ក្រុមហ៊ុនអ្នកនាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប(EU)នឹងអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញនាដើមឆ្នាំ២០២០
រោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញទៅសហភាពអឺរ៉ុប (EU) នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX System) សម្រាប់ការនាំចេញទៅទីផ្សារសហភាពអឺរ៉ុប ជួយសម្រួលដល់ការនាំចេញទំនិញពីកម្ពុជាកាត់បន្ថយពេលវេលា ចំណេញថវិកា និងនាំចេញដោយពុំចាំបាច់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO)។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី“ការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់នាំចេញទៅសហភាពអឺរ៉ុប (EU)” ធ្វើឡើង ដោយលោក ពេជ ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) និងតំណាងរោងចក្រ ក្រុមហ៊ុននាំចេញទៅទីផ្សារ EU សរុបជាង២០០រូប។
លោក ពេជ ឬទ្ធី បានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងជូនដំណ...








