នាយឧត្តមសេនីយ៍ ថោង លីម ជំរុញឱ្យមន្ត្រីនគរបាលយកចិត្តទុកដាក់ក្នុងការទទួល Hotline ពីជនបរទេស
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ រម្លឹកដល់មន្ត្រីនគរបាលតាមរាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការទទួល Hotline ពីជនបរទេស ខណៈខេត្តមួយចំនួនមិនទាន់ឆ្លើយតបបានទាន់ពេលវេលា ។
នាយឧត្តមសេនីយ៍ ថោង លីម មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំក្រុមការងារ Hotline ជាមួយបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា និងនាយកដ្ឋាន ស្នងការនគរបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោក នាយឧត្តមសេនីយ៍ បន្តថា នៅតាមខេត្តខ្លះដូចមិនទាន់ឆ្លើយតបទៅនឹងការងារផ្នែក Hotline (ទូរស័ព្ទ) ជូនដល់ជនបរទេសឲ្យបានទាន់ពេលវេលានោះទេ ដែលករណីនេះត្រូវបានអង្គទូតរបស់គេបានទាក់ទងដោយផ្ទាល់ទៅកាន់ក្រសួងការបរទេស និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រស...








