លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទស្សនកិច្ចស្វែងយល់ពីទឹកដោះគោ នៃកសិដ្ឋានគិរីសួគ៍
(តាកែវ)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិការបស់សមាគមមិត្តយើង ចង្វាក់ផលិតកម្មផលិតផលកែច្នៃចេញពីទឹកដោះគោ នៃកសិដ្ឋានគិរីសួគ៍ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានចុះទស្សនកិច្ចស្វែងយល់ពី ឧកញ៉ា គួច សុខលី ប្រតិភូសមាគមមិត្តយើងទទួលបន្ទុកសាធារណរដ្ឋកូរ៉េ និងជាម្ចាស់ភាគហ៊ុន កសិដ្ឋានគីរីសួគ៍ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន កសិដ្ឋានគិរីសួគ៍ គឺជាកសិដ្ឋានទឹកដោះគោទំនើបដំបូងគេនៅកម្ពុជា ដែលមានប្រតិបត្តិការពេញលេញលើផ្ទៃដី ៣០០ហិកតា ក្នុងនោះមានផ្ទៃដីដាំស្មៅសម្រាប់សត្វគោជាង ១ ០០០ក្បាល និងរោងចក្រផលិតផល និងកែច្នៃទឹកដោះគោដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប។ កសិដ្ឋានមានបុគ្គលិកចំនួន ១១០នាក់ (បរទេស ៤នាក់) ដែលកំពុងបម្រើការងារ និងទទួលយកចំណេះដឹងបច្ចេកទេស និងវិជ្ជាជីវៈថ្មីៗពីជំនាញការបរទេស (អ៊ីស្រាអែល) ដើម្បីចូលរួមផលិតកម្មក...








