ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អាជ្ញាធរខណ្ឌសែនសុខ បំភ្លឺជុំវិញបណ្តឹងរបស់លោក វ៉ាន់ អៀង ដែលបានប្តឹងចោទថា លោក ស៊ុន ច័ន្ទថន បានសាងសង់លើដីផ្លូវសាធារណៈ 

អាជ្ញាធរខណ្ឌសែនសុខ បំភ្លឺជុំវិញបណ្តឹងរបស់លោក វ៉ាន់ អៀង ដែលបានប្តឹងចោទថា លោក ស៊ុន ច័ន្ទថន បានសាងសង់លើដីផ្លូវសាធារណៈ 

សង្គម និងកម្សាន្ត
ភ្នំពេញ៖ បន្ទាប់ពីមានការផ្សាយរបស់ សារព័ត៌មាន ដេលីខ្មែរ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ ដែលមានខ្លឹមសារថា«សាលារាជធានីភ្នំពេញ បានបញ្ជាឲ្យផ្អាក និងរុះរើសំណង់ ដែលសង់លើផ្លូវសាធារណៈ ប៉ុន្តែឈ្មោះ ស៊ុន ច័ន្ទថន បែរជាមិនស្តាប់ទៅវិញ» ហើយនៅថ្ងៃ ខែកញ្ញា នេះ អាជ្ញាធរខណ្ឌសែនសុខ បានបញ្ជាក់ភ្លាមៗ ពីប្រវត្តិពិតនៃដីជម្លោះរវាង លោក វ៉ាន់ អៀង និងលោក ស៊ុន ច័ន្ទថន ថា «ដីដែលលោក វ៉ាន់ អៀង ប្តឹងនោះ មិនមែនជាដីសាធារណៈនោះទេ ប៉ុន្តែគឺជាដីគម្លាតនគរូបនីយកម្មរបស់បូរីកាណាឌី យ៉ា»។ តាមការស្រាវជ្រាវនិងសម្ភាសន៍បន្ថែមជុំវិញវិវាទខាង លើនេះជាមួយ អាជ្ញាធរមូលដ្ឋាននៃខណ្ឌសែនសុខ បានបញ្ជាក់ថា ទីតាំងដែល លោក វ៉ាន់ អៀង និងឈ្មោះ សៀង ស្រីមុំ ស្នាក់នៅកំពុងកាន់កាប់ គឺជាអតីតដីផ្លូវ ក្នុងគម្រោង LMAP ដែលផ្នែកខាងជើងជាប់នឹងរបងបូរីកាណាឌីយ៉ា និងផ្នែកខាងត្បូងជាប់ដីឡូតិ៍កម្មសិទ្ធរបស់អ្នកឧកញ៉ា ហុង ពីវ ដែលគាត់បានទិញធ្វើជាបុរី ។ បន្ទាប់ពីខាងបុ...
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី “

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី “

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បាន​អញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថត ខ្សែភាពយន្តភាគ រឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតជ្រុងចង្វារ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះអ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងតួសម្ដែងទាំងអស់ ក្នុងការថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» រហូតឈានដល់ការបិទបញ្ចប់ជាផ្លូវការនាថ្ងៃនេះ។សម្ដេចតេជោ បានមានប្រសាសន៍ថា រឿងភាគប្រវត្តិសាស្ត្រ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បើថត គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងអស់ អាច​ឈា​នដល់ជាង ៣០០ ភាគ។ សម្ដេចតេជោបន្តថាការរីកចម្រើននៅកម្ពុជា បានបង្កឱ្យមានការលំបាកខ្លាំងដល់ដំណើរការថតរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដើម្បីឱ្យត្រូវតាមព្រឹត្តិការណ៍ប្រ...
ឯកឧត្តម វង សូត និងក្រុមគ្រួសាររៀបចំពិធីកាន់បិណ្ឌទី១១ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅភូមិកំណើត

ឯកឧត្តម វង សូត និងក្រុមគ្រួសាររៀបចំពិធីកាន់បិណ្ឌទី១១ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅភូមិកំណើត

សង្គម និងកម្សាន្ត
ព្រៃវែង៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រាបុត្រី និងចៅប្រុសស្រី បានអញ្ជើញចូលរួមបុណ្យកាន់បិណ្ឌទី១១ និងបង្សុកូលឧទ្ទិសកុសលផល បុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋាន។ ពិធីនេះបានរៀបចំធ្វើ នៅស្រុកកំណើត ឯកឧត្តម ស្ថិតនៅក្នុងឃុំជាច ស្រុកកំចាយមារខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម វង សូត និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រាបុត្រី ញាតិមិត្ត បងប្អូនទាំងអស់ តែងតែរៀបចំពិធីកាន់បិណ្ឌ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង៧សន្តាន ឥតមានអាកខានម្តងណាឡើយ ដើម្បីជាកិច្ចដឹងគុណចំពោះជីដូន ជីតា មាតា បិតា ដែលកាលលោកនៅមានជម្មាយុ បានខិតខំបីបាច់ថែរក្សា កូន ចៅ ប្រកបដោយព្រហ្មវិហារធម៌ និងបានផ្តល់ឱកាសដល់កូន ចៅ បានសិក្សារៀនសូត្រគ្រប...
នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវស្រង់ ទិន្នន័យ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល

នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវស្រង់ ទិន្នន័យ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល

សង្គម និងកម្សាន្ត
  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវស្រង់ ទិន្នន័យឲ្យបានច្បាស់លាស់ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ថាគាត់នៅទីណាឲ្យច្បាស់ ដើម្បីងាយស្រួលទាក់ទងគាត់ និងជួយអន្តរាគមន៍ពួកគាត់ឲ្យបានទាន់ពេលវេលា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នាពេលនេះបងប្អូននិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ត្រូវបានប្រមូលជាក្រុមតេលេក្រាមមួយ ដើម្បីទទួលព័ត៌មានច្បាស់លាស់ថា ពួកគាត់នៅទីណាខ្លះ ហើយនៅតំបន់ក្រហមប៉ុន្មាននាក់ និងកន្លែងសុវត្ថិភាពបំផុតប៉ុន្មាននាក់។ សម្តេចមហាបវរធិបតី បានឲ្យដឹងបែបនេះ ក្នុងឱកាស​អញ្ជើញ​ជាអធិបតីប្រកាសដាក់ឱ្យ​អនុវត្តយុទ្ធសាស្ត្រជាតិ ​ស្តីពីការ​អភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ៕    ...
រាជរដ្ឋាភិបាលកម្ពុជា នឹងយកចិត្តដាក់ពីមុខរបរពលរដ្ឋទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា នឹងយកចិត្តដាក់ពីមុខរបរពលរដ្ឋទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ពលរដ្ឋប្រកបមុខរបរទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្តី ឬក្នុងប្រព័ន្ធក្តី គឺត្រូវបានយកចិត្តទុកដាក់ជា​អាទិភាពគ្រប់ៗគ្នា​ពីរាជរដ្ឋាភិបាលទាំងអស់ ​ខណៈកម្មវិធីគោលនយោបាយ​អាទិភាពទាំងអស់​របស់​រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ​នឹងដាក់ឲ្យដំណើរការនៅដំណាច់ឆ្នាំ២០២៣ នេះ។ សម្តេចមហាបវរធិបតី បានឲ្យដឹងបែបនេះ ក្នុងឱកាស​អញ្ជើញ​ជាអធិបតីប្រកាសដាក់ឱ្យ​អនុវត្តយុទ្ធសាស្ត្រជាតិ ​ស្តីពីការ​អភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ។ សម្តេចធិបតី ​បានបញ្ជាក់ថា គោលដៅធំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺជួយប្រជាពលរដ្ឋ​នៅក្រៅប្រព័ន្ធ ​ប៉ុន្តែទស្សនវិស័យរបស់រាជរដ្ឋាភិបាល​គឺ​មាន​ច្បាស់លាស់ ​ដោយ​អាច​បាញ់សត្វ​បានបី​ ក្នុងការប្រើប្រាស់​ព្រួញតែមួយ ​ពោល​គឺ​ពង្រឹង​បងប្អូន ​ជួយ​បងប្អូន​នៅក្នុងសេដ...
រដ្ឋបាលខេត្ត ព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក(ង)រយៈពេល២ថ្ងៃចាប់ពី ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣

រដ្ឋបាលខេត្ត ព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក(ង)រយៈពេល២ថ្ងៃចាប់ពី ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣

សង្គម និងកម្សាន្ត
ព្រៃវែង៖ រដ្ឋបាលខេត្ត ព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូកង ដែលមានរយៈពេល២ថ្ងៃ គឺចាប់ពី ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ។  ស្ថិតនៅតាមបណ្ដោយមាត់ទន្លេក្រុងព្រៃវែង(ចុងប៉ម) ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។  
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាឯកច្ឆ័ន្ទ

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាឯកច្ឆ័ន្ទ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សមាជិករដ្ឋសភាកម្ពុជា បានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាឯកច្ឆ័ន្ទ ដោយសំឡេងគាំទ្រចំនួន១០១រូប នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ ការអនុម័តច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាក្រោមអធិបតីភាពលោកបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ៕...
លោក Xi Jinping ផ្តល់អនុសាសន៍សំខាន់ ចំពោះការងារផ្សព្វផ្សាយគំនិត និងវប្បធម៌ចិន

លោក Xi Jinping ផ្តល់អនុសាសន៍សំខាន់ ចំពោះការងារផ្សព្វផ្សាយគំនិត និងវប្បធម៌ចិន

សង្គម និងកម្សាន្ត
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន កាលពីពេលថ្មីៗនេះ បានផ្តល់អនុសាសន៍សំខាន់ចំពោះការងារផ្សព្វផ្សាយគោលគំនិតនិងវប្បធម៌ចិនដោយបានគូសបញ្ជាក់ថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី សភាពការណ៍ទូទៅនៃពិភពលោកកំពុងប្រែប្រួលយ៉ាងខ្លាំង ហេតុនេះការងារផ្សព្វផ្សាយគោលគំនិតនិងវប្បធម៌ក៏ចាំបាច់ត្រូវមានការអនុវត្តថ្មីផងដែរ។ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវជំនឿចិត្តខាងវប្បធម៌ប្រជាជាតិ ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងបរិយាបន្ន ប្រកាន់ខ្ជាប់សច្ចភាពហ៊ានធ្វើការច្នៃប្រឌិតថ្មី បន្តលើកកម្ពស់ឥទ្ធិពលវប្បធម៌ប្រជាជាតិចិនដោយឥតឈប់ឈរ ដើម្បីផ្តល់ការធានាខាងគំនិត និងកម្លាំងចលករដ៏ខ្លាំងក្លា និងល័ក្ខខ័ណ្ឌវប្បធម៌ ដែលមានអំណោយផលសម្រាប់ការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសសង្គមនិយមទំនើបនិងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។ សូមបញ្ជាក់ថា កិច្ចប្រជ...
វគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីលើការអនុវត្តប ទប្បញ្ញត្តិថ្មីៗពាក់ព័ន្ធនឹងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា»

វគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីលើការអនុវត្តប ទប្បញ្ញត្តិថ្មីៗពាក់ព័ន្ធនឹងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា»

សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)បានរៀបចំ «វគ្គបណ្តុះបណ្តាលស្ដីពីការពង្រឹងសមត្ថភាពមន្ត្រីលើការអនុវត្ តបទប្បញ្ញត្តិថ្មីៗពាក់ព័ន្ធនឹងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា»នៅទីស្នាក់ការអគ្គនាយកដ្ឋាន ក.ប.ប.។ កម្មវិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.និងលោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍វិស័យឯកជន (GIZ)។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើរួមមាន លោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ប្រធានការិយា...