រដ្ឋមន្ដ្រីពាណិជ្ជកម្មផ្ដល់គន្លឹះជូនមន្ត្រីមន្ទីរពាណិជ្ជកម្មនិងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ឱ្យអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន
(បន្ទាយមានជ័យ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្ដល់អនុសាសន៍គន្លឹះ និងជាការងារអាទិភាពមួយចំនួន ដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ ឱ្យបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីឱ្យការងារមានប្រសិទ្ធិភាពខ្ពស់ និងលទ្ធផលកាន់តែល្អប្រសើ។
ការផ្ដល់អនុសាសន៍គន្លឹះនេះ បានធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។
លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍គន្លឹះ និងបានចង្អុលបង្ហាញការងារសំខាន់ៗ និងជាការងារអាទិភាព ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្តត្រូវយកចិត្តទុកដាក់ ...








