ភ្នំពេញ៖ លោក កៅ ទី ជាមេធាវីតំណាងឱ្យឈ្មោះ សយ សុភាក់ បានស្នើសុំផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្បាលដី លេខ ៣៣២ ស្ថិតនៅភូមិស្វាយត្រង់ សង្កាត់កោះអង្គង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មានឈ្មោះ ខាន់ ពុទ្ធី និង ប្រពន្ធឈ្មោះ វត្ថា ចាន់ធី មកឱ្យឈ្មោះ សយ សុភាក់ ជាម្ចាស់កម្មសិទ្ធិ ។
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំដឹកនាំដោយលោក ទៀង កុស្សារៈ អនុប្រធានមន្ទីរ មានការចូលរួមពីប្រធាន អនុប្រធាន មន្ត្រី នៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាល ក្រុងតាខ្មៅ, ការិយាល័យបច្ចេកទេសសុរិយោដីភូមិសាស្ត្រមន្ទី, មេធាវី កៅ ទី តំណាងឈ្មោះ សយ សុភាក់ ,ភាគីឈ្មោះ សយ សុភាក់, ភាគីឈ្មោះ វុត្ថា ចាន់ធី និងប្តី និងអ្នកពាក់ព័ន្ធ ។
លោក ទៀង កុស្សារៈ អនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ ខេត្តកណ្តាល បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាបមកមន្ទីរ ឱ្យពិនិត្យ និងរា...