឹងល្អប្រសើរជាងឆ្នាំ២០១៩ ប៉ុន្តែចំពោះតួលេខប៉ុន្មាន គឺម...