ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ស្នើរដល់អភិបាលខេត្តព្រះសីហនុ សុំចូលចតនាវាចម្បាំងឥណ្ឌានៅចុងខែមិនាខាងមុខនេះ
ព្រះសីហនុ៖ នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកយន្ត មីន អភិបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីសក្តានុពលនៅក្នុងខេត្ត សម្រាប់គោលដៅវិនិយោគ ទេសចរណ៍ និងស្នើសុំការចូលចតនាវាកងទ័ពជើងទឹកឥណ្ឌា នៅកំពង់ផែខេត្តព្រះសីហនុ។
លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ជម្រាបជូនអភិបាលខេត្តព្រះសីហនុថា នៅចុងខែមីនា ឆ្នាំ២០១៩ខាងមុខ នាវាកងទ័ពជើងទឹកឥណ្ឌា មានគម្រោងចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹក និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។
លោកស្រីបានបន្តថា ប្រទេសឥណ្ឌា និងប្រទេសកម្ពុជា បានផ្លាស់ប្តូរគណ:ប្រតិភូទៅវិញទៅមកជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅធ្វើទស្សន:កិច្ចនៅប្រទ...






