រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង និងមន្ទីរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃអង្គភាពកងវរសេនាតូចលេខ៤៤៦-៤៤៧ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងកម្លាំងការពារតាមស្រុក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។
ជាកិច្ចចាប់ផ្តើម រដ្ឋមន្ត្រីបានសម្តែងនូវកតញ្ញូតាធម៌ដឹងគុណដ៏ជ្រាលជ្រៅ និងថ្លែងនូវការកោតសរសើរចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជំនះគ្រប់ឧបសគ្គ ចូលរួមយ៉ាងសស្...








