ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចតេជោ ​នឹងអញ្ជើញ​ចូលរួម​សន្និបាតលើកទី៧៥​ របស់ ​UN-ESCAP ​នៅទីក្រុង​បាងកក​

សម្តេចតេជោ ​នឹងអញ្ជើញ​ចូលរួម​សន្និបាតលើកទី៧៥​ របស់ ​UN-ESCAP ​នៅទីក្រុង​បាងកក​

សង្គម និងកម្សាន្ត
ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​ និងសហការប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៣ ខែឧសភានេះបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមសន្និបាតប្រចាំឆ្នាំ​លើក​ទី​៧៥​ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា UN-ESCAP ក្រោមមូលបទ «ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព» តបតាមការអញ្ជើញរបស់ លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីស​ចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ UN-ESCAP។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា សន្និបាតនេះ ប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។ ក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានគោរពអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសន្និបាត ​ដោយ​ផ្តោត​ជាសំខាន់ទៅលើបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍ សេដ្...
មិនមានការលិចសាឡាងនៅកំពង់ដចម្លងឆ្លុងកំពង់គរនោះទេ

មិនមានការលិចសាឡាងនៅកំពង់ដចម្លងឆ្លុងកំពង់គរនោះទេ

សង្គម និងកម្សាន្ត
នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩នេះ មិនមានករណីទូកដរក្រឡាប់នៅកំពង់ចម្លងឆ្លុងកំពង់គរស្ថិតនៅស្រុកឆ្លុង ខេត្តក្រចេះ នោះទេ ហើយនេះបើតាមការលើកឡើងរបស់ លោក ម៉ាត់ ហ៊ីម ដែលជាម្ចាស់កំពង់ចម្លងដឆ្លុងកំពង់គរ។ លោក ម៉ាត់ ហ៊ីម ដែលជាម្ចាស់កំពង់ចម្លងដឆ្លុង កំពង់គរបានលើកឡើងថា តាមពិតគឺលេចនៅឃុំ ពង្ររ កោះតាស៊ុយក្រោមខេត្តក្រចេះ ហើយករណីនេះមិនមានដូចការចុះផ្សាយនោះដែរ។ករីលេចនេះស្ថិតនៅកោះតសស៊ុយក្រកោម ហើយរណីនេះបណ្តាលមកពីរថយន្តម៉ាក HINO ចំនួន២គ្រឿង (ម្ចាស់រថយន្តឈ្មោះ សេង គឹមចាំង) ដឹកដីពេញឡាន ឆ្លងពីពង្រ ទៅកោះតា ស៊ុយក៏រអិល កង់មកខាងឆ្វេងទាំងពីបណ្តាលអោយក្រឡាប់តែម្តង រួមជាមួយម៉ូតូ១គ្រឿងម៉ាកវេវអាលហ្វា (ជារបស់អ្នកបើកទូកដរ) ករណីនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ។...
ព្រះមហាក្សត្រយាង​ ចូលរួម​ប្រារព្ធ​ខួប ២៥​ឆ្នាំ នៃ​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ICC-Angkor​ នៅបារាំង

ព្រះមហាក្សត្រយាង​ ចូលរួម​ប្រារព្ធ​ខួប ២៥​ឆ្នាំ នៃ​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ICC-Angkor​ នៅបារាំង

សង្គម និងកម្សាន្ត
  ​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្រ​ត្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គបាន​យាង​ទៅកាន់​ប្រទេស​បារាំង នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​សកម្មភាព​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ICC-Angkor​។​ សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​ហេង​សំរិន សម្តេច​សខេង សម្តេច​សាយឈុំ សម្តេចទៀបាញ់ ព្រមទាំង​ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​ផ្សេងទៀត បានថ្វាយ​ព្រះរាជដំណើរ​របស់​ព្រះអង្គ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា​នេះ​។​ ​តាម​កម្មវិធី ដែល​បាន​គ្រោងទុក ព្រះមហាក្សត្រ នឹង​គង់ប្រថាប់​នៅ​ប្រទេស​បារាំង រហូតដល់​ថ្ងៃទី​២៦ ខែឧសភា ទើប​ព្រះអង្គ យាង​និវត្តន៍ មកកាន់​ប្រទេស​កម្ពុជា​វិញ​។ ​សូមបញ្ជាក់ថា គណៈកម្មា...
អំពើហិង្សានៅឥណ្ឌូនេស៊ីនៅតែបន្តកើតឡើង ខណៈមនុស្ស៦នាក់ស្លាប់

អំពើហិង្សានៅឥណ្ឌូនេស៊ីនៅតែបន្តកើតឡើង ខណៈមនុស្ស៦នាក់ស្លាប់

សង្គម និងកម្សាន្ត
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់ Reuters News​ បានឲ្យដឹងថា  រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះ មនុស្សចំនួន៦នាក់បានបាត់បង់ជីវិត និងមនុស្សជាង៣៥០នាក់ផ្សេងទៀតបានរងរបួស ខណៈដែលមនុស្សជាង២០នាក់ ត្រូវបានប៉ូលីសចាប់ខ្លួនពីបទញុះញង់ឲ្យមានអំពើហិង្សាដោយការធ្វើបាតុកម្ម ។ ក្បួនបាតុកម្មរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី បានផ្ទុះឡើងក្រោយពីគណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី បានប្រកាសលទ្ធឆ្នោតជាផ្លូវការ កាលពីថ្ងៃអង្គារ ទី២១ ខែឧសភានេះ ដែលគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតីចាំផ្ទះ Joko Widodo បានទទួលជ័យជំនះដោយសម្លេងគាំទ្រ ៥៥.៥% ទល់នឹង ៤៤.៥% ប៉ុន្តែគណបក្សប្រឆាំងមិនព្រមទទួលយកលទ្ធផលនេះ ។ សូមបញ្ជាក់ថា កងកម្លាំងប៉ូលីស និងក្រុមប្រជាបាតុករនៅប្រទេសឥណ្ឌូនេស៊ី នៅតែបន្តប៉ះទង្គិចគ្នាយ៉ាងក្តៅគគុកនៅឡើយក្នុងក្បួនបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ដែលត្រូវបានប្រកាសជាផ្លូវការ ៕...
អគ្គិសនីកម្ពុជាថា៖​ដាច់ភ្លើងនៅភ្នំពេញ​ ​និង​ខេត្តមួយចំនួន ​ដោយសារមានបញ្ហា​នៅ​អនុស្ថានីយ​តាកែវ​

អគ្គិសនីកម្ពុជាថា៖​ដាច់ភ្លើងនៅភ្នំពេញ​ ​និង​ខេត្តមួយចំនួន ​ដោយសារមានបញ្ហា​នៅ​អនុស្ថានីយ​តាកែវ​

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹហថា វេលាម៉ោង១៤:១០នាទីរសៀល មានករណីលោតឌីសង់ទ័រទ្វារចរន្តតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីអនុស្ថានីយតាកែវ (GS TK) មករាជធានីភ្នំពេញ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន។ អគ្គិសនីកម្ពុជា បន្ថែមថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីស្តារប្រព័ន្ធ និងភ្ជាប់ចរន្ត​ជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមអំពីការដាច់ចរន្តអគ្គិសនីនេះ យើងខ្ញុំនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕...
មនុស្ស៦នាក់ស្លាប់ និង២០នាក់ត្រូវចាប់ខ្លួនក្នុងក្បួនបាតុកម្មនៅឥណ្ឌូនេស៊ី

មនុស្ស៦នាក់ស្លាប់ និង២០នាក់ត្រូវចាប់ខ្លួនក្នុងក្បួនបាតុកម្មនៅឥណ្ឌូនេស៊ី

សង្គម និងកម្សាន្ត
មនុស្សចំនួន៦នាក់បានស្លាប់ ២០នាក់ត្រូវបានចាប់ខ្លួន និងជាង២០០នាក់ផ្សេងទៀតបានរងរបួសរបួស ក្នុងការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់កងកម្លាំងប៉ូលីសទៅលើក្រុមបាតុករនៅថ្ងៃពុធ ទី២២ ខែឧសភានេះ នៅប្រទេសឥណ្ឌូនេស៊ី ។ ក្បួនបាតុកម្មរបស់ប្រជាបាតុករឥណ្ឌូនេស៊ី ត្រូវបានធ្វើឡើងដើម្បីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ដែលត្រូវបានប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលឆ្នោតជាផ្លូវការ កាលពីថ្ងៃអង្គារ ទី២១ ខែឧសភាដដែលនេះ ។ គណៈកម្មការរៀបចំការបោះឆ្នោត បានប្រកាស គណបក្សកាន់អំណាចរបស់លោកប្រធានាធិបតីចាំផ្ទះ Joko Widodo បានទទួលសម្លេងគាំទ្រ ៥៥.៥% និងគណបក្សប្រឆាំងទទួលបានសម្លេងគាំទ្រ ៤៤.៥% ដែលក្រុមបាតុករខាងគណបក្សប្រឆាំងមិនអាចទទួលយកបាន ៕...
ការ​ផ្សង​ប្រផ្នូល តាមរយៈ​គោ​ឧសភរាជ ឆ្នាំនេះ ស្រូវ ពោត និង​សណ្តែក នឹង​ទទួលបាន​ផល​ល្អប្រសើរ

ការ​ផ្សង​ប្រផ្នូល តាមរយៈ​គោ​ឧសភរាជ ឆ្នាំនេះ ស្រូវ ពោត និង​សណ្តែក នឹង​ទទួលបាន​ផល​ល្អប្រសើរ

សង្គម និងកម្សាន្ត
  តាកែវ​៖ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំនេះការ​ផ្សង​ប្រផ្នូល តាមរយៈ​គោ​ឧសភរាជ ឬ​គោបា​របស់​ព្រះមហាក្សត្រ បាន​បង្ហាញថា ការបង្កបង្កើន​ផល​ក្នុង​វិស័យ​កសិកម្ម ជាពិសេស​ស្រូវ ពោត និង​សណ្តែក នឹង​ទទួលបាន​ផល​ល្អប្រសើរ ​។​ ​ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះ​ន័​ង្គ​ល នៅ​ឆ្នាំនេះ បាន​ប្រារព្ធ​ឡើង នៅ​ទីលាន​តារាង​បាល់ទាត់ គិរីវង់​សុខ​សែន​ជ័យ ស្ថិតនៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា​នេះ ក្រោម​រាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះ​កុរ​ណា ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី​។​ ​ព្រះរាជ​ច្រត់ព្រះនង្គ័ល​ជាការ​ផ្សង​ប្រផ្នូល អំពី​ផលដំណាំ​កសិកម្ម នៅក្នុង​រយៈពេល​ពេញ​មួយឆ្នាំ តាមរយៈ​ការបរិភោគ​អាហារ ៧​មុខ របស់​គោ​ឧសភរាជ ឬ​គោបា​របស់​ព្រះមហាក្សត្រ ១ នឹម​។ អាហារ ៧​មុខ រួមមាន​៖ ស្មៅ ស្រូវ ពោត សណ្តែក ល្ងរ ទឹក និង​ស្រា​។ ​នៅ​ឆ្នាំនេះ អភិបាល​ខេត្តតាកែវ លោក អ៊ុច ...
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តសង្គ្រាមពាក្យសម្តីគម្រាមគ្នាដដែល

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តសង្គ្រាមពាក្យសម្តីគម្រាមគ្នាដដែល

សង្គម និងកម្សាន្ត
  មេដឹកនាំសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តធ្វើសង្គ្រាមពាក្យសម្តីជាមួយមិនទាន់ស្ងប់ស្ងាត់នៅឡើយ ដែលជាទង្វើរុញច្រានឲ្យមានភាពតានតឹងកាន់តែខ្លាំង ដែលអាចនឹងឈានដល់ការប៉ះទង្គិចគ្នាខាងសព្វាវុធនៅពេលខាងមុខ ។ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិអាមេរិក លោក Patrick Shanahan បានព្រមានអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ទី២១ ខែឧសភានេះ ឲ្យបញ្ឈប់គម្រោងបង្កអំពើហិង្សាជាបន្ទាន់ ហើយអ៊ីរ់ង់នឹងសងថ្លៃការខួចខាត ប្រសិនបើមានអំពើហិង្សាដែលប៉ះពាល់ដល់ផលប្រយោជន៍អាមេរិក ។ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ បានកើតឡើងចាប់តាំងពីខែតុលា ឆ្នាំ២០១៨កន្លងមក ក្រោយពីលោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ៕...
រីករាយព្រះរាជពិធីបុណ្យ «ច្រត់ ព្រះនង្គ័ល»

រីករាយព្រះរាជពិធីបុណ្យ «ច្រត់ ព្រះនង្គ័ល»

សង្គម និងកម្សាន្ត
ថ្ងៃនេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់ បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើន ទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះបានធ្វើឡើងនៅខេត្តតាកែវ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោល បំណងផ្សងមើលប្រផ្នូល របស់ ស្រុកទេស ទៅ តាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ ជាការ ដាស់ តឿនក្រើនរំឭក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើ ការធ្វើ កសិកម្ម ជាចម្បង នោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ ជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អ និងរីករាយក្នុងថ្ងៃឈប់សំរាកនេះ៕...
លិខិតមិត្តអ្នកអាន៖ ជ្រូកវៀតណាម សម្រុកចូលមកកម្ពុជា​តាមច្រកជ្រៃធំ ស្រុកកោះធំ សមត្ថកិច្ចនៅទីនោះមិនខ្វល់!

លិខិតមិត្តអ្នកអាន៖ ជ្រូកវៀតណាម សម្រុកចូលមកកម្ពុជា​តាមច្រកជ្រៃធំ ស្រុកកោះធំ សមត្ថកិច្ចនៅទីនោះមិនខ្វល់!

សង្គម និងកម្សាន្ត
ក្នុងមួយថ្ងៃៗឈ្មួញកំពុងសប្បាយចិត្តដឹកជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជា​តាមច្រកព្រំដែនជ្រៃធំ បានយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធឡើយ។ ជាក់ស្តែងថ្មីៗនេះនៅច្រកព្រែកស្បូវ ស្រុកកោះធំ ខេត្តកណ្តាល មានជ្រូកវៀតណាមសម្រុកដឹកចូលមកលក់នៅកម្ពុជាទាំងថ្ងៃទាំងយប់មិនដែលឃើញ​សមត្ថកិច្ចពាក់ព័ន្ធ​​ឫមន្ត្រីនៅច្រកព្រំដែនចុះទប់ស្កាត់​ម្តងណាទេ​? ប្រហែលសមត្ថកិច្ចនៅទីនោះបានទទួលលាភសក្ការៈ ពីឈ្មួញទាំងនោះហើយបានជាដឹកចូលមកលក់ក្នុងទឹកដីខ្មែរ បានយ៉ាងរលូនដូចនេះ ។ ទោះបីជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសហាមឃាត់ និងទុបស្កាត់មិនឲ្យមានសត្វជ្រូកនាំចូលពីក្រៅមកលក់ក្នុងស្រុកនោះឡើយ ។ អាជ្ញាធរទាំងនោះ​ពិសេសមន្ត្រីនៅច្រកព្រំដែនជ្រៃធំតែម្តង កំពុងផ្គើននឹងសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម ។ ប្រជាពលរដ្ឋដែលបានឃើញសកម្មភាពបែបនេះ បានសំណូមពរដល់សមត្ថកិច្ចនៅទីនោះ ជួយទប់ស្កាត់ផង​ កុំមើលឃើញពីលាភសក្ការៈ​លុយពេក ឲ្យមើលឃើញ ព...