កម្ពុជាជំរុញដល់រដ្ឋាភិបាលប្រទេសអុីតាលីពិចារណាលើការយកពន្ធអង្ករពីប្រទេសកម្ពុជា
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានថ្លែងកាលពីថ្ងៃទី១១ខែកុម្ភះនេះថា តាមរយៈរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាគឺបានដាក់សំណើរ ៣ចំណុចសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនង ទ្វេភាគីឡើងវិញ ជាពិសេស ស្នើឲ្យមានកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ ដែលអាចជាយន្តការក្នុង ការពិគ្រោះយោបល់ រវាងក្រសួងការបរទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ខណៈរដ្ឋាភិបាលអ៊ីតាលី មានការគាំទ្រដោយបណ្ដារដ្ឋជាសមាជិកមួយចំនួនទៀតស្នើឲ្យសហគមន៍អឺរ៉ុបយកពន្ធអង្ករពីប្រទេសកម្ពុជា។
លោកបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ដែលកំពុងតែកើនឡើងឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេស បានលើកសំណើរមួយចំនួនទៅកាន់ភាគីអ៊ីតាលី ដោយក្នុងនោះ ទីស្នើឲ្យមានកិច្ចសហប្រតិបត្តិការផ្នែកនយោបាយអាចជាយន្តការក្នុងការពិគ្រោះយោបល់ផ្នែកនយោបាយ រវាងក្រសួងការបរទេសប្រទេសទាំងពីរ ។
លើសពីនេះប្រទេសទាំងពីរគួររៀបចំឲ្យមានវេទិកា ឬគណៈប្រតិភូធុរកិច្ច ប្រទេស...








