ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អភិបាលខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងខេត្ត

អភិបាលខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហា៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាកាកងកម្លាំងទាំងបីក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ អភិបាលរងខេត្ត មន្ត្រីសុខាភិបាលខេត្តនិងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តព្រះវិហារទទួលបានវ៉ាក់សាំងលើកដំបូង នឹងចាក់ជូនដល់មន្ត្រីសុខាភិបាលខេត្ត ជាមន្ត្រីនគរបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត មួយចំនួន ដោយឥតគិតថ្លៃ ទាំងនេះស្តែងឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ពីសុខុមាលភាពរបស់មន្រ្តីគ្រប់លំ...
តែងតាំង លោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប មានឋានៈស្មើអនុរដ្ឋលេខាធិការ

តែងតាំង លោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប មានឋានៈស្មើអនុរដ្ឋលេខាធិការ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈលោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម មានឋានៈស្មើអនុរដ្ឋលេខាធិការ ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១៕  ...
លោក វេង សាខុន៖ដឹងសុខទុក្ខ និងរកវិធីសាស្ដ្រដោះស្រាយជូនអ្នកចិញ្ចឹមត្រី ក្រោយពីពួកគាត់លក់ត្រីមិនចេញ

លោក វេង សាខុន៖ដឹងសុខទុក្ខ និងរកវិធីសាស្ដ្រដោះស្រាយជូនអ្នកចិញ្ចឹមត្រី ក្រោយពីពួកគាត់លក់ត្រីមិនចេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ក្រោយពីអ្នកចិញ្ចឹមត្រី ត្អូញត្អែរ លក់ត្រីមិនចេញ ដោយសារក្រសួងអនុញ្ញាត ឲ្យនាំចូលត្រីពីវៀតណាមវិញ នោះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបវិញថា ក្រសួងបានដឹងសុខទុក្ខ ចំពោះអ្នកចិញ្ចឹមត្រីទាំងអស់ ហើយកំពុងរកវិធីសាស្ដ្រដោះស្រាយ ផងដែរ។ លោក វេង សាខុន បានថ្លែងនាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ថា «យើងកំពុងធ្វើការ ដោះស្រាយ ទន្ទឹមនឹងអ្វីដែលយើងពិនិត្យឃើញបញ្ហាប្រឈមកន្លងទៅនេះ ក៏យើងត្រូវពិនិត្យមើលបទដ្ឋានកិត្តិយុទ្ធអ្វីខ្លះ ? ដែលយើងត្រូវបំពេញបន្ថែម អ្វីដែលជាការឈឺចាប់ គឺក្រសួងបានដឹងហើយវារីវប្បករទាំងអស់ (អ្នកចិញ្ចឹមត្រី) ។មិន មែនថា ក្រសួងមិនអើពើទេ ក្រសួងអើពើហើយ ដឹងសុខទុកចំពោះវារីវប្បករទាំងអស់»។ លោក វេន សាខុន បានលើកឡើងបែបនេះ ក្រោយពី លោក សំ ផន អ្នកចិញ្ចឹមត្រី នៅស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ បានប្រាប់មណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី ១ ខែមីនា ឆ្នាំ២០២១ ថា ក្រោយពីក្រសួងអន...
ក្រសួងអប់រំ ប្រកាសផ្អាករាល់កិច្ចប្រជុំ រយៈពេល ២សប្តាហ៍ បើមានប្រជុំ ត្រូវធ្វើតាមអនឡាញ

ក្រសួងអប់រំ ប្រកាសផ្អាករាល់កិច្ចប្រជុំ រយៈពេល ២សប្តាហ៍ បើមានប្រជុំ ត្រូវធ្វើតាមអនឡាញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ​ ស្តីពីវិធនាការសម្រាប់អង្គភាពក្រោមឱវាទក្រសួង ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ។ នេះយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៤ កុម្ភះឆ្នាំ២០២១។ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់​ការរាតត្បាត​កូវីដ១៩ ពីអ្នកដែល​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅខេត្តដទៃទៀត និងយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ក្រសួង​បានសម្រេចណែនាំ​ដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ គឺរាល់​បេសកកម្ម​ក្នុងប្រទេស ត្រូវ​ផ្អាករយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះតទៅ លើកលែងតែករណីចាំបាច់បំផុត និងត្រូវមានការយោល់ព្រមពីរដ្ឋមន្ត្រី។ ក្នុងនោះ រាល់កិច្ចប្រជុំ​ សិក្ខាសាលា វគ្គបំប៉ន និងវគ្គបណ្តុះបណ្តាល​ទាំងអស់ ត្រូវអនុវត្ត​តាម​បែបអនឡាញទាំងស្រុង​៕  ...
សម្តេចតេជោរំលឹកអនុស្សាវរីយ៍ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២១)

សម្តេចតេជោរំលឹកអនុស្សាវរីយ៍ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២១)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃនេះគឺជាខួប៤២ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២១)។ កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ​ ជួបហើយព្រាត់ និង​ ព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវបន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា(ការឈឺចាប់ដែលមិនអាចបំភ្លេចបាន)។ ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់និងនៅថែទាំ​ភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាកនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។ ក្នុងពេលធ្វើដំណើរ ...
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យគុណភាព ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យគុណភាព ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យគុណភាពនៃការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដោយមានការចូលរួម ក្រុមការងារបច្ចេកទេសក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគី ពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់តើ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា និងលើស ពីនេះទៀត ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍ បន្ថែមដល់ភាគីសាង សង់ ដែលអាចធានាដល់ការសាងសង់ផ្លូវបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង។ ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែចែកចេញជាបីផ្នែក រួមមាន៖ ផ្នែកទី១- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន មា...
ក.ប.ប៖ ខិត្តប័ណ្ណអំពីការផ្សព្វផ្សាយពាណិជ្ជកម្មមិនពិត ការស្វែងរកដំណោះស្រាយ និងការទាមទារនូវសំណង

ក.ប.ប៖ ខិត្តប័ណ្ណអំពីការផ្សព្វផ្សាយពាណិជ្ជកម្មមិនពិត ការស្វែងរកដំណោះស្រាយ និងការទាមទារនូវសំណង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មលក់ផលិតផលទំនិញ និងសេវា និងការទាមទារនូវសំណង អគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន (ACCP) ក៏បានបើកយុទ្ធនាការណ៍អប់រំផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ និងអ្នកពាក់ព័ន្ធអំពីការផ្សព្ធផ្សាយពាណិជ្ជកម្មមិនពិត និងការទាមទារនូវសំណង។ ការផ្សាយពាណិជ្ជកម្មគឺយុទ្ធសាស្ត្រទីផ្សារចម្បងមួយរបស់អ្នកធ្វើធុរកិច្ច វាបានផ្តល់នូវគុណសម្បត្តិយ៉ាងច្រើនដល់ធុរជន អតិថិជន និងអ្នកប្រើប្រាស់ដោយផ្ទាល់តែម្តង។ ក៏ប៉ុន្តែពេលខ្លះការផ្សាយនោះអាចជាការមិនពិត ភូតកុហក់ ឬបំផ្លើសជាដើម។ កក្តានេះហើយអាចធ្វើឱ្យអ្នកប្រើប្រាស់អាចខាតបង់នូវផលប្រយោជន៍សេដ្ធកិច្ចរបស់ពួកគាត់។ ដូចនេះពួកគាត់មានសិទ្ធិប្តឹងតវ៉ា ទៅស្ថាប័នការពារអ្នកប្រើប្រាស់ ឬសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយ និងទា...
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា​ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ គោរពជូនពរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសខួបកំណើត

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា​ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ គោរពជូនពរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសខួបកំណើត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា​ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ គោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិក្នុងឱកាសខួបកំណើត ។ សូមឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុគ្រួសារ  ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងមានជន្មាយ៉ឺន យូរ ដើម្បីចូលរួមអភិវឌ្ឍប្រទេស ក៏ដូចការដឹកនាំកងកម្លាំងនគរបាលជាតិ ឲ្យកាន់ តែរីកចម្រើនរុងរឿងជានរន្តរ៍តទៅ។ គោរពជូនពរពីខ្ញុំបាទ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរ បាលទេសចរណ៍ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ ៕  ...
លោក អ៊ុន ចាន់ដា៖ ទទួលថវិកាវិភាគទានពីសមាជិកភាពនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម សម្រាប់ឆ្នាំ២០២០

លោក អ៊ុន ចាន់ដា៖ ទទួលថវិកាវិភាគទានពីសមាជិកភាពនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម សម្រាប់ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញទទួលថវិកាវិភាគទានរបស់សមាជិកភាពឆ្នាំ២០២០ ចំនួន ២១,៧០៥,០០០រៀល (ម្ភៃមួយលានប្រាំពីររយប្រាំពាន់រៀល) របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ដែលមានសមាជិកសរុប ១៧៨៥ នាក់ស្រី ២៥០នាក់ សម្រាប់ជាមូលនិធិទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដែលមានលោក ហ៊ុន ណេង ជាប្រធានកិត្តិយស ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយ រងគ្រោះក្នុងខេត្តកំពង់ចាម។ គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន គឺសម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនមានការរើសអើងអ្វីឡើយ ហើយសម្តេចតែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ ផ្តល់ជ...
ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺទាមទារចាំបាច់ពង្រឹងនូវគុណភាពអប់រំ និងស្រាវជ្រាវ

ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺទាមទារចាំបាច់ពង្រឹងនូវគុណភាពអប់រំ និងស្រាវជ្រាវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺទាមទារចាំបាច់ត្រូវពង្រឹងគុណភាពអប់រំ ស្រាវជ្រាវ និងផ្សព្វផ្សាយអំពីបច្ចេកវិទ្យាកសិកម្មនៅថ្នាក់ឧត្តមសិក្សា។ នេះជាប្រសាសន៍ណែនាំរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រកាសចូលកាន់តំណែងនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ លោក សួន សេរី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អតីតនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម បានរាយការណ៍អំពីវឌ្ឍនភាពរបស់វិទ្យាស្ថានទាក់ទងការអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្ម ធនធានសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត រួមទាំងសមិទ្ធផលសំខាន់ៗ កិច្ចសហការជាតិ អន្តរជាតិ បញ្ហាប្រឈមនានាដែលវិទ្យាស្ថានបានជួបប្រទះក្នុងរយៈពេលកន្លងមក។ លោករដ្ឋមន្ត្រីវេង សាខុន បានសម្តែងនូវសេចក្តីសោមនស្ស និងចូលរួមអបអរជាមួយសាស្រ្តាចារ្យ លោក គ្រូ អ្នកគ្រូ និស្សិត និងអាជ្ញាធរខេត្ត ជា...