ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងអប់រំ យុវជន និងកីឡាផ្អាកគ្រឺះស្ថានសិក្សាឯកជន២សប្តាហ៍ ដោយសារការឆ្លងថ្មីកូវីដ១៩​​

ក្រសួងអប់រំ យុវជន និងកីឡាផ្អាកគ្រឺះស្ថានសិក្សាឯកជន២សប្តាហ៍ ដោយសារការឆ្លងថ្មីកូវីដ១៩​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០បានប្រកាសជាផ្លូវការផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជនជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះ។ ទន្ទឹមនឹងនេះដែរ សាលារៀនឯកជនអាចបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច លើកលែងតែថ្នាក់ទី១២ ដែលត្រូវបន្តការសិក្សាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលសម័យប្រឡងនៅថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២០។ សូមជួយផ្សព្វផ្សាយអោយបានទូលំទូលាយនៅទូទាំងប្រទេស ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុង៖  ...
អគ្គនាយកក្រុមហ៊ុន Top4 Realty និងភរិយា ចូលរួមអបអរសាទរ លោកឯល សិទ្ធិគ្រីយ៉ា ក្នុងឱកាសដែលព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាឧត្តមសេនីយ៍ត្រី

អគ្គនាយកក្រុមហ៊ុន Top4 Realty និងភរិយា ចូលរួមអបអរសាទរ លោកឯល សិទ្ធិគ្រីយ៉ា ក្នុងឱកាសដែលព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាឧត្តមសេនីយ៍ត្រី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ហេរ៉ូ សុជាតិ អគ្គនាយកក្រុមហ៊ុន Top4 Realty និងភរិយា រួមនិងថ្នាក់ដឹកនាំទាំងអស់នៃក្រុមហ៊ុនTop4 Realty  បានចូលរួមអបអរសាទរ លោកឯល សិទ្ធិគ្រីយ៉ា អគ្គនាយក្រុមហ៊ុន N&Y Real Estate ក្នុងឱកាសដែលព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាឧត្តមសេនីយ៍ត្រី នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និងទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែរក្សា​ លោកឧត្តមសេនីយ៍ត្រី  ព្រមទាំង ក្រុមគ្រួសារ ឲ្យមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និងសូមជូនពរបួនប្រការ គឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕  ...
អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស និងភរិយា អបអរសាទរ លោកឯល សិទ្ធិគ្រីយ៉ា ក្នុងឱកាសដែលព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាឧត្តមសេនីយ៍ត្រី

អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស និងភរិយា អបអរសាទរ លោកឯល សិទ្ធិគ្រីយ៉ា ក្នុងឱកាសដែលព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាឧត្តមសេនីយ៍ត្រី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ឯល រ៉ូហ្សេត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស និងភរិយា លោកស្រី ឆឹង សុជាតិ ព្រមទាំងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុន អាយ អាយ អេស បានចូលរួមអបអរសាទរ លោកឯល សិទ្ធិគ្រីយ៉ា អគ្គនាយក្រុមហ៊ុន N&Y Real Estate ក្នុងឱកាសដែលព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាឧត្តមសេនីយ៍ត្រី នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និងទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែរក្សា​ លោកឧត្តមសេនីយ៍ត្រី  ព្រមទាំង ក្រុមគ្រួសារ ឲ្យមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និងសូមជូនពរបួនប្រការ គឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕  ...
លោក ឯល សិទ្ធិគ្រីយ៉ា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រី

លោក ឯល សិទ្ធិគ្រីយ៉ា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឯល សិទ្ធិគ្រីយ៉ា ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជជាណាចក្រ កម្ពុជា បានចេញព្រះរាជ ក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិវរសេនីយ៍ឯក ជាឧត្តមសេនីយ៍ត្រី អត្តលេខ៥៨៧២៣ ជានាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌនគរបាលជាតិ កម្ពុជា នៃក្រសួងមហាផ្ទៃ ។ នេះយោតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។    ...
ប្រគល់រថយន្តពន្លត់អគ្គីភ័យ ១២គ្រឿង ជាជំនួយរបស់សាធារណរដ្ឋកូរ៉េ ជូនអគ្គស្នងការនគរបាលជាតិកម្ពុជា

ប្រគល់រថយន្តពន្លត់អគ្គីភ័យ ១២គ្រឿង ជាជំនួយរបស់សាធារណរដ្ឋកូរ៉េ ជូនអគ្គស្នងការនគរបាលជាតិកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០២០ នៅអគ្គស្នងការនគរបាលជាតិ មានរៀបចំពិធីប្រគល់ និងទទួលរថយន្តពន្លត់អគ្គីភ័យចំនួន ១២ គ្រឿង ដែលជាអំណោយរបស់រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ តាមរយៈលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជូននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនរគបាលជាតិ ដើម្បីផ្តល់ឲ្យរដ្ឋបាលខេត្តកែប កោះកុង កំពង់ធំ កំពង់ឆ្នាំង ស្វាយរៀង និងខេត្តរតនគិរី ។ លោក បណ្ឌិត ថោង ខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ ដោយមានលោកស្រី Lee You Jin នាយកអង្គការ Go & Do International ប្រចាំនៅកម្ពុជា ជាតំណាងចូលរួមក្នុងថ្ងៃនេះ ក្នុងផ្តល់នូវរថយន្តពេទ្យសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងបរិក្ខាមួយចំនួន។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ដោយមានកិច្ចសហការល្អរវាងអង្គការ Go & Do International ប្រចាំនៅកម្ពុជា និងក្រសួងទេសចរណ៍ រដ្ឋបាលខេត្តឃ្យុងគី ...
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឲ្យកសិករខ្មែរ ដាំដុះបន្លែគ្មានជាតិគីមី និងមានសុវត្ថិភាព

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឲ្យកសិករខ្មែរ ដាំដុះបន្លែគ្មានជាតិគីមី និងមានសុវត្ថិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជាអធិបតីភាពក្នុង កម្មវិធីទស្សនៈកិច្ចសិក្សារបស់កសិករគំរូដាំដុះបន្លែសុវត្ថិភាពកោះធំ ស្ថិតនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ លោក កៅ ថាច  បានប្រាប់ដល់បងប្អូនកសិករគំរូ អំពីមូលហេតុចម្បងមួយចំនួន ដែលនាំឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមគាំទ្រគម្រោង កសិដ្ឋានបន្លែសុវត្ថិភាពកោះធំ នេះចេញជារូបរាងឡើងក្នុងគោលបំណងរួមាន៖ ១.អំពីការផ្គត់ផ្គង់បន្លែរបស់បងប្អូនកសិករខ្មែរចូលទីផ្សារនៅមានកំរិត និងមិនអាចឆ្លើយតបបានគ្រប់គ្រាន់សម្រាប់ការប្រើសប្រាស់ក្នុងស្រុក ដូចនេះ យើងត្រូវធ្វើការនាំចូលបន្លែបន្ថែមពីក្រៅប្រទេស។ ក្នុងករណី យើងទាំងអស់គ្នាពិតជាបានទទួលស្គាល់ហើយថា បន្លែនាំចូលទាំងនោះមួយចំនួនបានផ្ទុកសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខមាលភាពបងប្អូនប្រជាពលរដ្ឋអ...
កម្ពុជា មានតំបន់ទេសចរណ៍ធម្មជាតិជាកន្លែងទាក់ទាញទេសចរនៅភាគឦសាន

កម្ពុជា មានតំបន់ទេសចរណ៍ធម្មជាតិជាកន្លែងទាក់ទាញទេសចរនៅភាគឦសាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តរតនគិរី ស្ថិតនៅភាគឦសានដែលមានចម្ងាយប្រមាណជាង៥០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ ខេត្តរតនគិរីមានតំបន់ទេសចរណ៍ប្រមាណ២៤កន្លែង ដែលកំពុងទាក់ទាញទេសចរទៅកម្សាន្តពីមួយឆ្នាំទៅមួយឆ្នាំ។ តំបន់ទេសចរណ៍ធម្មជាតិទាំងនោះមានដូចជា៖ បឹងយក្សឡោម ទឹកជ្រោះកាចាញ ភ្នំឥស្សីបតមៈ (ស្ថិតក្នុងក្រុងបាលុង)ទឹកជ្រោះចាអ៊ុង វាលថ្មរំប្លង់ (ស្ថិតក្នុងស្រុកអូរជុំ) ទឹកជ្រោះកាទៀង ទឹកជ្រោះអូរស៊ិនលែរ៍ ទឹកជួរតាតតៃ បឹងលំកុដ យក្សឱម យក្សការ៉ា ជម្រកសត្វព្រៃ(ស្ថិតក្នុងស្រុកលំផាត់) ឧទ្យានជាតិវីរជ័យ (ស្ថិតក្នុងស្រុកតាវែង និងវើនសៃ) ទឹកជួរទឹង(ស្ថិតក្នុងស្រុកតាវែង) និងកោះសំពៅ(ស្ថិតក្នុងស្រុកកូនមុំ)។ បើទោះខេត្តរតនគិរីនៅឆ្ងាយយ៉ាងក្តី ក៏ខេត្តមានសណ្ឋាគារគ្រប់គ្រាន់សម្រាប់បម្រើភ្ញៀវទេសចរក្នុងការមកស្នាក់នៅនាពេលបុណ្យជាតិធំៗផងដែរ៕...
ក្រុមការងារមូលនិធិឧកញ៉ា ហ៊ួត ជា បានយកអំណោយ និងថវិកាជូនដល់កម្មករសំណង់ម្នាក់កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរ

ក្រុមការងារមូលនិធិឧកញ៉ា ហ៊ួត ជា បានយកអំណោយ និងថវិកាជូនដល់កម្មករសំណង់ម្នាក់កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុម​ការងារមូលនិធិឧកញ៉ា ហ៊ួត ជា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០បានយកអំណោយផ្តល់ជូន​កម្មករសំណង់ ដែលជួបគ្រោះ​ថ្នាក់​ពេលបំពេញការងារ នៅការដ្ធានមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅថ្មីៗនេះ។ អំណោយ​ទាំង​នោះ​រួមមាន​ជាថវិកាចំនួន ៤០ម៉ឺនរៀល និង អង្ករ១ប៉ាវ ​ចែក​ជូនដល់ ជន​រង​គ្រោះ​ឈ្មោះ សា ហ័ង ដែល​កំពុង​សម្រាក ព្យាបាល​ នៅ​មន្ទីរពេទ្យ មិត្តភាព ខ្មែរសូវៀត បន្ទាប់​ពី វះកាត់​តឆ្អឹងដៃ និង​ថ្គាមរួច។ សូម​បញ្ជាក់​ថា “មូលនិធិឧកញ៉ា​ ហ៊ួត​ ជា” ជា​មូលនិធិ​សប្បុរសធម៌​មួយ ​បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​កម្មករ​សំណង់​ទាំងអស់​ ទូទាំងប្រទេសដែលគ្រោះថ្នាក់ការងារពេលកំពុងធ្វើការ ប្រសិន​បើ​បង​ប្អូន​ធ្វើ​ការ​លើ​វិស័យ​សំណង​មាន​គ្រោះ​ថ្នាក់ អាច​ទាក់​ទង​មក​ក្រុម​ការងារ​លោក​ឧកញ៉ា ហើយក្រុម​ការងារ​លោក​ឧកញ៉ា នឹង​ទាក់ទង​ទៅ​វិញ ដើម្បី​សិក្សា​ពី​វិធី​ជួយ​បន្ត៕  ...
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ចំនួន២ករណី

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ចំនួន២ករណី

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍លទ្ធផលចំនួន២ករណីរួមមាន៖ - ការចុះធ្វើអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ​។ - ចុះអង្កេតស្រាវជ្រាវបណ្តឹងរបស់ពលរដ្ឋមួយរូប គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ ដោយចោទប្រកាន់មន្ត្រីនគរបាល៧រូប នៃស្នងការដ្ឋាននគរបាលខេត្ត ថាបានឃុបឃិតប្រឌិតរឿងចោទប្រកាន់ចាប់បង្ខាំងរូបគាត់ដោយខុសច្បាប់ រួចធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំ និងតុលាការ បំភ្លៃខុសពីការពិត ហើយវាយដំទាត់ធាក់ដាក់ខ្នោះគាត់ថែមទៀត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕ ប្រភព៖ អគ្គាធិការដ្ឋាន...
ធនាគារជាតិនៃកម្ពុជា៖ ផ្សព្វផ្សាយរបាយការណ៍ ស្ដីពី ការទទួលបានបរិយាបន្នហិរញ្ញវត្ថុនៅអាស៊ីប៉ាស៊ីហ្វិកតាមរយៈប្រព័ន្ធ Cloud

ធនាគារជាតិនៃកម្ពុជា៖ ផ្សព្វផ្សាយរបាយការណ៍ ស្ដីពី ការទទួលបានបរិយាបន្នហិរញ្ញវត្ថុនៅអាស៊ីប៉ាស៊ីហ្វិកតាមរយៈប្រព័ន្ធ Cloud

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពី ការទទួលបានបរិយាបន្នហិរញ្ញវត្ថុនៅអាស៊ីប៉ាស៊ីហ្វិកតាមរយៈប្រព័ន្ធ Cloud ដែលរៀបចំឡើងដោយវិទ្យាស្ថាន Amazon Web Services និងវេទិកាគ្រឹះស្ថានរូបិយវត្ថុនិងហិរញ្ញវត្ថុផ្លូវការ (OMFIF) តាមរយៈប្រព័ន្ធអនឡាញ។ សូមបញ្ជាក់ថា កម្មវិធីនេះមានការចូលរួមពីធនាគារកណ្ដាល វិស័យឯកជន អង្គការអន្តរជាតិ បញ្ញត្តិករ សាស្រា្តចារ្យ ព្រមទាំងវិទ្យាស្ថានស្រាវជ្រាវនានា និងមានគោលបំណងផ្សព្វផ្សាយនូវរបាយការណ៍បរិយាបន្នហរិញ្ញវត្ថុដែលសង្កត់ធ្ងន់លើសេវាហិរញ្ញវត្ថុឌីជីថលអាចធ្វើឱ្យប្រសើរឡើងនូវគោលដៅគោលនយោបាយបរិយាបន្នហិរញ្ញវត្ថុនៅអាស៊ីប៉ាស៊ីហ្វិក និងតួនាទីរបស់ប្រព័ន្ធ Cloud និងការត្រិះរិះពិចារណារបស់បញ្ញត្តិករនិងអ្នកតាក់តែងគោលនយោបាយចំពោះបញ្ហាប្រឈមក្នុងការទទួលយកប្រព័ន្ធ ...