រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើ ADB ពិនិត្យលទ្ធភាពក្នុងការបង្កើនតម្លៃកសិផលជួយកសិករខ្មែរ
ភ្នំពេញ៖ លោក Jaing Feng Zhang នាយកប្រតិបត្តិគម្រោងផ្នែកកសិកម្ម និងធនធានធម្មជាតិនៃធនាគារអភិវឌ្ឍអាស៊ីប្រចាំនៅកម្ពុជា ADB និងសហការី នៅថ្ងៃទី០៦ ខែមីនានេះ ក្នុងជំនួបជាមួយ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក វេង សាខុន បានឲ្យដឹងថា គោលដៅរបស់ក្រសួងរយៈពេលកន្លងមក គឺផ្តោតជាសំខាន់លើការផលិតស្រូវ និងការនាំចេញ។ ដោយឡែក ក្នុងបរិបទថ្មីនៃកំណើនសេដ្ឋកិច្ច ការកើនឡើងនៃចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការនៃទីផ្សារបានតម្រូវឲ្យក្រសួងពង្រឹង ពង្រីក និងធ្វើបច្ចុប្បន្នភាពនៃគោលដៅរបស់ខ្លួនមកផ្តោតលើការធ្វើកសិកម្មចម្រុះ និងផលិតផលដែលមានសក្កានុពលខ្ពស់ដូចជា ដំឡូងមី ពោតចំណី ស្វាយ ស្វាយចន្ទី និងជាពិសេសសាកវប្បកម្ម ធ្វើយ៉ាងណាជួយប្រជាកសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅស្របតាមបរិបទថ្មីនេះ។
ដូច្នេះ ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យ ADB...








