ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនតោន ត្រូវបានយកចេញនាវាចម្បាំងលិចទឹក នាសម័យសង្រ្គាមឆ្នាំ១៩៧០ ឆ្នាំ១៩៧៥

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនតោន ត្រូវបានយកចេញនាវាចម្បាំងលិចទឹក នាសម័យសង្រ្គាមឆ្នាំ១៩៧០ ឆ្នាំ១៩៧៥

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២១ បានអញ្ជើញពិនិត្យមើលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងនាវាចម្បាំងលិចទឹកមួយគ្រឿង នាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ដែលត្រូវបានក្រុមបោសសម្អាតគ្រាប់យុទ្ធភណ្ឌ បើកប្រតិបត្តិការស្រង់បានពីនាវាលិចនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នាពេលកន្លងមកថា «ឥឡូវនេះក្រុមការងារកំពុងតែសម្រុកដោយហេតុថា​ ក្រុមរបស់យើងបានចូលទៅដល់ក្នុងទីតាំងនាវា ដែលបានលិចនោះហើយ។ បើគិតមកដល់ពេលនេះ ក្រុមការងារយើងប្រមូល និងស្រង់បានសរុបជាង៥តោនហើយ...! គ្រាប់កប់ក្នុងនាវាចម្បាំងនេះមានច្រើនណាស់»។ លោកមេបញ្ជាការបានឲ្យដឹងទៀតថា គ...
រដ្ឋមន្ត្រីពាណិជ្ជកម្មចង្អុលការងារអាទិភាព៥ចំណុច ជូនមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តពោធិ៍សាត់

រដ្ឋមន្ត្រីពាណិជ្ជកម្មចង្អុលការងារអាទិភាព៥ចំណុច ជូនមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តពោធិ៍សាត់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ពោធិ៍សាត់)៖  លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចង្អុលបង្ហាញការងារអាទិភាពចំនួន៥ចំណុច ជូនមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឱ្យខិតខំយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។ ការដាក់ចេញការងារអាទិភាពទាំងនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។ លោករដ្ឋមន្ត្រី បានចង្អុលបង្ហាញការងារសំខាន់ៗចំនួន៥ ដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន។ ការងារទាំង៥នោះរួមមាន៖ ទី១- មន្...
លោក តាំង សុខឃី ជួបជាមួយ​ជនពិការនិងបុគ្គលិកនៃ​​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក​​

លោក តាំង សុខឃី ជួបជាមួយ​ជនពិការនិងបុគ្គលិកនៃ​​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក តាំង សុខឃី អនុប្រធានកិតិ្តយស កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងសំណេះសំណាលក្មួយៗជាបុគ្គលិក និងជនពិការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក សមាគមតន្ត្រីសំនៀងជនពិការ នៅថ្ងៃទី ៨ខែគុម្ភៈ ឆ្នាំ២០២១។ លោក តាំង សុខឃី បានមានប្រសាសន៍ថា សូមក្មួយៗកុំអស់សង្ឃឹម និងកុំទុកពេលវេលាឲ្យកន្លងផុតដោយឥតប្រយោជន៍ ត្រូវខិតខំក្រេបជញ្ជក់វិជ្ជា នូវគ្រប់ពហុជំនាញដើម្បីជាទុនសម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃក្រោយ តាមគ្រប់កាល:ទេស: និងតម្រូវការចាំបាច់នៃទីផ្សារបានយ៉ាងងាយស្រួល ។ លោក សុខឃី បានបន្ថែមថា ក្មួយៗកុំអស់សង្ឃឹម យើងត្រូវប្រើប្រាស់ពេលវេលាដ៏មានតម្លៃខិតខំរៀនសូត្រគ្រប់ពហុជំនាញ ដើម្បីកែឆ្នៃជីវិតចូលរួមចំណែកអភិវឌ្ឍន៍ឲ្យកាន់តែមានប្រយោជន៍សម្រាប់ខ្លួនយើង គ្រួសារយើង សហគមន៍ និងសង្គមជាតិយើងទាំងមូល ៕...
ថ្ងៃទី០៨​ ខែកុម្ភះ​ ឆ្នាំ២០២១​ មានករណីវិជ្ជមានកូវីដ-១៩​ ថ្មី​ ចំនួន​ ០២នាក់​ និងអ្នកជាសះស្បេីយ​ចំនួន​ ០១នាក់​

ថ្ងៃទី០៨​ ខែកុម្ភះ​ ឆ្នាំ២០២១​ មានករណីវិជ្ជមានកូវីដ-១៩​ ថ្មី​ ចំនួន​ ០២នាក់​ និងអ្នកជាសះស្បេីយ​ចំនួន​ ០១នាក់​

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
រកឃើញអ្នកឆ្លងថ្មី ០២នាក់ទៀត ជាអ្នកដំណើរមកពីបរទេស និងជាសះស្បើយ ០១នាក់ គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ - អ្នកឆ្លងសរុប = ៤៧៦ នាក់ - អ្នកជាសះស្បើយ = ៤៥៧ នាក់ - អ្នកកំពុងព្យាបាល = ១៩ នាក់
បង្គាក្លាសេ្សមានចាក់បញ្ចូលចាហ៊ួយបន្ថែមជាង៦តោន ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បង្ក្រាបនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក

បង្គាក្លាសេ្សមានចាក់បញ្ចូលចាហ៊ួយបន្ថែមជាង៦តោន ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បង្ក្រាបនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បង្គាក្លាសេ្សមានចាក់បញ្ចូលចាហ៊ួយបន្ថែមជាង៦តោនត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋានក.ប.ប.នៃក្រសួងពាណិជ្ជកម្មបង្ក្រាបនៅតាមបណ្តោយផ្លូវជាតិលេខ៣និងទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែកនៅយប់រំលងអាធ្រាតវេលាម៉ោង ១:៣០នាទីឈានចូលថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២១។ កាារបង្រាបនេះ ដោយមានការយកចិត្តទុកដាក់ពី លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់និងដោយមានការបញ្ជាផ្ទាល់ពី លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»។ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានក.ប.ប.បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូលបង្គាក្លាសេ្សមានចាក់បញ្ជូលចាហ៊ួយបន្ថែមដើម្បីបង្កើនទម្ងន់ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព។ សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះអគ្គនាយកដ្ឋាន ក.ប.ប. បានស្នើសុំកិច្ចសហការពីស្នង...
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ នាំយកថវិការបស់សប្បុរសជន ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ចំនួន១០០ លានរៀល

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ នាំយកថវិការបស់សប្បុរសជន ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ចំនួន១០០ លានរៀល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង លោក នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តព្រះសីហនុ បាននាំយកថវិការបស់សប្បុរសជនខេត្តព្រះសីហនុ ចំនួន ១០០ លានរៀលប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការជួយពិនិត្យ ព្យាបាលកុមារកម្ពុជាដែលមានជីវភាពខ្វះខាត នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានរំលឹកពីការងារកាលលោកនៅជាអភិបាលខណ្ឌដូនពេញ ដោយមើលឃើញពីស្ថានភាពលំបាកជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ ដែលបាននាំកូនៗមកទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ឋបុប្ផា នៅជាជម្រករង់ចាំបង្គន់អនាម័យជាដើម។ លោក គួច ចំរើន បានបន្តថា យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើត «មូលនិធិគន្ឋបុប្ផាកម្ពុជា» ដើម្បីស្វែងរកមូលនិធិ...
ថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០២១ នៅទូទាំងប្រទេសរកឃើញមធ្យោបាយល្មើសច្បាប់ចំនួន ៩៩៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩

ថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០២១ នៅទូទាំងប្រទេសរកឃើញមធ្យោបាយល្មើសច្បាប់ចំនួន ៩៩៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៩៩៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរយៈពេល០២ថ្ងៃ (ចាប់ពីថ្ងៃ០១ ដល់ថ្ងទី០៤ ខែកុម្ភៈ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៣,៩៨៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៣,០៤១គ្រឿង ។ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០៤ថ្ងៃ នៃខែកុម្ភៈនេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕  ...
កម្ពុជាមានអ្នកឆ្លងកូវីដ១៩ថ្មី ៣នាក់(ជនជាតិឥណ្ឌា) និងជាសះស្បើយ ម្នាក់

កម្ពុជាមានអ្នកឆ្លងកូវីដ១៩ថ្មី ៣នាក់(ជនជាតិឥណ្ឌា) និងជាសះស្បើយ ម្នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣នាក់ ដែលជាបុរស​ជនជាតិឥណ្ឌា ធ្វើដំណើរ​មកពីប្រទេសឥណ្ឌា ស្ត្រីជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរ​មកពីឥណ្ឌូនេស៊ី មកកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ។ អ្នកដំណើរ ៧៨នាក់ទៀត ត្រូវបាន​ធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ៣កន្លែង នៅភ្នំពេញ​។ នេះយោងតាមសេចក្តីប្រកាសក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២១។ ​អ្នកឆ្លងកូវីដ១៩ថ្មី ម្នាក់ទៀត ជាស្ត្រីជនជាតិខ្មែរ អាយុ ៦៣ឆ្នាំ មានអាសយដ្ឋាន​ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរ​មកពីសហរដ្ឋអាមេរិក បន្តជើងហោះ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លទ្ធផល​ធ្វើតេស្តវត្ថុ​សំណាកលើកទី២ វិជ្ជមានវីរុសកូវីដ១៩។ អ្នកដំណើរ​តាមយន្តហោះ ជាមួយអ្នកជំងឺនេះ ចំនួន ៨៥នាក់ ដែល​មានលទ្ធផល​តេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់​ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅសណ្ឋាគារ ២ ក្នុងរាជធានីភ្នំពេញ ចំនួន...
ប្រធានក្រុមប្រឹក្សាពិន័យ ចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្តែង រឿង«ទុំទាវ២០២១» ចូលមកបំភ្លឺនៅក្រសួងវប្បធម៍

ប្រធានក្រុមប្រឹក្សាពិន័យ ចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្តែង រឿង«ទុំទាវ២០២១» ចូលមកបំភ្លឺនៅក្រសួងវប្បធម៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្តែងរឿងទុំទាវ២០២១ ក្នុងផេក Hokima ចូលមកកាន់ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក។ ដើម្បីចូលមកបំភ្លឺ ករណីថតកាឡៃរឿងទុំទាវ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ។ លិខិតដដែលបានបញ្ជាក់ថា ម្ចាស់ផេក Hokima និងតារាសម្តែង ត្រូវចូលខ្លួនមកបំភ្លឺឲ្យទាន់ពេលវេលាតាមកាលបរិច្ឆេទខាងលើជាកំហិត។ បើពុំដូច្នោះទេ ក្រសួងនឹងបន្តនីតិវិធីចាត់វិធានការតាមផ្លូវច្បាប់ ដោយការចាំបាច់។ សូមរំលឹកថា អាជី និង អាម៉ី ដែលគេស្គាល់ថាអ្នកលក់ឡេតាមអនឡាញល្បីឈ្មោះ ព្រមទាំងក្រុមការងាររបស់ខ្លួន បានបញ្ចេញនូវវីដេអូកំប្លែងខ្លីដែលមានចំណងជើងថា«ទុំទាវ២០២១» គេសង្...
ក្រសួងសុខាភិបាល អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់

ក្រសួងសុខាភិបាល អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១  បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។ យោងតាមលិខិតអនុញ្ញាតស្តីពីការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល»។ សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ Sinopharm ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ វ៉ាក់សាំង ៦០ម៉ឺនដូស នឹងត្រូវបញ្ជូនមកដល់មុនគេ ហើយក...