ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង រកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅផ្សារសាមគ្គី

មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង រកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅផ្សារសាមគ្គី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តស្ទឹងត្រែង៖ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជ កម្មខេត្ត អាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារសាមគ្គី និងផ្ទះលក់ទំនិញជុំវិញផ្សារ ក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖ -ទឹកទំពាំងបាយជូរ ៦ដប ស្មើនឹង ១គីឡូក្រាម -ទឹកក្រូចដបធំ ២១ដប ស្មើនឹង ៣៥គីឡូក្រាម -ទឹកត្រី ៦ដប ស្មើនឹង ៦គីឡូក្រាម -ស្រាបៀដប ២១ដប ស្មើនឹង ៣គីឡូក្រាម -ភេសជ្ជៈ ៩កេស និង១៤យួរ ស្មើនឹង ១០៤គីឡូក្រាម ...
អភិបាលខេត្តសៀមរាប ចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជាគំរូដ៍ល្អដល់ក្រុង ស្រុកដទៃ

អភិបាលខេត្តសៀមរាប ចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជាគំរូដ៍ល្អដល់ក្រុង ស្រុកដទៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានចែកអង្ករចំនួន ៥០តោន ដែលផ្តើមចេញពីការធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជូនដល់គ្រួសារ(ក្រ១.ក្រ២ ) និង ប្រជាការពារភូមិសរុបចំនួន ២ ៦៦៨ គ្រួសារ មកពី៦ឃុំក្នុងស្រុក ដែលជួបការខ្វះខាតក្នុងវិបត្តិជំងឺកូវីដ ១៩ ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា អង្ករសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ (ក្រ១ និងក្រ២) និងប្រជាការពារទូទាំងស្រុកបន្ទាយស្រីនៅពេលនេះ គឺបានមកពីការបង្ករបង្កើនផលលើផ្ទៃដីសែ្រចំនួន៤០ហិកតា ដែលរដ្ឋបាលស្រុកបានជួលពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ ហៅថាស្រែសង្គម។ លោកបន្ថែមថា ការជួលដីស្រែពីបងប្អូនប្រជាពលរដ្ឋខាងលើ រដ្ឋបាលស្រុកបានឱ្យថ្លៃឈ្នូលដល់ម្ចាស់ស្រែ ក្នុងមួយគ្រួសារ ៣ ទៅ៤ការ៉ុងស្រូវ ទៅតាមទំហំដីដែលបងប្អូនប្រជាពលរដ្ឋមាន។ ក្រោយពីបង្កបង្កើនក្នុងរដូវវស្សា រដ្ឋបាលស្រុកបានប្រមូលផល លើផ្ទៃដី៤០ហិកតា ទទួលបានផលស្រ...
លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបង

លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  បាត់ដំបង៖ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបង។ លោកបណ្ឌិត ម៉ម ប៊ុនហេង បានអំពាវនាវដល់ ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ សូមកុំសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ។ លោករដ្ឋមន្ត្រី បន្តមានប្រសាសន៍ថា ក្នុងវិបត្តិនៃជំងឺកូវីដ១៩ ពលរដ្ឋគួរស្វែងរកការងារធ្វើក្នុងស្រុក ឲ្យអស់លទ្ធភាពសិន មុននឹងធ្វើការចំណាកស្រុកទៅក្រៅប្រទេស ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺនេះ ព្រោះរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានរៀបចំនូវការងារ និងបង្រៀនជំនាញខ្លីៗដល់ពលករ ដែលបានបាត់បង់ការងារធ្វើ។ លោករដ្ឋមន្ត្រីបានបន្តថា ចំពោះអ្នកមានដីស្រែចម្ក...
លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន ហ្វាយប៊ីហ្រេន ផាកលែន ឯ.កត្រូវបានតែងតាំងជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តកំពង់ចាម

លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន ហ្វាយប៊ីហ្រេន ផាកលែន ឯ.កត្រូវបានតែងតាំងជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន ហ្វាយប៊ី ហ្គ្រេនផាកលែន ឯ.ក ដែលមានការអភិវឌ្ឍខ្លួនពីបុគ្គលធម្មតា រហូតក្លាយទៅជាអ្នកជំនួញអចលនទ្រព្យលេចធ្លោនោះ ត្រូវបានតែងតាំងជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តកំពង់ចាម។ លោកបានថ្លែងថា ខ្ញុំបាទសូមអរគុណលោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី និងអ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា ពិសេសថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ឱកាសដ៍អស្ចារ្យមួយនេះដល់ខ្ញុំបាទ។ លោកបានលើកឡើងថា ក្នុងនាមខ្ញុំជាម្ចាស់អាជីវកម្មម្នាក់និងជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តត្រូវតែខិតខំប្រឹងប្រែងជួយខេត្តកំពង់ចាមឲ្យកាន់តែរីកចម្រើន ដើម្បីជម្រុញសេដ្ឋកិច្ចខេត្តឲ្យប្រជាជនកាន់តែមានចំណូលខ្ពស់ ។ អរគុណសន្តិភាព!...
លោក​ឧកញ៉ាបណ្ឌិត អ៊ឹង ឃាង គ្រោងនឹង​​​​ភ្ជាប់​ពាក្យ​ជា​មួយសេដ្ឋី​​វ័យ​ក្មេង​ម្នាក់ដ៍ស្រស់ស្អាតនៅថ្ងៃទី២៧ខែកុម្ភៈខាងមុខ​

លោក​ឧកញ៉ាបណ្ឌិត អ៊ឹង ឃាង គ្រោងនឹង​​​​ភ្ជាប់​ពាក្យ​ជា​មួយសេដ្ឋី​​វ័យ​ក្មេង​ម្នាក់ដ៍ស្រស់ស្អាតនៅថ្ងៃទី២៧ខែកុម្ភៈខាងមុខ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក​ឧកញ៉ាបណ្ឌិត អ៊ឹង ឃាង គ្រោងនឹង​​ធ្វើ​ពី​ធី​​ភ្ជាប់​ពាក្យ​ជា​មួយ សេដ្ឋី​​វ័យ​ក្មេង​ម្នាក់ដ៍ស្រស់ស្អាត​ដែល​មាន​គោរមងារ​ជា​ឧកញ៉ា​ដូច​គ្នា ហើយពិធី​ភ្ជាប់​ពាក្យ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ ខែ កុម្ភៈ ឆ្នាំ ២០២១​នេះ នៅ​ភូមិគ្រឹះ​ដ៍​ស្កឹមស្កៃ​មួយ មុខ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និងនេសាទ ជាប់ស្តុបចំការមន។ ពិធីនោះគេរំពឹងថា នឹង​វត្ត​មាន​សេដ្ឋី​កំពូលៗ ព្រម​ថ្នាក់​ដឹក​នាំ​​ជាន់​ខ្ពស់​ជា​ច្រើន​រូប។ ម្ចាស់​បុរី​មួយមួយរូបដែលល្បី​ឈ្មោះនៅ​ខេត្ត​សៀមរាប និងធ្លាប់​បាន​ប្រកាស​ផ្ដល់​រង្វាន់​រថយន្ត Rolls-Royce ១គ្រឿង ដល់​អតិជន​ដែល​ទិញ​ផ្ទះ​របស់​លោក ម្ចាស់​បុរី​នោះ​មាន​ឈ្មោះ​ថា លោក​ឧកញ៉ា បណ្ឌិត អ៊ឹង ឃាង ម្ចាស់ “បុរី ឃាង កលិកា” នៅ​​ចុង​ខែ​កុម្ភៈ​​ឆ្នាំ​២០២១​នេះ កូនន​ក្រមុំ​ដែល​​នឹង​ក្លាយ​ជា​អនាគត​​​ឧត្ដម​ភរិយា របស់ឧកញ៉ាបណ្ឌិតរូបនេះស្ថិត​ក្នុង​ត្រកូល​​អភិជន​លំដាប់​កំពូល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្តោប​ក្...
នៅ​ថ្ងៃ​សែន​ចិន អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះអស់ពីរខ្នង នៅ​ខេត្តសៀមរាប​

នៅ​ថ្ងៃ​សែន​ចិន អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះអស់ពីរខ្នង នៅ​ខេត្តសៀមរាប​

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
សៀមរាប ៖ សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប ឲ្យ​ដឹងថា ​ផ្ទះ​ចំនួន​ពីរខ្នង​ត្រូវ​អគ្គីភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង នៅវេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃទី​១១ ខែកុម្ភ​: ឆ្នាំ​២០២១ ស្ថិតក្នុង​ដីឡូត៍​តែមួយ ម្ចាស់​តែមួយ ស្ថិតនៅ​ក្រុមទី​៣ ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ។​ ​យោងតាម​លោក​វរសេនីយ៍ទោ​ ដា ចំរើន អធិការនគរបាល​ក្រុង​សៀមរាប បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា​ គ្រោះ​អគ្គីភ័យ​ចំ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ បណ្តាល​ឲ្យ​ផ្ទះ​ចំនួន​ពីរ​ខ្នង ម្ចាស់ផ្ទះ​ឈ្មោះ ទេព សំបាន ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​មុខរបរលក់ដូរ​។​ លោ​កថា​សមត្ថកិច្ច​បាន​ដាក់​ការសន្និដ្ឋាន​បឋម​ថា អាច​បណ្តាលមកពី​ឆ្លង​ចរន្ត​ភ្លើង​។​ លោក​បាន​អះអាងថា ​ផ្ទះ​ទី​១​​ មាន​ទំហំ​ទទឹង៧ម៉ែត្រ បណ្តោយ១២ម៉ែត្រ ជាប្រភេទ​ផ្ទះ​ទៀម ​ដំបូល​ប្រក់ស​ង្ក័​សី​ ជញ្ជាំង​ក្តារ ​និង​ខ្នង​ផ្ទះ​ទី​២​ទំហំទទឹង៦​ម៉ែត្រ​ បណ្តោយ១២​ម៉ែត្រ​ជិតគ្នា​ដំបូល​ស​ង្ក័​សី​ជញ...
ក្រុមហ៊ុន( HANSHIN) ស្ថាបនាផ្លូវជាតិលេខ២ អាចនឹងមានកង្វះខាតគ្រឿងចក្រ ឬខ្វះអ្នកម៉ៅការបន្ត ខណៈមិនសូវដំណើរដោយកន្លែង ហើយយឺតយូរ 

ក្រុមហ៊ុន( HANSHIN) ស្ថាបនាផ្លូវជាតិលេខ២ អាចនឹងមានកង្វះខាតគ្រឿងចក្រ ឬខ្វះអ្នកម៉ៅការបន្ត ខណៈមិនសូវដំណើរដោយកន្លែង ហើយយឺតយូរ 

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ពលរដ្ឋបានសង្កេតឃើញថា ការស្ថាបនាសាងសង់ផ្លូវជាតិលេខ២ ពីក្រុងតាខ្មៅទៅខេត្តតាកែវ ដោយក្រុមហ៊ុន (HANSHIN) ហាក់ដូចជាពុំសូវដំណើរការ, អាចនិយាយបានថា, ក្រុមហ៊ុននេះកង្វះខាតគ្រឿងចក្រ ខ្វះអ្នកម៉ៅការបន្ត។ ដូច្នេះការសាងសង់ស្ថាបនាមានលក្ខណៈយឺត បើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនដទៃទៀត។ អ្វីដែលជាសមិទ្ធផលរបស់ប្រទេសជាតិ ផ្លូវគមនាគមន៍គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិដ៏ធំបំផុត ក៏ដូចជា ជួយសម្រាលដល់ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគាំទ្រចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ប៉ុន្តែករណីខ្លះ ការស្ថាបនាផ្លូវដោយក្រុមហ៊ុន ដែលមិនសូវមានភាពទទួលខុសត្រូវ មិនអនុវត្តតាមគម្រោងផែនការកំណត់ អាចនឹងអូសបន្លាយពេលយូរ ធ្វើឱ្យផ្លូវគមនាគមន៍នោះ ត្រូវស្ទះចរាចរណ៍ បង្កការគ្រោះថ្នាក់ចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរ ទាំងចរាចរណ៍លើផ្លូវ នឹងករណីចូលទៅតាមផ្ទះប្រជាពលរដ្ឋជាដើម។ ដោយសារតែមានករណីកាយដីដាក់តាមមុខផ្ទះប្រជាពលរដ្ឋ និងខ្វះគ្រឿង...
លោក ហេង សួរ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-19 របស់ក្រុមហ៊ុន Sinopharm មកពីចិនរួចហើយ

លោក ហេង សួរ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-19 របស់ក្រុមហ៊ុន Sinopharm មកពីចិនរួចហើយ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ឯកឧត្តម ហេង សួរ៖សូមអរគុណលោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ ដែលផ្តល់សេវាយ៉ាងល្អ សូមអរគុណរដ្ឋាភិបាលចិន ចំពោះជំនួយដ៏ថ្លៃថ្លានេះ សូមអរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដែលជាទំនិញកម្របំផុតលើពិភពលោកនៅពេលនេះ អ្នកដែលបានចាក់វ៉ាក់សាំង គឺជាអ្នកដែលមានសំណាង និងលទ្ធភាពធ្វើការច្រើនជាងមុន។ សង្ឃឹមថាកម្ពុជានឹងទទួលបានវាក់សាំងនេះកាន់តែច្រើនដើម្បីចាក់ជូនប្រជាជន សូមបងប្អូនប្រជាពលរដ្ឋ ដែលជាមុខសញ្ញាអាទិភាព ដែលស្ម័គ្រចិត្តទាំងអស់ត្រៀមកម្មវិធីចាក់បន្ទាន់។...
ជូនពរបងប្អូន បុគ្គលិក សាខារបស់ហ៊ួត ជា ចូលឆ្នាំចិន ហេង ហេង 2021 រកស៊ីមានបានទាំងអស់គ្នា

ជូនពរបងប្អូន បុគ្គលិក សាខារបស់ហ៊ួត ជា ចូលឆ្នាំចិន ហេង ហេង 2021 រកស៊ីមានបានទាំងអស់គ្នា

សង្គម និងកម្សាន្ត
ជូនពរបងប្អូន បុគ្គលិក សាខារបស់ហ៊ួត ជា ចូលឆ្នាំចិន ហេង ហេង 2021 រកស៊ីមានបានទាំងអស់គ្នា
លោក​​ឧកញ៉ា អ៊ុច សម្បត្តិ និងភរិយា​ចូលជួបសម្ដែង​ការគួរសមសម្ដេចក្រឡាហោម ស ខេង ដល់ភូមិគ្រឹះនៅរាជធានីភ្នំពេញ​

លោក​​ឧកញ៉ា អ៊ុច សម្បត្តិ និងភរិយា​ចូលជួបសម្ដែង​ការគួរសមសម្ដេចក្រឡាហោម ស ខេង ដល់ភូមិគ្រឹះនៅរាជធានីភ្នំពេញ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក​ឧកញ៉ា អ៊ុច សម្បត្តិ ព្រមទាំង​​ លោក​ជំទាវ​​ ហ៊ឹម សុភ័ក្រ្ដ អគ្គនាយក​ និង​អគ្គនាយិកា​គ្រួសារ​កក់​ក្ដៅ​ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់​ភូមិគ្រឹះ​សម្ដេច​ផ្ទាល់​តែម្ដង​​ មុន​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិន​មកដល់​​។​​ លោក​ឧកញ៉ា អ៊ុច សម្បត្តិ បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​ថា៖”ក្នុងឱកាសមហាកិត្តិយសនេះ សូមសម្តេចក្រឡាហោម និងលោកជំទាវ ទទួល​បាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំង​សម្រេច​បានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំ ការពារ និងកសាងមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូរណ៍រុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យ”។ លោកឧកញ៉ា សូមសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី និងចៅៗ ជាទីស្រលាញ់ ជួបតែសុភមង្គល វិបុលសុខ ព្រមទាំងពុទ្ធពរបួនប្រការគឺ អា...