ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដឹកនាំកិច្ចប្រជុំលើកទី៣ នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ
…
(សៀមរាប)៖ កាលពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM Chair) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៣ (The Third Meeting of the ASEAN Senior Economic Officials for the Fifty-Third Meeting of the ASEAN Economic Ministers (SEOM 3/53) and Related Meetings) នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ មានការចូលរួមដោយអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសសរស្តម្ភសហគមន៍ស...