ពលករខ្មែរនៅថៃ ២៥៥នាក់ ជាអតីតសមាជិកបក្សប្រឆាំង បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
បាងកក៖ ពលករខ្មែរនៅប្រទេសថៃ ចំនួន២៥៥នាក់ ជាអតីតសមាជិកបក្សប្រឆាំង បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំពោះសមាជិកបក្សថ្មី គឺជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ។
ការប្រកាសបញ្ចូលសមាជិកថ្មី២៥៥នាក់ជាពលករខ្មែរនៅប្រទេសថៃ ខណៈអ្នកខ្លះក៏ធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនដែរ។
ពិធីនេះបានធ្វើឡើងនៅទីក្រុងបាងកក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាង និងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ។
ក្នុងឱកាសនោះ លោក ធុច ដាលីន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកបក្សថ្មីទាំង ២៥៥នាក់ ព្រមទាំងលើកទឹកចិត្តដល់សមាជិកត្រូវបន្តកសាងសមាជិកប...








