ធ្លាប់ឃើញមន្រ្តីប្តឹងអ្នកាសែត ឥឡូវអ្នកកាសែតប្ដឹងបកវិញពីបទៈបរិហារបង្កាច់កេរ្តិ៍!
(ភ្នំពេញ)៖ ក្រោយលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្ដឹងលោក សែម បូរ៉ា ចាងហ្វាងសារព័ត៌មានTNM ពីបទ"ញុះញង់ បរិហារកេរ្តិ៍ ផ្សព្វផ្សាយព័ត៌មានមិនពិត"នោះមក!!។
ហើយបណ្ដឹង១នេះ គ្មានប្រសិទ្ធភាព ដោយត្រូវបាន សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍បាត់ដំបង សម្រេចទម្លាក់បទចោទលើលោក សែម បូរ៉ា ។
លុះសាលដីកាសាលាឧទ្ធរណ៍បាត់ដំបង ចូលជាស្ថាពរ លោក សែម បូរ៉ា ក៏បានប្ដឹងលោក ម៉ិល សុផល បកវិញក្នុងបទៈ បរិហារបង្កាច់កេរ្តិ៍.ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែតុលាការ បានប្ដូរដែនសមត្ថកិច្ច ទៅសាលាដំបូងខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធី!!។
-នេះបើយោងតាម សាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបង លេខ ៧១២(ខ) ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ និងពាក្យបណ្ដឹងរបស់លោក សែម បូរ៉ា។
-ក្នុងនាមជាដើមបណ្ដឹងលោក សែម បូរ៉ា បានអះអាងប្រាប់"ដើមរាំង"ថា ដើមចបដំបូង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សារព័ត៌មានTNM បានធ្វើការផ្សព្វផ្សាយ តាមសំណើរបស់ប្រជាពលរដ្ឋ...








