ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី មិនទាន់បញ្ចាប់ការសាកសួរឧកញ៉ា ស៊ឹង សំអុល ទេលើកទៅថ្ងៃស្អែកបន្តទៀត
ភ្នំពេញ៖ ព្រះរាជអាជ្ញាអមសាលាដំបូងរខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ មិនទាន់បញ្ចាប់ការសួរសួរចម្លើយឧកញ៉ា ស៊ឹង សំអុល ដែលគេសង្ស័យថា អំពីបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ក្រោយកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួន និងឃុំខ្លួនអស់មួយថ្ងៃកន្លះ រួមនឹងមនុស្ស៣នាក់ផ្សេងទៀត។
ឧកញ៉ា ស៊ឹង សំអុល ជាប្រធានក្រុមហ៊ុន មេការក្រុមហ៊ុន២នាក់ និងអ្នកបើករថយន្តម្នាក់ ត្រូវបានបញ្ជូនទៅឲ្យអយ្យការអមសាលាដំបូងខេត្តរួមជាមួយមនុស្ស៣នាក់ ដោយមានការយាមកាមយ៉ាងតឹងរឹងពីសំណាក់មន្ត្រីកងរាជអាវុធហត្ថប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ។
ជនសង្ស័យប្រព្រឹត្តបទល្មើសបំផ្លាញព្រៃឈើទាំង៤នាក់នេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយដកហូតបានរថយន្តដឹកឈើជាង៤០គ្រឿង រួចហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេ...








