ជប៉ុនដាក់តាំងបង្ហាញទំនិញថ្មី “Good Goods Japan 2021”របស់ខ្លួនពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ រសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធការដាក់តាំងបង្ហាញទំនិញថ្មី ទំនិញជប៉ុន ក្រោមប្រធានបទ “ទំនិញល្អ ទំនិញជប៉ុន ២០២១ (Good Goods Japan 2021)” ដែលបានរៀបចំឡើងក្នុងអគារ Vattanac Capital Tower រាជធានីភ្នំពេញ ដោយអង្គការ JETRO ជប៉ុនចាប់ពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២១។
ពិធីនេះមានការចូលរួមពីលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា មន្រ្តីរាជការនៃក្រសួងពាក់ព័ន្ធ សហគ្រិន ពាណិជ្ជករកម្ពុជា និងពាណិជ្ជករ ផលិតករជប៉ុនប្រមាណ៧០នាក់។
លោក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកោតសរសើរចំពោះអង្គការ JETRO ជប៉ុន ដែលបានផ្តួចផ្តើមរៀបចំឲ្យមានកម្មវិធីផ្គូរផ្គងពាណិជ្ជកម្មនេះឡើង ដើម្បីបើកច្រកទីផ្សារសម្រាប់ទំនិញជប៉ុនបានជ្រៀតចូលទីផ្សារកម្ពុជា ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវ...








