ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

អ្នកវិនិយោគជំរុញឲ្យកម្ពុជាការចាប់ដៃគូរវិនិយោគជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង

អ្នកវិនិយោគជំរុញឲ្យកម្ពុជាការចាប់ដៃគូរវិនិយោគជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង

សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានថ្លែងនូវសុទិដ្ឋិនិយមថា ចំពោះការចាប់ដៃគូរវិនិយោគនិងក្រុមហ៊ុនកូរ៉េខាងត្បូង ហើយការលើកឡើង នេះ ស្របពេលដំណើរទស្សនកិច្ច៣ថ្ងៃរបស់ប្រធានាធិបតីកូរ៉េ លោក មូន ចេអ៊ីនមកកាន់កម្ពុជាពីថ្ងៃ ទី១៤ដល់ថ្ងៃទី១៦មិនានេះ។ លោកឧកញ៉ាតែ តាំងប៉ បានបញ្ជាក់ថា ចំពោះសហគ្រាសក្នុងស្រុកនិងក្នុងនាមលោកជវិស័យឯកជនគឺដំណើរទស្សនកិច្ចប្រធានាធិបតីកូរ៉េខាងត្បូង នេះផ្តល់ផលល្អ សម្រាប់ការវិនិយោគនៅកម្ពុជាហើយជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យមនឹងទទួលបានផលចំណេញច្រើន។ អ្នកវិនិយោគខាងលើបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្តានុពលច្រើន ជាពិសេស សហគ្រាសធុនតូចនិងមធ្យមតែម្តងហើយពេលនេះវិនិយោគិនកម្ពុជានឹងអាចចាប់ដៃគូរវិនិយោគកែច្នៃវត្ថុធាតុដើមស្រុកដើម្បីកាត់បន្ថយការនាំចេញរូបិយបណ្ណរបស់ជាតិទៅក្រៅប្រទេស។ លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានា...
LOLC ថា៖ ការបោះផ្សាយមូលបត្របំណុលជាផ្នែកមួយចូលរួមក្នុងសង្គមជាតិ

LOLC ថា៖ ការបោះផ្សាយមូលបត្របំណុលជាផ្នែកមួយចូលរួមក្នុងសង្គមជាតិ

សេដ្ឋកិច្ច និងវិនិយោគ
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុ (LOLC)បានឲ្យដឹងថា ការបោះផ្សាយលក់មូលបត្របំណុលដល់សាធារណជនវាមានអត្ថ ប្រយោជន៍ច្រើនយ៉ាងចំពោះ គ្រឹស្ថាន ធនាគារ និងវិស័យឯកជនផ្សេងៗទៀត។ ព្រោះយើងមើលឃើងថា កាលណាយើងបានផ្សាយលក់មូលបត្របំណុលនេះ អាចស្វែងរកប្រភពមួយចំនួនបានមកកសាង និងអភិវឌ្ឍន៍បន្ថែម ដើម្បីឲ្យសកម្មភាពជំនួញ របស់យើងរីកលូតលាស់ទៅមុខទៀត។ លោកបញ្ជាក់ថា ការបោះផ្សាយមូលបត្រ័បាន យើងបានលក្ខណៈវិនិឆ្ឆយអ្វីខ្លះ។ ក្នុងការបោះមូលបត្រ័នេះ ក្នុងក្រុមហ៊ុននីមួយៗ ត្រូវមានគុណសម្បត្តិគ្រប់គ្រាន់ចំពោះអាជ្ញាធរគ្រឹះស្ថានធនាគារជាតិកម្ពុជា ដែលបានមើលឃើញថា តើមានលក្ខណៈគ្រប់គ្រាន់ក្នុងផ្លូវច្បាប់ និងមានពន្ធ័ដារ ហើយគ្រឹះស្ថានរបស់យើងបានបំពេញកាត្តបកិច្ចបានដល់កំរិតណា។ លោកសុខ វឿន បានបន្តថា រឿងសំខាន់កាលណាយើងចូលក្នុងទីផ្សារ យើងមានសក្ដានុពល អាចធ្វើឲ្យអតិថិជន មានជំនឿទុកចិត្តមកលើយើង។ នេះហើយប្រភពរបស់យើងក្នុងវិស័យគ្រឹះស្ថាន...
កម្ពុជានឹងមានព្រលានយន្តហោះថ្មីស្ថិតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល

កម្ពុជានឹងមានព្រលានយន្តហោះថ្មីស្ថិតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល

សេដ្ឋកិច្ច និងវិនិយោគ
កម្ពុជានឹងមានព្រលានយន្តហោះថ្មីដែលគ្រោងសាងសង់នៅក្រុងតាខ្មៅស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដោយចំណាយទុនវិនិយោគទំហំទឹកប្រាក់ចំនួន ១,៥០០លានដុល្លារអាមេរិក។ ព្រលានយន្តហោះថ្មីមួយនេះនឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលមានទីតាំងស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ការវិនិយោគនូវព្រលានយន្តហោះថ្មីនេះនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយសារតែកន្លងមកកម្ពុជាទទួលបានភ្ញៀវទេសចរតែក្នុងរង្វង់៥លាននាក់ប៉ុណ្ណោះ ក្នុងនាមជាអ្នកវិនិយោគក្នុងស្រុកស្វាគមន៍នូវគម្រោងថ្មីៗរបស់ភាគីចិននៅកម្ពុជា។ លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបានលើកឡើងថា នេះជាព្រលានយន្តហោះធំនៅកម្ពុជាដែលគម្រោងនេះនឹងបង្កើន...
អិលអូអិលស៊ី គ្រោងបោះផ្សាយលក់មូលបត្របំណុលដល់សាធារណជន  ជាលើកដំបូងនៅកម្ពុជា

អិលអូអិលស៊ី គ្រោងបោះផ្សាយលក់មូលបត្របំណុលដល់សាធារណជន  ជាលើកដំបូងនៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
  អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ( LOLC ) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានទទួល ការអនុញ្ញាតជាផ្លូវការពី ធនាគារជាតិនៃកម្ពុជា លើការបោះផ្សាយលក់មូលបត្របំណុលជាប្រភេទសញ្ញាប័ណ្ណសារជីវកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ ទំហំនៃការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មនេះមានចំនួនជាទឹកប្រាក់សរុប ៨០ លាន រៀលនេះជាលើកទីមួយដែល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបោះផ្សាយ នឹងចុះបញ្ជីសញ្ញាប័ណ្ណនេះក្នុង ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានលើកឡើងថា “យើងមោទនភាព រីករាយណាស់ដែលបានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា លើសំណើបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្មលើកដំបូងរបស់ពួកយើង។  នេះជាឱកាសមួយដែលអនុញ្ញាតឱ្យពួកយើងផ្តល់ជូនទីផ្សារនូវផលិតផលហិរញ្ញវត្ថុថ្មីមួយគឺ សញ្ញាប័ណ...
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលព័ន្ធបានជាង ៣៥៨លានដុល្លាអាមេរិករយះពេល២ខែដើមឆ្នាំ២០១៩នេះ

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលព័ន្ធបានជាង ៣៥៨លានដុល្លាអាមេរិករយះពេល២ខែដើមឆ្នាំ២០១៩នេះ

សេដ្ឋកិច្ច និងវិនិយោគ
រយៈពេល២ខែ ដើមឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារសម្រេច ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនប្រមាណជាង ១៤៣៤ លានរៀលប្រមាណជាង ៣៥៨ លានដុល្លារអាមេរិក ស្មើនឹង ១៥,៦៨% នៃផែនការប្រចាំឆ្នាំ។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩នេះ។ លោកបញ្ជាក់ថា លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល Online មានចំនួនជាង ១៤៣៤ លានរៀល ត្រូវប្រមាណជាង ៣៥៨ លានដុល្លារអាមេរិក ស្មើនឹង ១៥,៦៨% នៃផែនការប្រចាំឆ្នាំ។បើប្រៀបធៀបរយៈពេលដូចគ្នាទៅឆ្នាំ២០១៨  ចំណូលពន្ធ-អាករសម្រាប់រយៈពេល ០២ ខែ ឆ្នាំ២០១៨ កើនឡើងជាង ១៧៤ លានរៀល ត្រូវប្រមាណជាង ៤៣ លានដុល្លារអាមេរិក ស្មើនឹង ១៤%។ លោកគង់ វិបុល បានណែនាំជម្រុញដល់គ្...
អាមេរិកគម្រាមអាល្លឺម៉ង់ ដែលប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ចិន

អាមេរិកគម្រាមអាល្លឺម៉ង់ ដែលប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ចិន

សេដ្ឋកិច្ច និងវិនិយោគ
  អគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសអាល្លឺម៉ង់ លោក Richard Grenell បានផ្ញើរលិខិតមួយច្បាប់ទៅកាន់ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ ដោយគម្រាមកាត់បន្ថយកិច្ចសហប្រតិបត្តិការចារកម្មរវាងប្រទេសទាំងពីរ ប្រសិនបើអាល្លឺម៉ង់ទទួលយកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ប្រទេសចិន ទៅប្រើប្រាស់ក្នុងប្រទេសអាល្លឺម៉ង់នោះ។ ការគម្រាមរបស់អគ្គរដ្ឋទូតអាមេរិក ត្រូវបានធ្វើឡើងក្រោយពីប្រមុខដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចចិត្តចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Huawei ចិន ក្នុងការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ដែលជាប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ និងទំនើបជាងគេ ។ ជាការឆ្លើយតបទៅអគ្គរដ្ឋទូតអាមេរិកវិញ អ្នកនាំពាក្យស្ថានទូតអាល្លឺម៉ង់ លោកស្រី Matthias Wehler បាននិយាយថា អាមេរិកមិនអាចហាមឃាត់អាល្លឺម៉ង់មិនអោយទិញបច្ចេកវិទ្យាពីក្រុមហ៊ុនណាមួយបានទេ ដែលនេះគឺជាសិទ្ធិរបស់អាល្លឺម៉ង់ ៕...
ចិននឹងប្រើប្រាស់រថភ្លើងគ្មានមនុស្សបើកបរនៅឆ្នាំ២០២០

ចិននឹងប្រើប្រាស់រថភ្លើងគ្មានមនុស្សបើកបរនៅឆ្នាំ២០២០

សេដ្ឋកិច្ច និងវិនិយោគ
  ប្រទេសចិននឹងដាក់ឲ្យប្រើប្រាស់នូវរថភ្លើងជំនាន់ថ្មី ដែលជារដ្ឋភ្លើងគ្មានមនុស្សបើកបរនៅឆ្នាំ២០២០ និងជាប្រភរទរថភ្លើងដែលមានល្បឿនលឿន ។ មន្ត្រីគមនាគមន៍ចិនបានឲ្យដឹងថា រថភ្លើងជំនាន់ថ្មីគ្មានមនុស្សបើកបរនេះ អាចរត់បានក្នុងចម្ងាយជាង២០០គីឡូម៉ែត្រក្នុងមួយម៉ោង គឺលឿនជាង៤០គីឡូម៉ែត្រក្នុងមួយម៉ោង បើប្រៀបធៀបនឹងរថភ្លើងធម្មតា ។ មន្ត្រីគមនាគមន៍ចិនដដែលបានបន្តថា រថភ្លើងគ្មានមនុស្សបើកបរនេះ ត្រូវបានផលិតឡើងដើម្បីបំពេញតម្រូវការផ្លូវគោកក្នុងស្រុក ដែលអាចផ្តល់សុវត្ថិភាព និងរយៈពេលខ្លីក្នុងការដឹកជញ្ជូនតាមផ្លូវគោក ៕...
មន្រ្តីសេដ្ឋកិច្ចថា វិស័យនគរូបនីយកម្មអាចនឹងធ្លាក់ចុះប្រសិនមិនបានរៀបចំផែនការមេឲ្យបានត្រឹមត្រូវ

មន្រ្តីសេដ្ឋកិច្ចថា វិស័យនគរូបនីយកម្មអាចនឹងធ្លាក់ចុះប្រសិនមិនបានរៀបចំផែនការមេឲ្យបានត្រឹមត្រូវ

សេដ្ឋកិច្ច និងវិនិយោគ
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កម្ពុជាចង់កំណត់អាទិភាពនៃការប្រើប្រាស់ហិរញ្ញប្បទានពី ADB ឱ្យកាន់តែច្បាស់លាស់ និងចំទិសដៅ គឺផ្អែកតាមក្របខ័ណ្ឌយុទ្ធសាស្រ្ត ក្របខ័ណ្ឌគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងចក្ខុវិស័យឆ្នាំ២០៣០។ លោកបានមានប្រសាសន៍ទៀតថា ក្រៅពីការគិតគូរលើប្រសិទ្ធភាពនៃការប្រើប្រាស់កម្ពុជាចង់ផ្តោតលើកត្តាចីរភាពនៃគម្រោងថែមទៀត ដើម្បីធានាបានថា ធនធានដែលកម្ពុជាទទួលបានពី ADB, ពិតជាត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ ។ លោកបានលើកឡើងទៀតថា ADB ជាដៃគូវអភិវឌ្ឍន៍ជាច្រើនវិស័យ ក្នុងនោះវិស័យនគរូបនីយកម្ម ជាវិស័យមួយមានអត្រាកំណើនខ្ពស់ និងមានសន្ទុះអភិឌ្ឍន៍លឿន ដូចនេះប្រសិនបើយើងមិនបានធ្វើផែនការអភិវឌ្ឍន៍ឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយទេ យើងនឹងត្រូវទទួលរងការខាត់បង់ធំទៅថ្ងៃក្រោយជាក់ជាមិនខាន។ ការផ្តល់ហិរញ...
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជម្រុញឲ្យមន្រី្តគយ មិនត្រូវបណ្តែតបណ្តោយក្នុងការងារប្រមូលចំណូលព័ន្ធ

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជម្រុញឲ្យមន្រី្តគយ មិនត្រូវបណ្តែតបណ្តោយក្នុងការងារប្រមូលចំណូលព័ន្ធ

សេដ្ឋកិច្ច និងវិនិយោគ
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ រដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលសរុបប្រមាណជាង ១០ទ្រីលានរៀល (ប្រមាណ ២៥០០ លានដុល្លារអាមេរិក) កើនឡើងជាង ៣២% ធៀបនឹងឆ្នាំ២០១៧ បញ្ហាទាំងនេះបានកើតឡើង ដោយសារការខិតខំប្រឹងប្រែងទាំងអស់គ្នា ទើបធ្វើឲ្យការប្រមូលចំណូលទទួលបានលទ្ធផលល្អ និងលើសផែនការដែលកំណត់ ដោយច្បាប់ ។ លោកឧបនាយករដ្ឋមន្រ្តី ជម្រុញឱ្យមន្ត្រីគយ និងរដ្ឋាករកម្ពុជា ពិសេសមន្រ្តីគយនៅតាមច្រកទ្វារទាំងអស់ ត្រូវខិតខំបន្ថែមទៀតលើការងារប្រមូលពន្ធ និងការគ្រប់គ្រងពន្ធឱ្យបានត្រឹមត្រូវ នឹងមិនត្រូវបណ្តែតបណ្តោយការងារនេះឱ្យមានការធ្លាក់ចុះ ខណៈការប្រមូលពន្ធឆ្នាំកន្លងមកទទួលបានលទ្ធផលល្អប្រសើរ ។ លោកបានបន្ថែមថា ចំពោះការកសាងធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធអគាររដ្ឋបាលគយនានា គឺជាការយកចិត្តទុកដាក់គិតគូរបស់ក្រសួងសេដ្ឋកិ...
វិស័យអចលនទ្រព្យនៅកម្ពុជា និងមានទីផ្សារកាន់តែរឹងមាំជាងមុនទៅថ្ងៃអនាគតខាងមុខ

វិស័យអចលនទ្រព្យនៅកម្ពុជា និងមានទីផ្សារកាន់តែរឹងមាំជាងមុនទៅថ្ងៃអនាគតខាងមុខ

សេដ្ឋកិច្ច និងវិនិយោគ
លោកច្រឹក សុខនីម ប្រធានសមាគមន៍អ្នកវាយតម្លៃទីភ្នាក់ងារអចលនទ្រព្យកម្ពុជា បានឲ្យដឹងថា ពាក់ព័ន្ទនឹងវិស័យអចលនទ្រព្យ តាមការវ៉ាយតម្លៃរបស់ យើងអាចធ្វើឲ្យទីផ្សារមានលក្ខណ:រឹងមាំជាងមុន។ បើយើងនិយាយពី Demand និង Supplyលោកគិតថានៅក្នុងកំឡុងពេលនេះ វាជារឿងដែលល្អសម្រាប់ការងារទីផ្សារ ជាទូទៅទីផ្សារ Condo គឺបានចាប់ផ្ដើមដំណើរការហើយចន្លោះពី ៣០% គ្រប់គ្រងដោយម្ចាស់ជាជនជាតិខ្មែរ ក្រៅពីនេះគឺ ៧០% គ្រប់គ្រងដោយជនបរទេស។ លោកសុខនីម បានបញ្ជាក់ទៀតថា កាលពី ២ទៅ៣ឆ្នាំមុនមានតែ ២០% ទេដែលកាន់កាប់ដោយជនជាតិខ្មែរ តែក្នុងឆ្នាំនេះកើនឡើងដល់ ៣០%។ ជាទូទៅការប្រើប្រាស់ Condo គឺទាមទារនៅពេលវេលា និងបទពិសោធន៍។ ចំពោះ ភ្នាក់ងារអចលនទ្រព្យ និងអតិថិជន គួតែបង្រៀនគ្នាទៅវិញទៅមក ដើម្បីឲ្យពួកគាត់យល់ពីតម្រូវការពិតប្រាកដ ចេះចូលរួមជួយធ្វើការងារគ្នានិងខិតខំធ្វើការតាមជំនាញ ទើបវិស័យនោះអាចទទួលយកបាន ។ អ្វីៗដំណើរការបាននៅថ្ងៃអនាគត។ បើគិតទៅលើការវិនិយោគរបស់ចិន ដើម្បី...