ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

សម្តេចតេជោនាយករដ្ឋមន្ត្រី ដកហូតយកផ្ទៃដីបឹងតាមោកពីក្រុមហ៊ុន ឯកជនចំនួន ២០ហិកតាទៀត

សម្តេចតេជោនាយករដ្ឋមន្ត្រី ដកហូតយកផ្ទៃដីបឹងតាមោកពីក្រុមហ៊ុន ឯកជនចំនួន ២០ហិកតាទៀត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្ដេចតេជោសម្រេចកាត់យកដីបឹងតាមោកចំនួន ២០ហិកតាវិញទៀត ពីលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ឱ្យ​មកជាសម្បត្តិរដ្ឋវិញ៖
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនផលិតកាបូប នៅខេត្តកំពង់ឆ្នាំង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនផលិតកាបូប នៅខេត្តកំពង់ឆ្នាំង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនCHANGHUI (CAMBODIA) HANDBAG MFR. CO., LTDដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ នេះយោងតាមតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD ដែលមានទុន វិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨កន្លែង ។...
កម្ពុជា នឹងមានវិទ្យាស្ថានបច្ចេកវិទ្យាពីរួមគ្នាសម្រាប់បណ្ដុះបណ្ដាលនិស្សិតខ្មែរលើជំនាញបច្ចេកទេស សាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែក

កម្ពុជា នឹងមានវិទ្យាស្ថានបច្ចេកវិទ្យាពីរួមគ្នាសម្រាប់បណ្ដុះបណ្ដាលនិស្សិតខ្មែរលើជំនាញបច្ចេកទេស សាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញផ្ដល់កិត្តិយសជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា បង្កើតថ្នាលបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ដោយកន្លងមកមិនទាន់ឃើញមានគ្រឹះស្ថានណាមួយផ្ដោតលើការបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែកទេ។ លោកទេសរដ្ឋមន្ត្រីបានបន្តថា ចង់ឃើញកូនខ្មែរយើងជំ...
ក្រសួងពាណិជ្ជកម្ម នឹងត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ដែលផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា 

ក្រសួងពាណិជ្ជកម្ម នឹងត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ដែលផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖  លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអង្គប្រជុំ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”  ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប គឺជាវេទិកាអមមួយក្នុងចំណោមវេទិកាទាំង៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)ជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្ដិការរវាងតំបន់ និងតំបន់ ដែលផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា ៖ ១ - កិច្ចប្រជុំអាស៊ី-អឺរ៉ុបផ្តល់ឲ្យកម្ពុជានូវឱកាសល្អក្រៃលែង ដើម្បីលើកកម្ពស់មុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ។ ២- វេទិកានេះផ្ដល់ឱកាសដល់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា ជាមួយសមាជិកដទៃទៀត តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់នានានៃដំណើរការរបស់ ASE...
ការនាំចេញអង្កររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងឆ្នាំ២០២០ និងទិសដៅនាឆ្នាំ២០២១

ការនាំចេញអង្កររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងឆ្នាំ២០២០ និងទិសដៅនាឆ្នាំ២០២១

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនអេមរុរ៉ាយស៍ បានលើកឡើងថា ទីផ្សារអង្ករនាំចេញរបស់ក្រុមហ៊ុន ដែលមានជាង៤០ប្រទេស ក្នុងឆ្នាំ២០២០ ក្នុងនោះរួមមានប្រទេសក្នុង សហគមន៍អឺរ៉ុប ប្រទេសអូស្រ្តាលី អាមេរិក កាណាដា ញូហ្សេឡេន ហុងកុង ជាដើម ដែលការនាំចេញទទួលបាននៅក្នុងបរិមាណ ៥៣,០០០តោន កើនឡើង១០ភាគរយ ធៀបនឹងឆ្នាំ២០១៩។ បើទោះបីជាកម្ពុជាយើងជួបប្រទះនូវគ្រោះរាំងស្ងួតនៅខែកក្កដា ទឹកជំនន់នៅខែតុលា និងបញ្ហាការដឹកជញ្ជូនតាមកប៉ាល់ឡើងតម្លៃថ្លៃ នៅចុងឆ្នាំ២០២០នេះក៏ដោយ។ ការណ៍នេះជាសញ្ញាបង្ហាញនូវភាពវិជ្ជមានគួរឱ្យកត់សម្គាល់មួយ សម្រាប់ការនាំចេញរបស់អេមរុរ៉ាយស៍ នៅក្នុងឆ្នាំ២០២០នេះ។ លោក កាន់ គន្ធី បានបញ្ជាក់ថា អេមរុរ៉ាយស៍ នៅតែផ្តោតលើទីផ្សារអង្ករនាំចេញ ច្រើនជាងទីផ្សារលក់ក្នុងស្រុក ជាពិសេសទៅលើប្រភេទអង្ករសរីរាង្គ និងអង្ករនិរន្តភាព (SRP) ដែលយើងបាននិងកំពុងតែខិតខំប្រឹងប្រែងពង្រឹង និងពង្រីកបន្ថែម នូវការចុះកិច្ចសន្យាកសិកម្ម។ នៅក្នុងឆ្នាំ២០២...
ក្រុមហ៊ុន ហ៊ួត ជា ​ចែករង្វាន់ជូនអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់​ក្នុងកម្មវិធីខួបមហារង្វាន់១០ឆ្នាំ

ក្រុមហ៊ុន ហ៊ួត ជា ​ចែករង្វាន់ជូនអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់​ក្នុងកម្មវិធីខួបមហារង្វាន់១០ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖  ក្រុមហ៊ុន ហ៊ួត ជា បានចែករង្វាន់ជូនអតិថិជនដែលសន្សំពិន្ទុប្តូរយករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ក្នុងកម្មវិធីខួបមហារង្វាន់១០ឆ្នាំ នាបំណាច់ឆ្នាំ២០២០ នូវរង្វាន់ជាច្រើនដូចជា៖ ម៉ូតូចំនួន ៧គ្រឿង ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ កង្ហារ និងរង្វាន់ជាច្រើនទៀត។ ជាវសម្ភារៈសំណង់នៅក្រុមហ៊ុន ហ៊ួត ជា បានទាំងគុណភាព និងរង្វាន់ពិតៗ។ សូមបញ្ជាក់ថា លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ជាសហគ្រិនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលអាចបង្កើតយីហោហ្រ្វេនឆាយដ៏ល្បីបាន នៅក្នុងវិស័យគ្រឿងសំណង់ ប្រើពេលតែជាង ១ឆ្នាំប៉ុណ្ណោះ អាចពង្រីកយីហោហ្រ្វេនឆាយរបស់ខ្លួននៅទូទាំងប្រទេស។ លោកឧកញ៉ា ហ៊ួត ជា តែងតែបានបង្កើតវគ្គបណ្តុះបណ្តាល សម្រាប់សាខាដែលបានបើកជាយូរ និងសាខាដែលទើបតែបង្កើតថ្មី ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម មានចំណេះដឹងខ្ពង់ខ្ពស់ វិជ្ជាជីវៈគ្រប់គ្រងបុគ្គលិក ជាសហគ្រិនភាព នាំយកមកបង្ហាញសាខារបស់ខ្លួនពីរបៀបធ្វើអាជិវកម្មដោ...
ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN)បង្កើនការអភិវឌ្ឍតម្លៃលើផលិតផលកសិ-ពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN)បង្កើនការអភិវឌ្ឍតម្លៃលើផលិតផលកសិ-ពាណិជ្ជកម្ម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ។ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក នីឈីកាហ្សេ តោរុ (Nishikaze Toru) ប្រធានអង្គការ JICA លោកស្រី ម៉ារីសា ហារូតា (Marisa Haruta) ប្រធានអង្គការ JETRO លោក កាន់ដា យ៉ូហ្គូ (Kanda Yogo) ប្រធានសមាគម JBAC ។ លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុន Yamato Green លើវិស័យកសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះកសិ-ពាណិជ្ជកម្មជាវិស័យមួយដែលមានសក្ដានុពលខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ។ លោករដ្ឋមន្ត្រី បានបន្ថែមថា  ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម...
បណ្ឌិត អុិន ចាន់នី ប្រកាសជាផ្លូវការ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវនិមិត្តសញ្ញាថ្មី ធនាគារ អេស៊ីលីដា

បណ្ឌិត អុិន ចាន់នី ប្រកាសជាផ្លូវការ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវនិមិត្តសញ្ញាថ្មី ធនាគារ អេស៊ីលីដា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ផ្លាស់ប្តូរ​រូបរាង​ស្លាកសញ្ញាថ្មី ដោយ​រក្សា​នូវ​និមិត្តរូប អត្តសញ្ញាណ និង​អត្ថន័យ​ដែល​ធនាគារ​បាន​កសាង​ជាង​២៩ឆ្នាំ​កន្លង​មក។ ស្លាកសញ្ញាថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា "និមិត្តរូបបក្សីសួគ៌" ឈរ​នៅ​ចំកណ្តាល​រង្វង់មូល​ពណ៌ខៀវទឹកប៊ិក ដែល​បង្ហាញ​ពី​ភាពរឹងមាំ និង​វឌ្ឍនភាព​ប្រកប​ដោយ​ចីរភាព។ គោលបំណង នៃ​ការផ្លាស់ប្តូរ​ស្លាកសញ្ញាថ្មី របស់​ធនាគារ​ស្រប​តាម ទស្សនៈ បេសកកម្ម យុទ្ធសាស្រ្ត និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទាន់សម័យ​ជា​សកល។ ចំណែក​ពណ៌​នៃ​ស្លាកសញ្ញាថ្មី គឺ​មាន​បីពណ៌ គឺពណ៌ស ពណ៌មាស និង​ពណ៌ខៀវទឹកប៊ិក។...

ឧកញ៉ា  កែវ មុំ អនុប្រធានប្រចាំការនៃសភាមុខរបរ និងមីក្រូសហគ្រាសផ្ញើសារលិខិតជូនពរ និងអបអរសាទរ ជូនចំពោះ សម្តេចតេជោ សម្រេចបានជោគជ័យធ្វើឲ្យកម្ពុជាទទួលបានដំណត់ប្រេងដំបូង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកស្រីឧកញ៉ា  កែវ មុំ អនុប្រធានប្រចាំការនៃសភាមុខរបរ និងមីក្រូសហគ្រាសនៅថ្ងៃទី១ខែធ្នូនេះ បានផ្ញើសារលិខិតជូនពរនិងអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសំដែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ដោយស្មោះអស់ពីដួងចិត្ត និងការរំភើព រីករាយឥតឧបមារនាថ្ងៃទទួលដំណត់ប្រេងដំបូងរបស់កម្ពុជាទទួលបាននាពេលនេះ។...
សម្តេចអគ្គពញាចក្រី ហេង សំរិន ចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទើបទទួលបានតំណក់ប្រេងលើកដំបូង និងជាប្រវត្តិសាស្រ្ត នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០នេះ

សម្តេចអគ្គពញាចក្រី ហេង សំរិន ចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទើបទទួលបានតំណក់ប្រេងលើកដំបូង និងជាប្រវត្តិសាស្រ្ត នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋកម្ពុជា នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០នេះ ដែលទើបទទួលបានតំណក់ប្រេងលើកដំបូង និងជាប្រវត្តិសាស្រ្ត នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០នេះ។ តំណក់ប្រេងដំបូងនេះ បានស្រក់ចេញមកបានដោយសារ ឆន្ទៈដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុន Kris Energy រហូតសម្រេចជាលទ្ធផលធំធេងជូនជាតិមាតុភូមិ នាពេលនេះ។ ការទទួលបានតំណក់ប្រេងនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលពលរដ្ឋកម្ពុជាបានរង់ចំាជាយូរឆ្នាំមកហើយ។ ធនធានដ៏មានតម្លៃរបស់ជាតិយើងនេះ នឹងក្លាយជាប្រភពថ្មីមួយទៀត ក្នុងការជំរុញខឿនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន ធូរធារឡើងមួយកម្រិតទៀតនាពេលអនាគត។ តំណក់ប្រេង ជាសមិទ្ធផលថ្មីបានកើតមាននៅក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ សូមជនរួមជាតិទាំងអស់ ចូលរ...