ប្រជាពលរដ្ឋចោទប្រកាន់ប្រធានការិយាល័យច្រកចេញចូលតែមួយ សាលាខេត្តឧត្ដរមានជ័យ ផ្ដល់ប័ណ្ណព្រំដែនយកលុយលើសសៀវភៅបន្ទុក
ឧត្ដរមានជ័យ ៖ មានការបែកធ្លាយរឿងលោក អាន់ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យ គាបសង្កត់ធ្វើបាប ប្រជាពលរដ្ឋក្រីក្ររាប់ពាន់នាក់ក្នុងមួយៗខែ និងប្រមូលប្រាក់បានរាប់ម៉ឺនដុល្លារ តាមរយៈការផ្ដល់សៀវភៅឆ្លងដែន។ការបែកធ្លាយព័ត៌មាននេះបានកើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះ ។
ប្រភពបានឲ្យដឹងថា លោកអាន់ សំអាត បានដាក់បណ្ដាញជាច្រើនកន្លែងនៅសង្កាត់អូរស្មាច់ ទទួលប្រមូលធ្វើសៀវភៅឆ្លងដែនកំណត់យកប្រាក់ក្នុងម្នាក់ពី ១៤ ទៅ១៥ម៉ឺនរៀល ពីពលរដ្ឋមកពីខេត្តផ្សេង ដែលត្រូវការប្រើប្រាស់សៀវភៅឆ្លងដែន ទៅព្យាបាលជំងឺ ឬ ទៅធ្វើពលករទៅប្រទេសថៃ។ ចំណែកអ្នកប្រមូលទទួលធ្វើប័ណ្ណព្រំដែនយកប្រាក់មកប្រគល់ឲ្យ លោកអាន់ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយចំនួន១០ម៉ឺនរៀល ក្នុងម្នាក់ រីឯអ្នកប្រមូលចំណេញម្នាក់៤ ...








