ឆ្នាំ២០១៨គយប្រមូលពន្ធបានជាង២.៥០០លានដុល្លារកើនជាង៣២% ធៀបនឹង ឆ្នាំ២០១៧
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ឆ្នាំ២០១៨កន្លងទៅការប្រមូលពន្ធបាន ២.៥០០ដុល្លារអាមេរិកកើនឡើងជាង៣២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧កន្លងទៅ ។ពន្ធដែលប្រមូលបានច្រើនជាងគេគឺយានយន្តនិងគ្រឿងចក្ររហូតដល់៤៦ភាគរយ។
លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩នេះ។
លោក បានឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០១៨កន្លងទៅនេះចំណូលសរុបមានប្រមាណជាង១០ទ្រីលានរៀល (ប្រមាណ ២.៥០០ លានដុល្លារអាមេរិក) កើនឡើងជាង ៣២% ធៀបនឹង ឆ្នាំ២០១៧ហើយលទ្ធផលចំណូលនេះត្រូវប្រមាណជា១២១,៤% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៨។
លោក គុណ ញឹប បានបញ្ជាក់ថា ប្រភពចំណូលពន្ធនិងអាករសំខាន់ៗមាន៖១.យានយន្តនិងគ្រឿងចក្របានដើរតួនាទីប្រមាណជិត៤៦% នៃចំណូ...








