សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលព័ត៌មាន បានព្រាងរួចហើយ នឹងត្រូវបញ្ជូនទៅរដ្ឋសភា អនុម័តក្នុងពេលឆាប់ៗនេះ
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានប្រកាសថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានព្រាងរួចរាល់ជាស្ថាពរហើយ។ ក្រសួង ជឿជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបានបញ្ជូន ទៅសុំការអនុម័តពីរដ្ឋសភា ក្នុងពេលដ៏ខ្លីខាងមុខ។
ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញលិខិតតបឆ្លើយតបនឹងបណ្តាអង្គការសង្គមស៊ីវិល ចំនួន ១៩ស្ថាប័ន ដែលបានរួមគ្នា សរសេរលិខិតមកក្រសួងព័ត៌មាន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយសម្តែងពីការគាំទ្រក្រសួងព័ត៌មាន លើការងារដឹកនាំ ដំណើរការពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ចាប់ពី២០១៨ ដល់ឆ្នាំ២០២៣។
ក្រសួងព័ត៌មាន បញ្ជាក់ថា ក្រសួងបានបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ទៅក្នុង គម្រោងកម្មវិធីនៃតម្រូវការសេចក្តីព្រាងច្បាប់ និង...








