ជប៉ុន ផ្តល់ថវិកាប្រមាណ ៦៣៧,៨៣៨ ដុល្លារ សម្រាប់គម្រោងលុបបំបាត់អំពើហិង្សាលើកុមារ នៅតាមសាលារៀន
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាប្រមាណ ៦៣៧,៨៣៨ ដុល្លារ សម្រាប់គម្រោងលុបបំបាត់អំពើហិង្សាលើកុមារ នៅតាមសាលារៀន ក្នុងខេត្តកំពង់ចាម។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន នាថ្ងៃទី២៩ ឧសភានេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា «រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាប្រមាណ ៦៣៧,៨៣៨ ដុល្លារអាមេរិក សម្រាប់គម្រោង ដែលអនុវត្តដោយអង្គការ Save the Children Japan (SCJ)។
នៅក្នុងឆ្នាំទី២ នៃគម្រោងនេះ ដោយបន្តសកម្មភាព ពីឆ្នាំទី១ មកអង្គការ មានគោលបំណងលុបបំបាត់ អំពើហិង្សា លើកុមារ ដូចជាការដាក់ទណ្ឌកម្មលើរាងកាយ ការធ្វើបាប និងការប្រើប្រាស់ភាសា រំលោភបំពាន នៅក្នុងសាលារៀនរដ្ឋចំនួន៤៣ នៅក្នុងខេត្តកំពង់ចាម»។
លោកបន្ដថា ដើម្បីរក្សាបានមុខងារប្រកប ដោយប្រសិទ្ធភាព នៃប្រព័ន្ធការពារកុមាររួមទាំងយន្តការ សម្រាប់ការរាយកា...








