ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកដំឡូងមីនិងស្ថានភាពការបង្កបង្កើនផលស្រូវរបស់បងប្អូនកងទ័ព
ឧត្តរមានជ័យ : ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៥នេះបានអញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកដំឡូងមីនិងស្ថានភាពការផលិតស្រូវរបស់បងប្អូនដែលជាគ្រួសារកងទ័ពស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានឆ្លៀតពេលវេលា ចុះជួបផ្ទាល់ដល់ទីកន្លែងឃ្លាំងស្តុកនិងបានសាកសួរពីស្ថានភាពទីផ្សារដំឡូងមី ការប្រមូលទិញ និងការផលិតពូជស្រូវចិនដែលបង្កាត់ថ្មី ព្រមទាំងស្រូវស្រង៉ែស្រាល ដែលជិតដល់ពេល ប្រមូលផលឆាប់ៗខាងមុននេះ។
បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអញ្ជើញទស្សនកិច្ចនៅទីតាំងចំការមួយកន្លែងពិនិត្យមើលសក្តាមុពលនៃការដាំដុះដំណាំយុទ្ធសាស្ត្រមួយចំនួន ដូចជា ដួងក្រអូប ទុរេន សាវម៉ាវ តាង៉ែន ល្មើល ដែលកំពុងតែដាំដុះលើផ្ទៃដីប្រមាណ២ ពាន់ហិកតា ស្ថិតក្នុងស្រុកអន្លង់វែង ខេត្ត ឧត្ដរមានជ័យ ។
ទន្ទឹមនោះ ឯក...








