ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

 ខុទ្ទកាល័យសម្តេចក្រឡាហោម បើកការស្រាវជ្រាវលើការផ្សាយព័ត៌មានដែលប៉ះពាល់ លោក ថន វីរៈ ដើម្បីរកយុត្តិធម៌

 ខុទ្ទកាល័យសម្តេចក្រឡាហោម បើកការស្រាវជ្រាវលើការផ្សាយព័ត៌មានដែលប៉ះពាល់ លោក ថន វីរៈ ដើម្បីរកយុត្តិធម៌

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសចាត់វិធានការ ស្រាវជ្រាវលើការផ្សាយព័ត៌មាន ដែលប៉ះពាល់ លោក ថន វីរៈ បច្ចុប្បន្នជាទីប្រឹក្សាសម្តេចក្រឡាហោម មានឋានៈស្មើអនុរដ្ឋលេខាធិការ ដើម្បីរកយុត្តិធម៌។ សារប្រកាសចាត់វិធានការនេះ ត្រូវបានប្រកាសនៅលើទំព័រហ្វេសប៊ុក លោក ខៀវ សុភ័គ ជារដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង នៅមុននេះបន្តិច ដោយមានខ្លឹមសារថា «ខុទ្ទកាល័យសម្តេចក្រឡាហោម បានឃើញ ក្នុងបណ្តាញសង្គម នៅថ្ងៃនេះ ចុះផ្សាយព័ត៌មាន ទាក់ទងនឹងលោក ថន វីរៈ ដែលមានតួនាទីជាទីប្រឹក្សា សម្តេចក្រឡាហោម។ ការចុះផ្សាយនោះ បាននិយាយរិះគន់ប៉ះពាល់ ដល់កិត្តយសរបស់លោក ថន វីរៈ។ ខុទ្ទកាល័យ សម្តេចក្រឡាហោម បានទទួលការណែនាំឲ្យធ្វើការស្រាវជ្រាវបញ្ហានេះ ដើម្បីស្វែងរកយុត្តិធម៌ជូនភាគីទាំងសង្ខាង»។ ខុទ្ទកាល័យសម្តេចក្រឡាហោម បានធ្វើឡើងបន្ទាប់មានការចុះផ្សាយនូវព័ត៍មានបែបនេះ ...
លោកឧកញ៉ា ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត និងភរិយាបានបរិច្ចាគថវិការដ្ឋាភិបាល ចំនួន ៣មុឺនដុល្លារសហរដ្ឋអាមេរិចជូនសម្តេចតេជោ សម្រាប់ទិញថ្នាំវ៉ាក់សាំងការពារកូវីដ ១៩

លោកឧកញ៉ា ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត និងភរិយាបានបរិច្ចាគថវិការដ្ឋាភិបាល ចំនួន ៣មុឺនដុល្លារសហរដ្ឋអាមេរិចជូនសម្តេចតេជោ សម្រាប់ទិញថ្នាំវ៉ាក់សាំងការពារកូវីដ ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត និងភរិយាបានបរិច្ចាគថវិការដ្ឋាភិបាល ចំនួន ៣មុឺនដុល្លារសហរដ្ឋអាមេរិច ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទិញថ្នាំវ៉ាក់សាំងការពារ កូវីដ ១៩ ជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមរយៈPage Facebook ផ្លូវការរបស់សម្តេច កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ មានសប្បុរជនជាច្រើនបានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់។ សូមជម្រាបថា សម្តេចតេជោហ៊ុន សែនបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ ដែលអាទិភាពផ្តល់ជុនគ្រូពេទ្យ គ្រ...
អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ ចុះពិនិត្យសកម្មភាពការអ៊ុតកៅស៊ូបេទីមលើកំណាត់ផ្លូវ ០៣ខ្សែ ក្នុងខេត្ត

អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ ចុះពិនិត្យសកម្មភាពការអ៊ុតកៅស៊ូបេទីមលើកំណាត់ផ្លូវ ០៣ខ្សែ ក្នុងខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីជំនាញ អាជ្ញាធរ ក្រុងកំពង់ចាម អញ្ជើញចុះពិនិត្យមើលសកម្មភាពនៃការអ៊ុតកៅស៊ូបេទីមលើកំណាត់ផ្លូវ ចំនួន០៣ខ្សែ ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលមានប្រវែង២.៨៤៥ ម៉ែត្រ ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។ -ខ្សែទី១ (ផ្លូវលេខ៧ចាស់ ) ប្រវែង១.៥៦២ម៉ែត្រ ទទឹង១០ម៉ែត្រ ចាប់ពីផ្លូវកែងរង្វង់មូល (១-៧៩) ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវព្រះមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ក្រុងកំពង់ចាម។ -ខ្សែទី២ (ផ្លូវលេខ៥១) ប្រវែង ៥១២ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ដល់ផ្លូវលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ -ខ្សែទី៣ (ផ្លូវលេខ៥៥) ប្រវែង៧៧១ម៉ែត្រ ទទឹង ៧,៥-៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ដល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ លោក អ៊ុន ...
ចាប់ខ្លួនជនជាតិថៃម្នាក់ជួញដូរគ្រឿងញៀនឆ្លងដែនពីថៃមកកម្ពុជា  និងរឹបអូសគ្រឿងញៀន៥០គីឡូក្រាម

ចាប់ខ្លួនជនជាតិថៃម្នាក់ជួញដូរគ្រឿងញៀនឆ្លងដែនពីថៃមកកម្ពុជា  និងរឹបអូសគ្រឿងញៀន៥០គីឡូក្រាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា ចាប់ខ្លួនជន ជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន៥០គីឡូក្រាម។ ប្រតិបត្ដិការ នេះ ធ្វើឡើងនៅចំណុចក្បែរ វិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង០២ និង៤០នាទីជិតភ្លឺ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។ ដោយអនុវត្តតាមបញ្ជា ពីនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ ការចុះបង្ក្រាបនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករង មន្ទីរ និងលោកវរសេនីយ៍ឯក ដុស សុវឌ្ឍនៈ នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ពីលោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យឈ...
ក្រសួងអប់រំ យុវជននិងកីឡាសម្រេចកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៩-​២០២០

ក្រសួងអប់រំ យុវជននិងកីឡាសម្រេចកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៩-​២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងអប់រំ យុវជន និងកីឡា សម្រេចកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៩-​២០២០។ ក្រសួងនឹងចេញសេចក្តីណែនាំលម្អិតស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងក្នុងពេលឆាប់ៗនេះ។
ពលរដ្ឋខ្មែរនៅជប៉ុន ដែលកាន់លិខិតឆ្លងដែនជិតអស់សុពលភាព អាចស្នើសុំលិខិតឆ្លងដែនថ្មីបាន តាមរយៈស្ថានទូតកម្ពុជានៅតូក្យូ

ពលរដ្ឋខ្មែរនៅជប៉ុន ដែលកាន់លិខិតឆ្លងដែនជិតអស់សុពលភាព អាចស្នើសុំលិខិតឆ្លងដែនថ្មីបាន តាមរយៈស្ថានទូតកម្ពុជានៅតូក្យូ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ដើម្បីដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋខ្មែរនៅបរទេស ដែលកំពុងជាប់គាំង នៅបរទេសដោយសារជំងឺកូវីដ-១៩ ហើយ កាន់លិខិតឆ្លងដែនធម្មតាដែលអស់ ឬជិតអស់សុពលភាព ប្រើប្រាស់អាចបំពេញបែបបទ ស្នើសុំលិខិតឆ្លងដែនធម្មតាថ្មីបាន តាមរយៈស្ថានទូតកម្ពុជានៅតូក្យូ ឬស្ថានកុងស៊ុលកិត្តិយសកម្ពុជានៅ Osaka, Nagoya, Fukuoka, និង Sendai ៕...
ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ ខេត្តព្រៃវែង ផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត

ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ ខេត្តព្រៃវែង ផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ ខេត្តព្រៃវែងជាខេត្តមួយផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា  ។ដោយឡែកការងារដាំដុះស្រូវរដូវវស្សានៅក្នុងឆ្នាំ ២០២០ នេះ ខេត្តព្រៃវែងអនុវត្តបានលើផ្ទៃដីប្រមាណ ២៨០ ៣៩៩ ហិកតា។ រីឯការងារប្រមូលផលស្រូវវិញ គិតមកទល់ថ្ងៃទី៥ ខែធ្នូ ខេត្តសម្រេចប្រមូលផលបានចំនួន ២១៥ ៣៩៩ហិកតា ស្មើនឹង ៧៧ភាគរយ នៃផ្ទៃដីសរុប និងទទួលបានទិន្នផលជាមធ្យមប្រមាណ ៣.២៣ តោន ក្នុងមួយហិកតា ហើយទទួលបានបរិមាណផលសរុបចំនួន ៦៩២ ៣០២ តោន។ ក្រៅពីដំណាំស្រូវ កសិ-ឧស្សាហកម្ម សាកវប្បកម្ម (ផលិតកម្មបន្លែ) ផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ (មាន់ គោ ជ្រូក) ក៏មានសក្តានុពលក្នុងការនាំចេញសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត ។ ទន្ទឹមនឹងជាខេត្តនាំមុខគេក្នុងការផលិតនូវផលិតផលកសិកម្ម ក៏ជាខេត្ត ឈានមុនសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសជិតខាងតាមផ្លូវគោក និង...
មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង ដុតកម្ទេចចោលសាច់មាន់ និងប្រហិតចម្រុះជាង ១,០០២គីឡូក្រាម

មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង ដុតកម្ទេចចោលសាច់មាន់ និងប្រហិតចម្រុះជាង ១,០០២គីឡូក្រាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ សាច់មាន់ និងប្រហិតចម្រុះចំនួនប្រមាណ ១,០០២គីឡូក្រាម ត្រូវបាន មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកោះកុង សម្រេចធ្វើការដកហូត និងដុតកម្ទេចចោល ។  នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកោះកុងត្រួតពិនិត្យ សាច់មាន់ និងប្រហិតចម្រុះ ដោយមានលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង ។ ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើសាច់មាន់ និងប្រហិតចម្រុះ រួមមាន៖ -សាច់មាន់ ឆ្អឹង ស្លាប និងគ្រឿងក្នុងមាន់ មានទម្ងន់ ស្មើនឹង ៧៣៤.៥គីឡូក្រាម -ប្រហិតចម្រុះ មានទម្ងន់ ស្មើនឹង ២៦៨គីឡូក្រាម សរុបចំនួន ១,០០២.៥គីឡូក្រាម  ជាលទ្ធផលក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញថា ផលិតផលខាងលើទំនិញរួមមាន សាច់មាន់ចម្រុះ និងប្រហិតចម្រុះ...
សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល ACMECS  តាមរយៈ​ប្រព័ន្ធ​វីដេអូ​

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល ACMECS  តាមរយៈ​ប្រព័ន្ធ​វីដេអូ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អញ្ជើញ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ ​នេះយោងតាមសេចក្តីប្រកាស​របស់​ក្រសួងការបរទេសបានបញ្ជាក់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​ផងដែរ ក្នុង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​១០ និង​កិច្ចប្រជុំ​កំពូល កម្ពុជា​-​ឡាវ​-​វៀតណាម ស្តីពី​ការអភិវឌ្ឍ​តំបន់ត្រីកោណ (CLV DTV) លើក​ទី​១១ ដែល​នឹង​រៀបចំឡើង​ស្របពេល​ជាមួយ​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៩​។ កិច្ចប្រជុំ​កំពូល​ទាំងពីរ​នេះ នឹងត្រូវ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថង​លុន ស៊ី​សុ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​ ​សេចក្តីប្រកាស ...
ថ្ងៃទី០៨​ ខែធ្នូ​នេះ ករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៤នាក់​ និងមិនមានអ្នកជាសះស្បេីយ​

ថ្ងៃទី០៨​ ខែធ្នូ​នេះ ករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៤នាក់​ និងមិនមានអ្នកជាសះស្បេីយ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាល បានប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៤នាក់​ និងមិនមានអ្នកជាសះស្បេីយ​ សម្រាប់ថ្ងៃទី០៨​ ខែធ្នូ​ ឆ្នាំ២០២០​នេះ ។