ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក​ គួច ចំរើន  ចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កទាំង៣ទីតាំង នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

លោក​ គួច ចំរើន  ចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កទាំង៣ទីតាំង នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ ៖ លោក​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កទាំង ៣ទីតាំង ដែលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះសីហនុ លោកស្រីប្រធានមន្ទីរសុខាភិបាល និងនាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ ។ បន្ទាប់ពីចុះពិនិត្យមើលទីតាំងអាគារសំរាប់ធ្វើចត្តាឡីស័ករួចមក លោកអភិបាលខេត្ត បានបន្តទៅពិនិត្យការសាងសង់សំណង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ដល់មន្ទីរពេទ្យបង្អែកខេត្ត សំរាប់បំរើដល់ភាពចាំបាច់របស់ប្រជាពលរដ្ឋ។ មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ គឺបំពាក់ដោយម៉ាស៊ីនវិភាគ និងបរិក្ខារទំនើបៗ ដើម្បីជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺឆ្លងទូទៅ ពិស...
ស្ត្រីខ្មែរ-អាមេរិកាំងម្នាក់ ឈ្នះឆ្នោត​ជាក្រុមប្រឹក្សា​នៅទីក្រុងឡុងប៊ិច

ស្ត្រីខ្មែរ-អាមេរិកាំងម្នាក់ ឈ្នះឆ្នោត​ជាក្រុមប្រឹក្សា​នៅទីក្រុងឡុងប៊ិច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្ត្រីដើមកំណើតខ្មែរម្នាក់ គឺលោកស្រី Suely Saro អាយុ៣៩ឆ្នាំ ជាស្ត្រីខ្មែរ-អាមេរិកាំងដំបូង ដែលមានប្រជាប្រិយភាព អាចដណ្តើមបានជ័យជម្នះលើការ បោះឆ្នោតប្រជែងយកតំណែងជាក្រុមប្រឹក្សាទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ដោយលោកស្រី បានផ្តួលលោក Dee Andrews ដែលកំពុងកាន់តួនាទី។ លទ្ធផលឆ្នោតនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ លោកស្រី Suely Saro ទទួលបាន សំឡេងឆ្នោតគាំទ្រ៥៩.៨ភាគរយ ខណៈគូប្រជែងគាត់ទទួលបានសំឡេងឆ្នោតត្រឹម៤០.២ភាគរយ។ តាមការប៉ាន់ប្រមាណ មានប្រជាជន ដើមកំណើតខ្មែរ ចន្លោះពី៥ម៉ឺនទៅ៧ម៉ឺននាក់ កំពុងរស់នៅក្នុងទីក្រុងឡុងប៊ិច ដែលខ្មែរ-អាមេរិកកាំងខ្លះបានទៅរស់នៅចាប់តាំងពីដែលប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលឆ្នាំ១៩៧០ និងនៅពេលប្រទេសកម្ពុជា បានធ្លាក់ក្រោមការតគ្រប់គ្រងនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សូមបញ្ជាក់ថា លោកស្រី Suely Saro កើតនៅក្នុងជំរុំជនភៀសខ្លួន-ថៃ បន្ទាប់ពីឪពុកម្តាយរបស់លោកស្រីបា...
សារលិខិត សម្ដេចតេ​ជោ ហ៊ុន សែន ក្នុងឱកាស​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី២២ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី៣៨ 

សារលិខិត សម្ដេចតេ​ជោ ហ៊ុន សែន ក្នុងឱកាស​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី២២ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី៣៨ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្នុងឱកាស​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី២២ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី៣៨ នៅ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បានចេញ​សារលិខិត ដែលមានខ្លឹមសារដូចខាងក្រោម ។  ...
ប្អូនស្រីសម្តេចតេជោ”ជម្រាបដល់នាងអ៊ានសៀវមុីនាងចង់បានការបកស្រាយពេលនេះខ្ញុំបកស្រាយអោយនាងប៉ុណ្ណឹង”

ប្អូនស្រីសម្តេចតេជោ”ជម្រាបដល់នាងអ៊ានសៀវមុីនាងចង់បានការបកស្រាយពេលនេះខ្ញុំបកស្រាយអោយនាងប៉ុណ្ណឹង”

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ប្អូនស្រីសម្តេចតេជោ"ជម្រាបដល់នាងអ៊ានសៀវមុីនាងចង់បានការបកស្រាយពេលនេះខ្ញុំបកស្រាយអោយនាងប៉ុណ្ណឹង" លោកស្រី ហ៊ុន ស៊ីណាត បានមានប្រសាសន៍ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងចង់បានការបកស្រាយពេលនេះខ្ញុំបកស្រាយអោយនាងប៉ុណ្ណឹង" លោកស្រីបន្ថែមថាបើនាងនៅមិនអស់ចិត្តចាំខ្ញុំឲ្យមេធាវីខ្ញុំបកស្រាយផ្លូវច្បាប់អោយនាងស្តាប់អោយកាន់តែច្បាស់ណានាង។...
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យដំណើរការនៃការអ៊ុតបេទីម ផ្លូវ៣៤ខ្សែក្នុងខេត្តព្រះសីហនុ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យដំណើរការនៃការអ៊ុតបេទីម ផ្លូវ៣៤ខ្សែក្នុងខេត្តព្រះសីហនុ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អមដំណើរដោយ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកឱ្យដំណើរការ ការអ៊ុតបេទីម លើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។ ក្នុងដំណេីរចុះពិនិត្យការអ៊ុតបេទីមនេះ​ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងប្រតិភូអមដំណើរ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលនៅក្នុងសហគមន៍។ សូមបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់ ០.០៧ ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួចជា បន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ នៅថ្ងៃទី២ ខែធ្នូនេះ​ ...
សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហោះ​សារ​រំលឹក​ខួប ៤២ឆ្នាំ នៃ​ថ្ងៃកំណើត​ចលនា​រំដោះជាតិ 

សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហោះ​សារ​រំលឹក​ខួប ៤២ឆ្នាំ នៃ​ថ្ងៃកំណើត​ចលនា​រំដោះជាតិ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០២០ បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការរបស់សម្តេច បានបញ្ជាក់​ថា ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ គឺជា​ខួប ៤២ឆ្នាំ នៃ​ថ្ងៃកំណើត​ចលនា​រំដោះជាតិ និង​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និង​បានប្រកាស​ចេញ​សេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួន​នៅ​តំបន់​រំដោះ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវបាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អ​គ្គមហាប​តី​តេ​ជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជា​ច្រើ​រូប​ទៀត ក្នុង​ក...
កម្ពុជាផ្ដល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារពេទ្យមួយចំនួន ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)

កម្ពុជាផ្ដល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារពេទ្យមួយចំនួន ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ត្រូវបានដឹកតាមយន្តហោះពិសេស ចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង៥ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)។ ការដឹកជញ្ជូននេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយតំណាងក្រសួងសុខាភិបាល និងមន្រ្តីមួយចំនួនទៀត។ ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនាពេលនេះ រួមមាន ម៉ាសចំនួន១លាន, ម៉ាសក្រណាត់៥ពាន់, ម៉ាស N95 ចំនួន១ម៉ឺន, វែនតាសុវត្ថិភាព ចំនួន១ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន១ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន២៥០, របាំងមុខចំនួន១ម៉ឺន, ម៉ាស៊ីនជំនួយដល់ការដកដង្ហើម សម្រាប់ប្រយោធនក...
អគ្គនាយកដ្ឋាន ក.ប.ប. រកឃើញសារធាតុមេតាណុលក្នុងស្រា ករណីពុល និងស្លាប់នៅខេត្តកំពង់ឆ្នាំង 

អគ្គនាយកដ្ឋាន ក.ប.ប. រកឃើញសារធាតុមេតាណុលក្នុងស្រា ករណីពុល និងស្លាប់នៅខេត្តកំពង់ឆ្នាំង 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖ បន្ទាប់ពីទទួលបានព័ត៌មានពីករណីពុល នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដោយមានកិច្ចដឹកនាំសម្របសម្រួលពី លោកព្រះរាជអាជ្ញារង ខេត្តកំពង់ឆ្នាំង បានចុះប្រតិបត្តិការត្រួតពិនិត្យ ស្រាវជ្រាវ និងស៊ើបអង្កេត នៅទីតាំងកើតហេតុស្ថិតក្នុងភូមិជីប៉្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងសិប្បកម្មផលិតផលស្រាចំនួន ០៨កន្លែង (៣កន្លែង ស្ថិតក្នុងស្រុកទឹកផុស និង ៥កន្លែងទៀតក្នុងស្រុកកំពង់ត្រឡាច) កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះធ្វើការសាកសួរព័ត៌មាន សាវតា ពាក់ព័ន្ធនៃការពុល និងបានប្រមូលនិងដកយកគំរូសំណាកស្រាសរុបចំនួន ៧៣គំរូ ( ១៨គំរូទទួលពីស្...
រាជបណ្ឌិត្យសភាកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន

រាជបណ្ឌិត្យសភាកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនជប៉ុននាំ ពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុន  ។ លោក បណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា នៅក្នុងពេលអនាគតនេះ យើងនឹងរៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរាជបណ្ឌិត្យសភាកម្ពុជាលើជំនាញកសិកម្ម សំណង់ និងឈានទៅការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា និងការថែទាំមនុស្សចាស់ថែមទៀត។ សូមបញ្ជាក់ថា ជំនួបជាមួយភាគីជប៉ុន បានរៀបចំឡើងជាបន្តបន្ទាប់ ក្រោយពីមានជំនួបផ្លូវការមួយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ រវាងលោក បណ្ឌិត សភា ចារ្យ សុខ ទូច ជាមួយលោក មីសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន៕...
សម្តេចតេជោសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង១០០០ លានរៀលជូនទៅរាជធានីខេត្តនៅទូទាំងប្រទេស

សម្តេចតេជោសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង១០០០ លានរៀលជូនទៅរាជធានីខេត្តនៅទូទាំងប្រទេស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្នុងគណនេយ្យហ្វេសប៊ុនរបស់​សម្តេចតេជោ​បាន​បញ្ជាក់ថា«បងប្អូនជនរួមជាតិ!ព្រឹកមុិញនេះខ្ញុំសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង១០០០លានរៀលជូនទៅរាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័កដែលគ្រួសារនិមួយៗនឹងទទួលបាន២មុឺនរៀលក្នុងមួយថ្ងៃដែលមានរយះពេល១៥ថ្ងៃដែលថវិការសរុបទទួលបាន៣០មុឺនរៀលក្នុងមួយគ្រួសារ»។ សម្តេចតេជោបន្ថែមថា សូមកុំមានការភន័ច្រឡំថាខ្ញុំតម្រូវឱ្យធ្វើចត្តាឡីសក័១៥ថ្ងៃ។ការធ្វើចត្តាឡីសក័ត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូនថវិការសម្រាប់១៥ថ្ងៃក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយពីកូវីដ១៩នេះ៕...