ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

វ៉ាក់សាំងកូវីដ១៩ នឹងមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈនេះ

វ៉ាក់សាំងកូវីដ១៩ នឹងមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តាមរយៈសារជាសំឡេងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនដល់ក្រុមការងារវ៉ាក់សាំងឲ្យដឹងថា នៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ពោលគឺថ្ងៃអាទិត្យចុងសប្តាហ៍នេះតែម្ដង វ៉ាក់សាំងកូវីដ១៩ នឹងមកដល់ប្រទេសកម្ពុជាហើយ។ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ដូចអ្វីដែលសម្ដេចបានប្រកាសនារយៈពេលកន្លងមកថា នៅពេលដែលវ៉ាក់សាំងមកដល់ សម្ដេចតេជោ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់តែម្ដង ដូច្នេះ សម្ដេចតេជោបានជម្រាបឲ្យក្រុមការងាររៀបចំពិធីទទួលវ៉ាក់សាំងនៅថ្ងៃទី៧កុម្ភៈខាងមុខនេះ៕...
សម្តេចក្រឡាហោម ស ខេង ជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ 

សម្តេចក្រឡាហោម ស ខេង ជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
 ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោក Christian Berger ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សារការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១៕
លោក អ៊ីវ លាង ៖ មន្ត្រីអនុវត្តតួនាទីភារកិច្ចត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ តាមគោលការណ៍ច្បាប់

លោក អ៊ីវ លាង ៖ មន្ត្រីអនុវត្តតួនាទីភារកិច្ចត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ តាមគោលការណ៍ច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ លោក អ៊ីវ លាង បានមានប្រសាសន៍ណែនាំប្រធាននាយកដ្ឋាន ពង្រឹងពីរបៀបរបបការងារ ពិនិត្យកំណត់លក្ខខណ្ឌការងារ បែងចែកការងារដល់មន្ត្រីទៅតាមនិស្ស័យ បណ្តុះបណ្តាលមន្ត្រី និងវិភាគមុខងារ។ ទន្ទឹមនឹងនេះ លោកអគ្គាធិការ បានស្នើឲ្យ ប្រធាននាយកដ្ឋាន ស្រាវជ្រាវរកឯកសារ ច្បាប់នានាពាក់ព័ន្ធការធ្វើអធិការកិច្ច តាមបណ្តាប្រទេសដែលកំពុងអនុវត្ត ដើម្បីបានជាធាតុចូលថ្មីបន្ថែមទៀត។ លោកអគ្គាធិការ មានប្រសាសន៍អំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រី អនុវត្តតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ គោលការណ៍ច្បាប់ ជៀសវាងមានកំហុសនាំឲ្យមានទណ្ឌកម្មដល់ខ្លួន និងអនុវត្តការងារដោយទន់ភ្លន់តែមិនទន់ជ្រោយ...
ក្នុងខែមករា ឆ្នាំ២០២១ មានស្រ្តីសម្រាលកូន ៦ ៥៦៣នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម

ក្នុងខែមករា ឆ្នាំ២០២១ មានស្រ្តីសម្រាលកូន ៦ ៥៦៣នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ យោងតាមរបាយការណ៍ នៃបេឡាជាតិសន្តិសុខសង្គមបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២១នេះ មានស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៦ ៥៦៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល ក្នុងនោះកម្មករនិយោជិតក្នុងប្រព័ន្ធមានចំនួន ៦ ៥៤៩នាក់ និងក្រៅប្រព័ន្ធមានចំនួន១៤នាក់ ។ ដោយអនុវត្តតាមការណែនាំជាប្រចាំពី លោក អ៊ុក សម្យវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប. ស. ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  បានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស.។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសបងប្អូនកម្មករនិយោជិត ដែលជាសមាជិក ប.ស.ស. ទាំងក្នុង និងក្រៅប្រពន្ធ ត្រូវបានយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និ...
លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ជួបសំណេះសំណាលជាមួយនិស្សិតចុះកម្មសិក្សា

លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ជួបសំណេះសំណាលជាមួយនិស្សិតចុះកម្មសិក្សា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានជួបសំណេះសំណាលជាមួយនិស្សិតដែលបានចុះកម្មសិក្សា និងបានបញ្ចប់ការប្រឡង ដែលទទួលបានមូលវិចារទាបនៃជំនាន់ទី៦ ។ ដើម្បីពង្រឹងស្មារតីរបស់ប្អូនៗដែលជានិស្សិតចុះកម្មសិក្សាឱ្យប្រឹងប្រែងបន្ថែមទៀត និងបានណែនាំអំពីបទប្បញ្ញត្តិ និងវិន័យរបស់អគ្គនាយកដ្ឋានដើម្បីឱ្យប្អូនៗទទួលបានលទ្ធផលល្អ និងសម្រេចគោលដៅនៅថ្ងៃខាងមុខ។ ពិធីសំណេះសំណាលធ្វើនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» រាជធានីភ្នំពេញ៕    ...
តែងតាំង និងផ្តល់ឋានៈ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ជាជំនួយការសម្តេច ប្រធានព្រឹទ្ធសភា

តែងតាំង និងផ្តល់ឋានៈ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ជាជំនួយការសម្តេច ប្រធានព្រឹទ្ធសភា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញព្រះរាជក្រិត្យ ត្រាស់បង្គាប់តែង តាំង និងផ្តល់ឋានៈ លោកជំទាវ ស៊ន សៀវម៉ី កីឡាការិនីតេក្វាន់ដូដ៏ល្បីល្បាញ របស់កម្ពុជា ជាជំនួយការសម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ៕  ...
អភិបាលខេត្តក្រចេះ ដាក់នូវគោលការណ៍ដើម្បីការពង្រឹង ការអភិរក្សសត្វផ្សោតនិងជីវចម្រុះជលផលទន្លេមេគង្គ

អភិបាលខេត្តក្រចេះ ដាក់នូវគោលការណ៍ដើម្បីការពង្រឹង ការអភិរក្សសត្វផ្សោតនិងជីវចម្រុះជលផលទន្លេមេគង្គ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ៖ លោក​ វ៉ា​ ថន​ អភិបាលខេត្តក្រចេះ ដាក់នូវគោលការណ៍សំខាន់ៗមួយចំនួន ដើម្បីការពង្រឹង ការអភិរក្សសត្វផ្សោតនិងជីវចម្រុះជលផលទន្លេមេគង្គ ដល់អាជ្ញាធរភូមិ ឃុំ មន្ត្រីជលផល ឆ្មាំទន្លេអភិរក្សផ្សោត និងប្រជាការពារ ដែលពាក់ព័ន្ធស្រុកទាំងបីក្នុងខេត្ត ។ លោក វ៉ា ថន អភិបាលខេត្តក្រចេះ​ មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំការពង្រឹងការអភិរក្សសត្វផ្សោតនិងជីវចម្រុះជុលផលទន្លេមេគ្គង ដោយមានការអញ្ជើញចូលរួមពីលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្ស នៃនាយកដ្ឋានជលផល និងលោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ​២០២១ នៅប៉ុស្ដិឆ្មាំទន្លេអភិរក្សផ្សោតកាំពី។ គោលការណ៏ទាំងនោះរួមមាន ត្រូវបន្ដកិច្ចសហការឲ្យបានល្អប្រសើរ និងមានប្រសិទ្ធ ភាពខ្ពស់ ជាមួយអង្គការ WWF ប្រចាំប្រទេសកម្ពុជា ក្នុងការអនុវត្តការងារការពារ និងគ្រប់គ្រងទីជម្រកប្រភេទធនធានជលផល បន្តសហការជិតស្និទ្ធជាមួយ នឹង សហគមន៍មូលដ្ឋាន និ...
កោះព្រហ្មចារីយ៍ សម្បុកទេសចរណ៍ប្លែកនៅកណ្ដាលជលសា ក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះ

កោះព្រហ្មចារីយ៍ សម្បុកទេសចរណ៍ប្លែកនៅកណ្ដាលជលសា ក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ៖ បើយើងធ្វើដំណើរជិះកាណូតតាមទន្លេមេគង្គប្រមាណ ២០ នាទីប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានទៅដល់កោះព្រហ្មចារីយ៍ ដែលជាកោះដ៏ទាក់ទាញមួយនេះត្រូវបានគេល្បីតៗគ្នាថា «មានទេសភាពស្រស់ស្អាត ប្រៀបដូចក្រមុំព្រហ្មចារីយ៍» យ៉ាងដូច្នេះឯង។ កោះព្រហ្មចារីយ៍ ជាកោះទេសចរណ៍ដ៏សំខាន់មួយរបស់ «សហគមន៍អេកូទេសចរណ៍ កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ» ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណតែ ១៧ គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។ ជិះទូកសម្លឹងទន្ទឹងមើលភក្ត្រ បំណងជឿជាក់ថាបានជួបថ្លៃ ល្បីឈ្មោះយូរហើយកោះ ព្រហ្មចារីយ៍ មកដល់ផ្ទះថ្លៃស្អាតដូចគេថា។ ក្រមុំស្រុកក្រៅមិនស្មើអូនទេ ទេសចរ លង់ស្នេហ៍ឆោមកែវកនិដ្ឋា គ្រប់លក្ខណ៍ប្រពៃសមនឹងចរិយា គាប់ដួងនេត្រាសឹងគ្មានចន្លោះ។ ម្លប់ឈើប្រក់បាំងត្រជាក់គង្គា ហាត់ហែលហូរហៀប៉ប្រះមាត់កោះ ឆ្នេរខ្សាច់ធម្មជាតិសន្ធឹងសក្បុស រចនាសម្រស់ក្រោមមេឃខៀវខ្ចី។ កោះនេះខេមរាច្នៃជាទេសចរណ៍ ផ្សព្វផ្សាយខ្...
កម្ពុជា នឹងទទួលបានវ៉ាក់សាំងដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១

កម្ពុជា នឹងទទួលបានវ៉ាក់សាំងដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និជំនួយជួយទិញវ៉ាក់សាំង។ សម្តេចតេជោ បានមានប្រសាសន៍ថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាពនៅក្នុងសង្គមកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីប្រភពវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបានប្រមាណ ២០លានដូស។ ក្នុងនោះទទួលបានជំនួយពីចិន ១លានដូស ដែលនឹងមកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ៧លានដូស និងទិញតាមកូវ៉ាក់១លានដូស ព្រមទាំងទទួលបានតាមរយៈជំនួយពីអូស្ត្រាលីខ្ទង់៣លានដូស។ ក្រៅពីនោះកម្ពុជាពិចារណាទិញពីប្រទេសអង់គ្លេសផងដែរ។ សម្តេចតេជោនាយករដ្...
អ្នកសារព័ត៌មានម្នាក់ ដែលមន្ទីរពេទ្យ ម៉ាយហ៊ែល វះកាត់ពោះវៀនដុះខ្នែង​ បានតែពីរថ្ងៃជាបែរស្លាប់ដោយអយុត្តិធម៌

អ្នកសារព័ត៌មានម្នាក់ ដែលមន្ទីរពេទ្យ ម៉ាយហ៊ែល វះកាត់ពោះវៀនដុះខ្នែង​ បានតែពីរថ្ងៃជាបែរស្លាប់ដោយអយុត្តិធម៌

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ទីបំផុត! អ្នកជំងឺឈ្មោះ អ៊ី បញ្ញា បានស្លាប់ហើយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្យាយាមជួយអស់លទ្ធភាព។ នៅមុនពេលឈានចូលគ្រោះថ្នាក់ដល់ជីវិតនេះ លោក អ៊ី បញ្ញា អាយុ២២ឆ្នាំ បានទៅទទួលការព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ម៉ាយហ៊ែល (My Health) កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ បន្ទាប់ពីគ្រូពេទ្យគ្មានជំនាញនៃមន្ទីរពេទ្យខាងលើ វះកាត់រួច ជនរងគ្រោះបានមានអាការៈធ្ងន់ធ្ងរទៅៗ រហូតគ្រួសារបានសម្រេចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខ្មែរ-រុស្ស៊ី ប៉ុន្ដែជាអកុសល ដោយសារភាពធ្ងន់ធ្ងរនៃជំងឺ ទើបក្រុមគ្រូពេទ្យមិនអាចសង្គ្រោះបានឡើយ។ ម្តាយរបស់លោក អ៊ី បញ្ញា ក៏បានដាក់ពាក្យបណ្តឹងប្តឹងម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ផងដែរ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង ខុសបច្ចេកទេស និងធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលបន្ត ធ្...