គណៈកម្មាធិការអន្តរក្រសួងនឹងចាត់វិធានការណ៍ប្រព័ន្ធរំដោះទឹក និងការរំលោភលើអូរធម្មជាតិ នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ គណៈកម្មាធិការអន្តរក្រសួង នឹងតាមស្ថានភាពបច្ចុប្បន្នលើវិធានការបន្ទាន់ ដើម្បីបញ្ជៀសការលិចលង់ក្រុងកម្រិតធ្ងន់ធ្ងរ ជាពិសេសការចាត់វិធានការ ចំពោះ ការរំលោភបំពានលើនិយាមការអូរធម្មជាតិទាំង ៥ ក្នុងក្រុងព្រះសីហនុ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពី “វិធានការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ” ។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ ក្នុងនោះគណៈកម្មាធិការនឹងចាត់វិធានការអនុវត្តរយៈពេលវែង ក្នុងការរៀបចំប្រព័ន្ធរំដោះទឹកក្នុងក្រុង ។ ស្ថានការបច្ចុប្បន្នតម្រូវឱ្យមានការគិតគូរលើវិធានការបន្ទាន់ ដើម្បីបញ្ជៀសការលិចលង់ក្រុងកម្រិតធ្ងន់ធ្ងរបន្តទៀត ជាពិសេសចំណាត់ការ បន្ទាន់ជាក់ស្តែង ចំពោះការរំលោភបំពាន...








