វេទិកាសារព័ត៌មានលើកទី៧៖ «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ»
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាសារព័ត៌មានលើកទី៧ ស្ដីពី «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» ដោយមានការចូលរួមជាវាគ្មិនពីសំណាក់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
រយៈពេល ៣ខែ ឆ្នាំ២០២៥ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីស្នាដៃគួរឱ្យស្ញប់ស្ញែង និងសមិទ្ធផលផ្លៃផ្កាជាច្រើនអនេក តាមរយៈកិច្ចខិតខំប្រឹងប្រែងនិងភាពវាងវៃរបស់ថ្នាក់ដឹកនាំ ភាពធន់និងកាន់រឹងមាំរបស់រាជរដ្ឋាភិបាល និងតម្លៃកាន់តែលេចធ្លោរបស់កម្ពុជានៅលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ។
ឯកឧត្តម ប៉ែន...








