កាកសំណល់ផ្លាស្ទិកចំនួន ៨៣ កុងតឺន័រស្មើរ១៥៩២តោន នឹងបញ្ជូនទៅកាន់ប្រទេសដើមវិញ ឲ្យបានមុនថ្ងៃទី២៤សីហា ឆ្នាំ២០១៩
ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រកាសក្នុងសន្និសិទកាសែតនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នេះថា កាកសំណល់ផ្លាស្ទិក ៨៣ កុងតឺន័រ ទម្ងន់ ១៥៩២ តោន នឹងត្រូវនាំទៅកាន់ប្រទេសដើមវិញឲ្យបានមុនថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ហើយត្រូវពិន័យជាប្រាក់ ចូលរដ្ឋ ចំនួនជាង ១០៣៧ លាន នរៀល។
លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា កាកសំណល់ផ្លាស្ទិក ទាំង ៨៣ កុងតឺន័រ មានទម្ងន់ ១៥៩២ តោន នាំចូលដោយក្រុមហ៊ុន ចុងយៀន ផ្លាស្ទិក មេនូហ្វេកឈ័រឯក ដែលមានប្រធានឈ្មោះសួន ឡុក ជាជនជាតិខ្មែរ ហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខMOC ៤៥០៦៧១ ពណ.ចបព ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។
លោកបណ្ឌិតមានប្រសាសន៍ទៀតថា កុងតឺន័រផ្លាស្ទិកទាំងទាំង ៨៣ កុងតឺន័រនេះត្រូវបាននាំចូលមកកម្ពុជា ចំនួន ២៧ លើក តាមនាវា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ ដល់លើកចុងក្រោយនៅខែមករា ឆ្នាំ២០១៩។ ក្...








