រដ្ឋមន្រ្តីក្រសួងកសិកម្មលើកទឹកចិត្ដដល់វិស័យឯកជនវិនិយោគកែច្នៃផលិតផលកសិកម្មក្នុងស្រុកឲ្យបានច្រើន
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានថ្លែងក្នុងជំនួបជាមួយនិងសហគមន៍អភិវឌ្ឍន៍កសិកម្មបានថ្លែងថា ក្នុងនាមក្រសួងកសិកម្មតែងតែគាំទ្ររាល់ការវិនិយោគរបស់វិស័យឯកជនលើការកែច្នៃកសិផលរបស់កម្ពុជា មានតែវិស័យវិស័យឯកជនទេ ដែលដឹងច្បាស់ពីកាលានុវត្តភាពទីផ្សារទាំងក្នុងស្រុកនិងអន្តរជាតិក៏ដូចជាការដាំដុះរហូតដល់លក់នៅលើទីផ្សារផងដែរ។
លោករដ្ឋមន្រ្តីបន្តទៀតថា កម្ពុជាត្រូវតែដើរឲ្យទាន់សភាពការណ៍នៃបច្ចេកវិទ្យាទំនើបលើវិស័យកសិកម្មសំខាន់ណាស់ បើគ្មានទឹក ភ្លើង ក៏ពិបាកក្នុងការដាំដុះក្នុងវិស័យកសិកម្មដែរ ហើយក្រសួងកសិកម្មកំពុងតែធ្វើកិច្ចការទាំងអស់នេះធ្វើយ៉ាងណាឲ្យវិស័យឯកជនដើរទៅមុខ ដើម្បីឈានដល់ការអភិវឌ្ឍន៍និងការកែច្នៃកសិកផលដែលមានស្រាប់។
រដ្ឋមន្រ្តីកសិកម្មបានបន្ថែមថា ទាំងរាជរដ្ឋាភិបាលនិងក្រសួងកសិកម្មសាទរចំពោះការវិនិយោគពីវិស័យឯកជន ហើយចាប់ពីពេលនេះទៅត្រូវតែខិតខំប្រឹងប្រែង ការផលិតឲ្យមានស្តង់ដារនិងចងក្រងជាកិច្ច...








