ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគាររដ្ឋ ARDB ផ្តល់ទស្សនទានសំខាន់ៗចំនួន៧ ដល់សហព័ន្ធស្រូវអង្ករកម្ពុជា និងម្ចាស់រោងម៉ាស៊ីនកិន-កែច្នៃអង្ករ ជំរុញការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា
(ភ្នំពេញ)៖ ថ្លែងក្នុងមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា និងការបោះឆ្នោតជ្រើសរើស ប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៥ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម
បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តល់ជូននូវទស្សនទានសំខាន់ៗចំនួន៧ ដល់សហព័ន្ធស្រូវអង្ករកម្ពុជា និងម្ចាស់រោងម៉ាស៊ីនកិន-កែច្នៃអង្ករ ជំរុញការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាកាន់តែរីកចម្រើន។
ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងនៅតែបន្តគាំទ្រដល់វិស័យស្រូវអង្កររហូតដល់គោលដៅកំណត់របស់រាជរដ្ឋាភិបាល និងសម្រេចបាននូវចក្ខុវិស័យច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា/ប្រមុខរដ្ឋស្តីទី នាពេលបច្ចុប្បន្ននេះគឺ ការនាំចេញអង្ករអោយបាន ១លានតោនក្នុងមួយឆ្នាំ និងសូមផ្តល់ជាទស្សនវិស័យមួយចំនួន ដល់សហព័ន្ធស្រូវអង្ករកម...








