ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មបានចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីនិន្នាការ និងតម្រូវការទេសចរមូស្លីមដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍

មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មបានចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីនិន្នាការ និងតម្រូវការទេសចរមូស្លីមដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:នៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ មន្ត្រី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកអគ្គនាយករង ស្រូយ សុបញ្ញា បានដឹកនាំមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងសាខា ក.ប.ប. ខេត្តព្រះសីហនុ ចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីនិន្នាការ និងតម្រូវការទេសចរមូស្លីមដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។ កម្មវិធីនេះ ក្រោមអធិបតីភាព ឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានចូលរួមពី លោក ម៉ាង ស៊ីណេត អភិបា លរង នៃគណៈអភិបាលខេត្តព្រះសីហនុ លោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍។ លើសពីនេះមាន មន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប ប្រតិបត្តិករប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍រួមមានអាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ សមាគមចុងភៅសមាគមទេសចរណ៍ ដែលមានមូលដ្ឋានក...
រយៈពេល ២ថ្ងៃប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញបានដឹកនាំមន្រ្តីរបស់ខ្លួនដោយសហការជាមួយមន្រ្តីពាក់ព័ន្ធចុះអនុវត្តផែនការសាកល្បងលើប្រព័ន្ធ HACCP ដែលគាំទ្រដោយក្រុមជំនាញរបស់អង្គការ SPEC និង ISC

រយៈពេល ២ថ្ងៃប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញបានដឹកនាំមន្រ្តីរបស់ខ្លួនដោយសហការជាមួយមន្រ្តីពាក់ព័ន្ធចុះអនុវត្តផែនការសាកល្បងលើប្រព័ន្ធ HACCP ដែលគាំទ្រដោយក្រុមជំនាញរបស់អង្គការ SPEC និង ISC

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ រយៈពេល ២ថ្ងៃនេះមន្រ្តីជំនាញ ក.ប.ប.​ សាខារាជធានីភ្នំពេញ ដឹកនាំដោយលោកប្រធានសាខារួមសហការដោយមន្រ្តីជំនាញនៃមន្ទីរពិសោធន៍ម្ហូបអាហាររបស់នាយកដ្ឋានមន្ទីរពិសោធន៍ មន្រ្តីនៃមន្ទីរពាណិជ្ចកម្មរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធចុះអនុវត្តផែនការសាកល្បងលើវិធានការអនាម័យរបស់ប្រព័ន្ធ HACCP នៅផ្សារ និងទីតាំងចំនួន ២ ៖ - ទី១ ផ្សារអូរឬស្សី ដែលបានអនុវត្តលើតូបលក់ជ្រូកខ្វៃចំនួន ៥ ក្នុងនោះបានត្រួតពិនិត្យសាកល្បងលើសម្ភារៈមួយចំនួនទៀតដូចជា កាំបិត ជ្រុញ និងជញ្ជីងជាដើម។ ⁃ ទី២ ម្ដុំបឹងកេងកង ដែលត្រួតពិនិត្យលើតូបលក់ត្រីសាម៉ុន និងគ្រឿងសមុទ្រ ក្នុងនោះបានត្រួតពិនិត្យសាកល្បងលើសម្ភារៈមួយចំនួនទៀតដូចជា កាំបិត ជ្រុញ ជញ្ជីង និងបរិវេនលក់ជាដើម។ សកម្មភាពនៃការត្រួតពិនិត្យនេះផងដែរគឺមានការគាំទ្រពីក្រុមជំនាញនៃអង្គការរបស់ SPEC និង ISC ដែលជាក្រុមអ្នកជំនាញផ្នែកអនុវត្តវិធានអនាម័យលើប្រព័ន្ធ HACCPផងដែរ។ ជាមួយគ្នានោះមន្រ...
តំណាងប្រជាពលរដ្ឋនៅភូមិអូរឧកញ៉ាហេង ភូមិអូតាសេកឃុំឧកញ៉ាហេងផ្ទុះ សាទរចំពោះ ការដោះស្រាយ គោលនយោបាយឈ្នះឈ្នះរបស់ លោក ភឿន ផល្លា

តំណាងប្រជាពលរដ្ឋនៅភូមិអូរឧកញ៉ាហេង ភូមិអូតាសេកឃុំឧកញ៉ាហេងផ្ទុះ សាទរចំពោះ ការដោះស្រាយ គោលនយោបាយឈ្នះឈ្នះរបស់ លោក ភឿន ផល្លា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ តំណាងប្រជាពលរដ្ឋនៅភូមិអូរឧកញ៉ាហេង ភូមិអូតាសេក ឃុំឧកញ៉ាហេងផ្ទុះ បានសាទរ ចំពោះគោលនយោបាយឈ្នះឈ្នះរបស់ លោក ភឿន ផល្លា ហើយឥឡូវនេះ ពួកគាត់កំពុងតែមានការ មមាញឹកក្នុងការដកបញ្ជីទាស់លើក្បាលដីដែលមានលក្ខខណ្ឌត្រឹមត្រូវតាមការជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការសាទររបស់ពលរដ្ឋខាងលើធ្វើឡើង ស្របពេលថ្មីៗនេះ ក្រុមហ៊ុនរបស់លោក ភឿន ផល្លា ក៏បានដកក្បាលដីជូនប្រជាពលរដ្ឋបានជាង២០០ ក្បាលដីហើយ ហើយឥឡូវនេះ ពួកគាត់កំពុងបន្តការងារយ៉ាងរលូន ដើម្បីផ្តល់ផលប្រយោជន៍ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ សូមជំរាបថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមតំណាងប្រជាពលរដ្ឋឈ្មោះ គង់ សុខា ឈ្មោះ រឹម សាឡយ ឈ្មោះ ស៊ិន វណ្ឌី រួមជាមួយក្រុមការងាររបស់ លោក ភឿន ផល្លា បាទ បានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដែល បានដាក់ពាក្យបណ្តឹងជំទាស់កន្លងមកនិងបានកំណត់រកប្រជាពលរដ្ឋមូលដ្ឋានក្នុងភូមិអូរឧកញ៉ាហេង និងមានលំនៅដ្ឋានជាក់ស្...
ប្រូវីដាជាទឹកពិសាធម្មជាតិទី១នៅកម្ពុជាឧបត្ថម្ភ គាំទ្រការប្រកួតបាល់ទាត់ពានរង្វាន់ “អន្តរអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤

ប្រូវីដាជាទឹកពិសាធម្មជាតិទី១នៅកម្ពុជាឧបត្ថម្ភ គាំទ្រការប្រកួតបាល់ទាត់ពានរង្វាន់ “អន្តរអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ដើម្បីចូលរួមលើកស្ទួយការប្រកួត បាល់ទាត់ពានរង្វាន់ “អន្តរអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ" លើកទី១ ឆ្នាំ២០២៤នេះ គឺ ប្រូវីដាជាទឹកពិសាធម្មជាតិទី១នៅកម្ពុជាបានប្រកាសក្នុងសន្នីសីតសារព័ត៌មានថា ក្រុមហ៊ុនសូមចូលរួម ឧបត្ថម្ភ និង​​គាំទ្រការប្រកួតបាល់ទាត់ពានរង្វាន់ជាមួយនិងក្រសួងមហាផ្ទៃ។​​ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ បានជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ ជាអគ្គស្នងការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ និងថ្នាក់ប្រហាក់ប្រហែលចំណុះទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីចូល រួមលើកកម្ពស់វិស័យកីឡា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា បាល់ទាត់ពានរង្វាន់ “អន្តរអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤ ក្នុងអំឡុងខែមីនា ឆ្នាំ ២០២៤ខាងមុខ។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ មេ...
អគ្គនាយកដ្ឋាន ក.ប.ប.បាននាំយកផលិតផលហាឡាលកម្ពុជានិងលិខិតបទដ្ឋានគតិយុត្តនានាតាំងបង្ហាញ ក្នុងពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើលើកទី១៧នៅខេត្តសៀមរាប

អគ្គនាយកដ្ឋាន ក.ប.ប.បាននាំយកផលិតផលហាឡាលកម្ពុជានិងលិខិតបទដ្ឋានគតិយុត្តនានាតាំងបង្ហាញ ក្នុងពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើលើកទី១៧នៅខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ អគ្គនាយក​ដ្ឋា​នការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបាននាំយកផលិតផលហាឡាលកម្ពុជានិងលិខិតបទដ្ឋានគតិយុត្តនានា តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម មានរយៈពេលចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២២-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានស្តង់ចំនួន១២៥ បានចូលរួមដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន។ ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងសាខា ក.ប.ប. ខេត្តសៀមរាបបានចូលរួមក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើលើកទី១៧ ក្រោមអធិបតីភាព លោក​ ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្ត ធុរជន...
បណ្ឌិត ប៉ាន់ខែម​ ប៊ុនថន បានដឹកនាំក្រុមការងារនាំយកម៉ាស៊ីនបូមទឹកខ្នាតធំ​ ចុះបូមទឹកជូនពលរដ្ឋប្រេីប្រាស់ប្រចាំថ្ងៃ​ និងស្រោចស្រពដំណាំនៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ

បណ្ឌិត ប៉ាន់ខែម​ ប៊ុនថន បានដឹកនាំក្រុមការងារនាំយកម៉ាស៊ីនបូមទឹកខ្នាតធំ​ ចុះបូមទឹកជូនពលរដ្ឋប្រេីប្រាស់ប្រចាំថ្ងៃ​ និងស្រោចស្រពដំណាំនៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(បន្ទាយមានជ័យ)៖​បន្ទាប់ពីអង្កេតឃើញតាមផ្ទះប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ​ស្ថិតក្នុងភូមិបឹង ជង្រុកតេជោឈ្នះឈ្នះ​ ឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ កំពុងប្រឈមបញ្ហាខ្វះទឹកសម្រាប់ប្រេីប្រាស់​ និងស្រោចស្រពដំណាំក្នុងរដូវប្រាំងក្ដៅហួតហែង​នេះលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយលោក​ យ៉ាង​ គីមហ៊ុយ​ ទីប្រឹក្សាសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ បានដឹកនាំក្រុមការងារនាំយកម៉ាស៊ីនបូមទឹកខ្នាតធំចុះទៅបូមទឹកចេញពីស្រះទឹកធំជូនប្រជាពលរដ្ឋសម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃ​ និងសម្រាប់ស្រោចស្រពផលដំណាំ។ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានណែនាំដល់ក្រុមការងារត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ ហេីយត្រូវបង្កេីនការយកចិត្តទុកដាក់ដល់បងប្អូនប្រជាពល...
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ  សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញា​ណក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។ វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ធ្វើឱ្យប្រទេសយើងឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ចាប់តាំងពី...
រដ្ឋមន្រ្តីក្រសួងការងារ ព្រមទាំង ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋមន្រ្តីក្រសួងការងារ ព្រមទាំង ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងការងារ ព្រមទាំង ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទ «ពង្សាវតាខ្មែរ» ដោយផ្ទាល់រួមគ្នា។ សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕ #MLVT #HENGSour...
ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ សូមអបអរសាទរ ជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃថ្ងៃចម្រើនជន្មាយុគម្រប់៦៤ឆ្នាំ ឈានចូល៦៥ឆ្នាំ

ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ សូមអបអរសាទរ ជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃថ្ងៃចម្រើនជន្មាយុគម្រប់៦៤ឆ្នាំ ឈានចូល៦៥ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិនិងលោកជំទាវ សូមសម្ដែងនូវមនោសញ្ចេតនាដោយក្ដីសោមនស្សរីករាយ និងសូមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃថ្ងៃចម្រើនជន្មាយុគម្រប់៦៤ឆ្នាំ ឈានចូល៦៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ នាឱកាសដ៏មង្គលថ្លៃថ្លាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសេចក្តីគោរព និងកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតគោរពជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី បំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមជូនជាតិមាតុភូមិ ពិសេសបន្តដឹកនាំអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដ...
អ្នកនាំពាក្សស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ស្ថានភាពសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាព ល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតរុស្ស៊ីបានលើកឡើងនោះទេ

អ្នកនាំពាក្សស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ស្ថានភាពសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាព ល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតរុស្ស៊ីបានលើកឡើងនោះទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការអះអាងថា បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាព ល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនោះទេ។