ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោកពេជ្រ ស្រស់ ៖ ជួយគ្នាសាងសង់ផ្ទះឲ្យក្រុមគ្រួសារក្មួយប្រុញ(អាប្រុញ)ដើម្បីស្នាមញញឹមជនក្រីក្រ 

លោកពេជ្រ ស្រស់ ៖ ជួយគ្នាសាងសង់ផ្ទះឲ្យក្រុមគ្រួសារក្មួយប្រុញ(អាប្រុញ)ដើម្បីស្នាមញញឹមជនក្រីក្រ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរនៅក្នុងផេកហ្វេសប៊ុករបស់លោក និងកៀងគរសប្បុរសជន ដើម្បីសាងសង់ផ្ទះឲ្យក្រុមគ្រួសារក្មួយ ប្រុញ(អាប្រុញ) ។ លោកពេជ្រ ស្រស់ បានសរសេរថា ខ្ញុំបានឲ្យក្រុមការងារខ្ញុំទាក់ទងក្មួយប្រុញហើយ ដើម្បីជួយធ្វើកូនផ្ទះជូនពួកគាត់ឲ្យបានសមរម្យជាងផ្ទះគាត់បច្ចុប្បន្ននេះ ពីព្រោះខ្ញុំមើលឃើញផ្ទះគាត់ គឺលំបាកពេកហើយ រួមទាំងឪពុកគាត់ពិការថែមទៀតផង ហើយបើមានបងប្អូនណាចង់ជួយពួកគាត់ អាចជួយធ្វើផ្ទះជូនពួកគាត់ជាមួយខ្ញុំបាន។ ម្នាក់បន្តិច គឺដើម្បីស្នាមញញឹមជនក្រីក្រ លេខABAខ្ញុំ ពេជ្រ ស្រស់070777771...
អភិបាលខេត្តកោះកុង ៖ លោកស្រី លាង ហ៊ឹម ហៅម៉ាហ្គោល ដែលបានចាក់ដីរំលោភចូលចំណីព្រែក(ព្រៃកោងកាង) ត្រូវកាយដីចេញវិញ

អភិបាលខេត្តកោះកុង ៖ លោកស្រី លាង ហ៊ឹម ហៅម៉ាហ្គោល ដែលបានចាក់ដីរំលោភចូលចំណីព្រែក(ព្រៃកោងកាង) ត្រូវកាយដីចេញវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី១៩​ខែមីនា ឆ្នាំ២០២១ បានចេញលិខិតជម្រាបទៅលោកស្រី លាង ហ៊ឹម ហៅម៉ាហ្គោល ដែលបានចាក់អាចម៍ដីរំលោភចូលចំណីព្រែក(ព្រៃកោងកាង) ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង  ត្រូវកាយអាចម៍ដីចេញវិញ ហើយត្រូវរក្សាព្រៃកោងកាង ឲ្យដូចភាពដើម។  ...
សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ប្រោសព្រះរាជទានចំនួន៣០០០ដុល្លារ រំលែកទុក្ខចំពោះមរណភាព ភរិយា លោក ហួរ ឡាវី

សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ប្រោសព្រះរាជទានចំនួន៣០០០ដុល្លារ រំលែកទុក្ខចំពោះមរណភាព ភរិយា លោក ហួរ ឡាវី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​​​វររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព​ សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន ៣០០០ដុល្លារអាមេរិក ជូនលោក ហួរ ឡាវី ត្រូវជាស្វាមី នៃសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជំងឺកូវីត១៩ COVID-19។ ក្នុងព្រះរាជសារលិខិត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពី អ្នកស្រី ងួន សុផាន្នី ព្រះអង្គ សូមសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ។ មរណភាពរបស់ អ្នកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និងម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រលាញ់នៃបុត្រ ព្រមទាំងបងប្អូន និងញាតិមិត្តទា...
សម្តេចតេជោ អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេព សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

សម្តេចតេជោ អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេព សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ នេះ បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តដំណើរអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសូទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិ។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។ មន្ទីរពេទ្យនេះក៏...
រដ្ឋមន្ត្រីក្រសួងព័ត៍មាន ប្រកាសលុបអាជ្ញាបណ្ណ គេហទំព័ររបស់លោកផែង វណ្ណៈ 

រដ្ឋមន្ត្រីក្រសួងព័ត៍មាន ប្រកាសលុបអាជ្ញាបណ្ណ គេហទំព័ររបស់លោកផែង វណ្ណៈ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ប្រកាសលុបអាជ្ញាបណ្ណ គេហទំព័ររបស់លោកផែង វណ្ណៈ  ដោយសារម្ចាស់អាជ្ញាបណ្ណបានជេប្រមាថព្រះសង្ឃ​ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ យោងតាមលិខិត របស់លោក ខៀវ កាញ្ញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៍មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានសម្រេចលុបប្រកាសលេខ៣៣៦ ព.ម ប្រក ចុំថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០១៨ របស់ក្រសួងព័ត៍មានដែលអនុញ្ញាតឲ្យលោក ផែង វណ្ណៈ បើដំណើរ អាជីវកម្មគេហទំព័រឈ្មោះ WWW.phengvannaknews.com ដែលម្ចាស់អាជ្ញាបណ្ណ បានជេប្រមាថចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យា ដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៍មាន។ សូមអានសេចក្តីប្រកាសដូចខាងក្រោម៖      ...
លោកបណ្ឌិត អុិត សំហេង ដឹកនាំពិភាក្សាត្រួតពិនិត្យ អនុម័ត សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម តាមប្រព័ន្ធវីដេអូ

លោកបណ្ឌិត អុិត សំហេង ដឹកនាំពិភាក្សាត្រួតពិនិត្យ អនុម័ត សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម តាមប្រព័ន្ធវីដេអូ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ បេឡាជាតិសន្តិសុខសង្គម នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម។ លោកបណ្ឌិត អុិត សំហេង បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព នៃការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. និងដើម្បីកំណត់អំពីការបាត់បង់សមត្ថភាពការងារ ស្ថានភាពទុព្វលភាពរបស់សមាជិក ប.ស.ស. ឱ្យមានលក្ខណៈច្បាស់លាស់ ត្រឹមត្រូវ និងមានលក្ខណៈល្អប្រសើរឡើង ធ្វើយ៉ាងណាឲ្យការអនុវត្តនេះ ស្របតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្...
​ ព្រះមេគណខេត្តសៀមរាប ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថសមាជិកថេរសភាសង្ឃខេត្ត

​ ព្រះមេគណខេត្តសៀមរាប ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថសមាជិកថេរសភាសង្ឃខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ ព្រះមេគណខេត្តសៀមរាប អាតាករោ ជុំ គឹមឡេង បានស្នើសុំឲ្យរាជរដ្ឋា ភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថសមាជិក ថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប ។ នេះយោតាមបានធ្វើលិខិត ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១  ក្រាបបង្គំទួលថ្វាយ មកសម្តេចព្រះមហាសុមេធា ធិបតីកក្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងលិខិតនេះ បានបញ្ជាក់ថា អ្វីដែលគួរឲ្យសោកស្តាយបំផុត គឺបុគ្គលផែង វណ្ណៈ បាន ឡាយ(live) តាមផេករបស់ខ្លួនបានលើកឡើងថា បើវាយកូនខ្ញុំបែបនេះ ខ្ញុំ អត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តងចំពោះអ្នកប្រព្រឹត្ត និងបានចោទបន្ថែមនូវ ពាក្យមិនពិត ដោយពោលថា លោកសង្ឃជាជនរងគ្រោះរត់គេចខ្លួន ព្រោះខ្លាចគេ តាមធ្វើបាបមិនហ៊ានចូលផ្ទះទៀតផង និងវាយប្រហាមន្ត្រីថេរសភាសង្ឃខេត្ត ដែល ធ្វើឲ្យប៉ះពាលកិតិ្តយស សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង ។ លិខិតដដែលបានបញ្ជ...
សុវត្ថិភាព ផ្នែកសុខាភិបាល ទាក់ទងការគ្រប់គ្រងសព អ្នកផ្ទុកវីរុសកូវីដ១៩

សុវត្ថិភាព ផ្នែកសុខាភិបាល ទាក់ទងការគ្រប់គ្រងសព អ្នកផ្ទុកវីរុសកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី១៦ ខែមីនានេះ បានចែញសេក្តីសម្រេចដាក់ ឲ្យអនុវត្តគោលការណ៍ ណែនាំស្តីពីវិធានសុវត្ថិភាព ផ្នែកសុខាភិបាល ទាក់ទងនឹងការគ្រប់គ្រង និងចាត់ចែងសាកសព អ្នកផ្ទុកវីរុសកូវីដ១៩ ៕  
លោកឧកញ៉ា  ឆាយ សុធា  និងលោកជំទាវ ឧបត្ថម្ភអង្ករ១០ តោន ជូនប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីចែកជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័ក្ត

លោកឧកញ៉ា  ឆាយ សុធា  និងលោកជំទាវ ឧបត្ថម្ភអង្ករ១០ តោន ជូនប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីចែកជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័ក្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា  ឆាយ សុធា អគ្គនាយក ក្រុមហ៊ុន ឌី អិល អេ (Diam ond Lucky Asia) ជាក្រុមហ៊ុនល្បីឈ្មោះផ្នែកប្រឹក្សាយោបល់ផ្នែកច្បាប់ និងពាណិជ្ជកម្មនៅកម្ពុជា និងលោកជំទាវ ឡាយ សុធាវី នាសៀលថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ២០២១​ បានដឹកនាំ គណគ្រប់គ្រង ជួបសំណេះសំណាល ជាមួយនិង លោក ស្បោង សារ៉ាត ប្រធានគណៈ កម្មាធិការគណប្រជាជនកម្ពុជាខេត្ត ព្រៃវែង ។ ពិធីជួបសំណេះសំណាលនោះ លោកឧកញ៉ា ឆាយ សុធា ក្នុងនាមអនុប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្របែក  និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បានឧបត្ថម្ភអង្ករ ចំនួន១០តោន ជូនដល់គណៈកម្មាធិការគណបក្សខេត្តផងដែរ។​ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានថ្លែងថា ថ្ងៃនេះយើងខ្ញុំក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលក៏ដូចជាប្រធានក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង សូមថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ឆាយ សុធា និងលោកជំទាវ រួមក្រុមការងារ មានរកចិត្តដ៏ស្មោសចំពោះ ប្រជាជនយើង។ លោកប្រធ...
ក្រុមហ៊ុនអចលនទ្រព្យ HIGH GROW PROPERTY  នៅខេត្តសៀមរាប បានបញ្ចុះតម្លៃ៨០០០ដុល្លារក្នុង១ឡូតិ៍ និងបង់រំលោះ គ្មានការប្រាក់ 

ក្រុមហ៊ុនអចលនទ្រព្យ HIGH GROW PROPERTY  នៅខេត្តសៀមរាប បានបញ្ចុះតម្លៃ៨០០០ដុល្លារក្នុង១ឡូតិ៍ និងបង់រំលោះ គ្មានការប្រាក់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ ក្រុមហ៊ុនអចលនទ្រព្យ HIGH GROW PROPERTY មិនត្រឹមតែបញ្ចុះតម្លៃ៨០០០ដុល្លារ​ក្នុង១ឡូតិ៍នោះទេ គឺថែមទាំងអនុគ្រោះដល់បងប្អូនដែលជាអតិថិជនបង់ត្រឹមតែ៥០ភាគរយ និងរំលោះ៥០ភាគរយទៀត ជាមួយក្រុមហ៊ុនរយៈពេល ៦ខែ ដោយគ្មានការប្រាក់ ដើម្បីចូលរួមសម្រួលលទ្ធភាពដល់បងប្អូនអតិថិជនដែលចង់បានដីធ្វើផ្ទះស្នាក់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ដូច្នេះសូមបងប្អូនប្រញាប់ឡើង ពីព្រោះកម្មវិធីពិសេសនេះ នឹងបញ្ចប់នៅបំណាច់ ខែមីនា ឆ្នាំ២០២១នេះហើយ។ បេីសិនជាបងប្អូនមានចំណាប់អារម្មណ៍សូមអញ្ជេីញកក់មុននិងទទួលបានមុន ហេីយថែមមានជម្រើសរើសទីតាំង ដែលលោកអ្នកពេញចិត្តផងដែរ សូមទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ នេះ ០១២ ៥៧១ ៧៧១ និង០៩៣  ៤៤៤ ៤១៦។ សូមបញ្ជាក់ថា គម្រោងដីឡូតិ៍ដ៏មានសកក្តានុពលនេះស្ថិតនៅភូមិ ច្រេស ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខាងកើតផ្សារម៉ាក្រូចំងាយ៣គីឡូម៉ែត និង១គីឡូម៉ែតពីគំរោងឆៃណាថោន ព្រមទាំងជិតរីស៊តម៉ានេរហរិហរាល័យ...