លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកកិច្ចប្រជុំសមាគមបណ្តាញកសិករតេជោ ផ្នែកបន្លែ និងផ្លែឈើ
រាជធានីភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកកិច្ចប្រជុំសមាគមបណ្តាញកសិករតេជោ ផ្នែកបន្លែ និងផ្លែឈើ។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យបន្លែ និងផ្លែឈើ ក្នុងប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ មានប្រសាសន៍ថា វិស័យកសិកម្ម គឺជាមូលដ្ឋានសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលមិនត្រឹមតែបង្កើតចំណូលសម្រាប់ប្រទេសប៉ុណ្ណោះទេ តែបានផ្តល់នូវកិត្តិយស និងឥស្សរភាពដល់អ្នកប្រកបរបរក្នុងវិស័យនេះផងដែរ។ ដោយហេតុថា របរកសិកម្ម ទាមទារកម្លាំងកាយចិត្ត ការខិតខំប្រឹងប្រែង និងស្រលាញ់ពេញចិត្តខ្ពស់ ហើយអ្នកប្រកបរបរនេះតែងតែទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋទូទៅ មិនមែនត្រឹមតែប្រទេសកម្ពុជានោះទេ សូម្បីតែប្រទេសដទៃ។
លោកបណ្ឌិតប្រធានសមាគម បានគូសបញ្ជាក់ថា កសិកម្ម គឺជាឆ្នាំងបាយរបស់ប្រទេស និងជាឆ្នាំងបាយរបស់ពិភពលោក បើគ្មានកសិ...








